ពង្រឹង​សិទ្ធិ​អំណាច​ស្ត្រី​ ​និង​ក្មេងស្រី​ ​ដើម្បី​សមភាព​ ​ស្ថិរភាព​សេដ្ឋកិច្ច​ ​និង​យុត្តិធម៌​សង្គម

08
មីនា

ពង្រឹង​សិទ្ធិ​អំណាច​ស្ត្រី​ ​និង​ក្មេងស្រី​ ​ដើម្បី​សមភាព​ ​ស្ថិរភាព​សេដ្ឋកិច្ច​ ​និង​យុត្តិធម៌​សង្គម

យើងខ្ញុំ​ទាំងអស់គ្នា​ជា​ក្រុម​អង្គការសង្គម​ស៊ីវិល​ ​រួម​មាន​ ​អង្គការ​ ​សមាគម​ ​សហភាព​សហជីព​ ​និង​សហ​ព័ន្ធ​ ​សហជីព​ឯករាជ្យ​ ​បណ្តាញ​យុវជន​ ​សហគមន៍​មូលដ្ឋាន​ ​និង​ប្រជាពលរដ្ឋ​ ​ដែល​កំពុង​ធ្វើការងារ​ក្នុង​វិ​ស័យ​ផ្សេងៗ​ ​ដូច​មានរាយ​នាម​ខាងក្រោម​ ​បាន​រួប​រួមគ្នា​រៀបចំ​ប្រារព្ធ​ខួប​លើក​ទី​ ​១​១​៤​ ​នៃ​ទិវា​អន្តរជាតិ​នារី​ ​០​៨​ ​មីនា​ ​ក្រោម​ ​ប្រធាន​បទ​ ​«​ពង្រឹង​សិទ្ធិ​អំណាច​ស្ត្រី​ ​និង​ក្មេងស្រី​ ​ដើម្បី​សមភាព​ ​ស្ថិរភាព​សេដ្ឋកិច្ច​ ​និង​យុត្តិធម៌​សង្គម​»​។

​នៅ​ក្នុង​ឱកាស​នេះ​ ​យើងខ្ញុំ​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​/​ឬ​ ​ក្រសួង​ពាក់ព័ន្ធ​ ​និយោជក​ ​និង​ក្រុមហ៊ុន​ម៉ាក​យីហោ​ ​មាន​វិធានការ​ជាក់លាក់​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​និង​បន្ទាន់​ក្នុង​ការ​លុបបំបាត់​អំពើ​ហិង្សា​ ​ទាក់ទង​នឹង​យេ​ន​ឌ័រ​ ​និង​ការបៀតបៀន​ ​ដោះស្រាយបញ្ហា​ទាក់ទង​នឹង​ការ​កេង​បន្លំ​ប្រាក់ឈ្នួល​ក្នុង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ស​ម្លៀ​ក​បំពាក់​ ​និង​ធានា​ពង្រឹង​កិច្ច​គាំពារ​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គម​សម្រាប់​កម្មករ​និយោជិត​ជា​ស្ត្រី​។​ ​យោង​តាម​របាយការណ៍​ ​«​សម្ពាធ​ក្រោម​ថ្នេរ​សាច់ក្រណាត់​»​ ​លើកឡើង​ថា​ ​៩​១​ ​ភាគរយ​ ​កម្មករ​កាត់​ដេរ​កំពុង​ជាប់​បំណុល​ ​ដោយ​៧​០​ភាគរយ​នៃ​កម្មករ​មានការ​កើន​ឡើង​បំណុល​ ចាប់តាំង​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​ ​១​៩​។​ ​កម្មករ​ជា​ស្ត្រី​ត្រូវ​បាន​បង្ខំចិត្ត​ខ្ចី​បំណុល​ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់​ ​ដែល​ធ្វើ​ឱ្យ​ពួកគេ​ធ្លាក់ខ្លួន​កាន់តែ​ជ្រៅ​នៅ​ ​ក្នុង​អន្ទាក់​បំណុល​។​ ​ជាង​នេះ​ទៀត​ ​ក្រុមហ៊ុន​ម៉ាក​យីហោ​ ​និង​ក្រុមហ៊ុន​ផ្តត់​ផ្គង់​ពុំបាន​បើក​ប្រាក់ឈ្នួល​ ​និង​នៅ​ ​ជំពាក់​អត្ថប្រយោជន៍​នានា​របស់​កម្មករ​កាត់​ដេរ​ចាប់ពី​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១​៩​ ​ដែល​នាំ​ឱ្យ​កម្មករ​ជាច្រើន​ពាន់​គ្រួសារ​ធ្លាក់ខ្លួន​ក្នុង​បំណុល​ ​និង​មាន​អារម្មណ៍​តានតឹង​ក្នុង​ការ​រក​ប្រាក់​សងបំណុល​។​

