សេចក្តីថ្លែងការណ៍រួមស្តីពី ការបដិសេធន៍ចំពោះលិខិតព្រមានរបស់នាយកដ្ឋានវិវាទការងារនៃក្រសួងការងារ និង បណ្តុះ បណ្តាលវិជ្ជាជីវៈចំពោះលោកស្រី យ៉ាង សុភ័ណ្ឌ ជាប្រធានសម្ព័ន្ធសហជីពកម្ពុជា
ភ្នំពេញ, ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ យើងខ្ញុំទាំងអស់គ្នាតំណាងឲ្យកម្មករនិយោជិតក្នុងវិស័យការងារ សូមធ្វើការបដិសេធន៍លើអ្វីដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈនាយកដ្ឋានវិវាទការងារដែលបានចេញលិខិតព្រមានចំពោះលោកស្រី យ៉ាង សុភ័ណ្ឌ ដោយក្នុងកម្មវត្ថុ បញ្ជាឲ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពលើ្មសច្បាប់។ លោកស្រីមិនមែន ជាអ្នកដឹកនាំការតវ៉ារបស់កម្មករនិយោជិតណាហ្គាវើលដ៍ឡើយ ប៉ុន្តែការតវ៉ាជិត៧ខែនេះគឺកើតចេញពីការមិន គោរពច្បាប់របស់ក្រុមហ៊ុនណាហ្គាវើលដដ៍ និង ការគ្មានវិធានការឲ្យក្រុមហ៊ុននេះគោរពច្បាប់។ ការយកលេសកាត់បន្ថយបុគ្គលិកក្នុងចេតនារំលាយសហជីពពីសំណាក់ថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ បានរំលោភ មាត្រា៩៥ មាត្រា២៧៩... Read More