យើងខ្ញុំ​ទទួលស្គាល់​ចំពោះ​សមិទ្ធផល​នានា​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​សម្រេច​បាន​ក្នុង​ ​ការ​ការពារ​ ​និង​ការ​លើក​ក​ម្ពស់​សិទ្ធិ​ស្រ្តី ​និង​សមភាព​យេ​ន​ឌ​័​រ​ ​អស់​រយៈពេល​ជាង​ ​៧​ ​អាណត្តិ​មកនេះ​ ​ប៉ុន្តែ​យើង​ ​ខ្ញុំ​សង្កេតឃើញ​ថា​អំពើ​ហិង្សា​ទាក់ទង​នឹង​យេ​ន​ឌ​័​រ​ ​និង​ការបៀតបៀន​ ​ការរើសអើង​ ​ការ​កេងប្រវ័ញ្ច​ពលកម្ម​ ​ជាពិសេស​លើ​ស្ត្រី​ក្នុង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ស​ម្លៀ​ក​បំពាក់​នៅតែ​បន្ត​កើតមាន​គ្រប់​ទម្រង់​ ​និង​គ្រប់​ទីកន្លែង​ ​ដូចជា​ ​នៅកន្លែង​ការងារ​ ​តាម​ទី​សាធារណៈ​ ​តាម​ផ្ទះ​ ​និង​តាម​អន​ឡា​ញ​ជាដើម​។​

​កាលពី​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​ ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី​លើក​ទី​១​១​៣​ ​អង្គការសង្គម​ស៊ីវិល​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​រួម​ ដោយ​បាន​លើកឡើង​នូវ​តម្រូវ​ការ​ចំនួន​១​៦​ ​ចំណុច​ ​សម្រាប់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​ ​ប៉ុន្តែ​យើងខ្ញុំ​សង្កេតឃើញ​ថា​ ​សំណើ​ ​ឬ​តម្រូវ​កា​រទាំង​១​៦​ចំណុច​នោះ​នៅ​ពុំទាន់​ត្រូវ​បាន​រាជ​រដ្ឋា​ ភិ​បាល​ដោះស្រាយ​ពេញលេញ​ ​និង​ប្រកបដោយ​ប្រសិទ្ធ​ភាព​នៅឡើយ​។​ ​ហេតុ​ដូច្នោះ​ ​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​១​១​៤​ ​នៃ​ទិវា​អន្តរជាតិ​នារី​នេះ​ ​យើងខ្ញុំ​សូម​លើក​នូវ​សំណើ​ ​ឬ​តម្រូវ​កា​រទាំង​១​៦​ចំណុច​នោះ​ឡើងវិញ​ ​ដោយ​បាន​ធ្វើ​បច្ចុប្បន្នភាព​លើ​តម្រូវ​ការ​ទី​ ​៣​,​៤​,​១​០​,​១​១​,​១​៤​ ​និង​១​៦​ ​សម្រាប់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ពិ​ចារ​ ​ណា​ ​និង​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ ​ហើយ​ទន្ទឹម​នេះ​យើងខ្ញុំ​ក៏មាន​លើកឡើង​នូវ​សំណើ​មួយ​ចំនួន​បន្ថែម​សម្រាប់​ជូន​ក្រុមហ៊ុន​ម៉ាក​យីហោ​ ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផង​ដែរ​ ​ដូច​ខាងក្រោម​៖​

ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​/​ឬ​ ​ក្រសួង​ពាក់ព័ន្ធ​៖
តម្រូវ​ការ​ទី​ ១​៖​ ​បង្កើន​ចំនួន​ម​ត្តេយ្យ​សហគមន៍​និង​ទារក​ដ្ឋា​ន​ ​និង​ពង្រឹង​គ្រឹះស្ថាន​ដែល​មានស្រាប់​ឱ្យ ​មានគុណ​ភាព​នៅ​តាម​សហគមន៍​ ​និង​កន្លែង​ការងារ​។​
​​តម្រូវ​ការ​ទី​ ២៖​ ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​និង​កិច្ចការពារ​ជនរងគ្រោះ​ ​និង​បង្កើត​ឱ្យ​មាន​ជម្រក​សុវត្ថិភាព​សម្រាប់​ស្ត្រី​រងគ្រោះ​ ​អ្នក​រស់រាន​មានជីវិត​ ​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ស្រ្តី​ជា​កម្មករ​ធ្វើការងារ​តាម​ផ្ទះ​ ​កម្មករ​ចំណាកស្រុក​ ​និង​ស្ត្រី​ ​ងាយ​រងគ្រោះ​នៅ​តាម​សហគមន៍​។​
តម្រូវ​ការ​ទី ៣​៖​ ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ​និង​តឹងរ៉ឹង​ចំពោះ​អំពើ​ហិង្សា​ ​និង​ការ​ ​បៀតបៀន​គ្រប់​ទម្រង់​មក​លើ​ស្ត្រី​ ​និង​ក្មេងស្រី​ ​ជាពិសេស​ ​ស្ត្រី​ក្រីក្រ​ក្នុង​ទីក្រុង​ ​និង​ជនបទ​ ​ដោយ​គ្មាន​ការលើកលែង​ ​និង​ធានា​នូវ​ការ​ការពារ​សម្រាប់​ស្ត្រី​ ​និង​ក្មេងស្រី​ដែល​ ​ងាយ​រងគ្រោះ​ដោយសារ​អំពើ​ហិង្សា​ផ្អែកលើ​យេ​ន​ឌ័រ។
តម្រូវ​ការ​ទី​ ៤​៖​ ​ចាត់វិធានការ​រដ្ឋបាល​ជាក់លាក់​ ​និង​បញ្ឈប់​ការប្រើប្រាស់​អំពើ​ហិង្សា​ ​និង​ការ​បំភិតបំភ័យ​គ្រប់រូប​ភាព​លើ​ប្រជាពលរដ្ឋ​ ​ស្ត្រី​អ្នកការពារ​សិទ្ធិមនុស្ស​ ​សិទ្ធិ​ដីធ្លី​ ​សិទ្ធិ​ការងារ​ ​និង​ការងារ​បរិស្ថាន​ ​នៅ​ពេល​ពួកគេ​បញ្ចេញមតិ​បង្ហាញ​អំពី​បញ្ហា​ប្រឈម​ក្នុង​សហ​ ​គម​ន៍​ខ្លួន​។​
តម្រូវ​ការ​ទី​ ៥​៖​ ​ធ្វើការ​កែ​ទម្រង់​ ​និង​ពង្រឹង​សុវត្ថិភាព​ស្តង់​ដារ​នៃ​មធ្យោបាយ​ដឹកជញ្ជូន​កម្មករ​ក្នុង​ វិ​ស័យ​វាយនភណ្ឌ​កាត់​ដេរ​ ​និង​ដេរ​ស្បែកជើង​។​
​​តម្រូវ​ការ​ទី​ ៦​៖​  ​កែ​លម្អ​លក្ខខណ្ឌ​ការងារ​ ​និង​ពង្រឹង​យន្ត​ការ​ការពារ​អ្នកធ្វើការ​ងារ​តាម​ផ្ទះ​។​
តម្រូវ​ការ​ទី​ ៧​៖​ ​ពង្រឹង​យន្ត​ការ​ការពារ​សិទ្ធិពល​ករ​ចំណាកស្រុក​ចំពោះ​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ ​ជួញ​ដូរ​មនុស្ស​ ​និង​ទាសភាព​សម័យ​ទំនើប​។​
​​តម្រូវ​ការ​ទី​ ៨​៖​ ​ពង្រឹង​និង​ពង្រីក​វិសាលភាព​នៃ​ប័ណ្ណ​សមាជិក​ ​ប​.​ស​.​ស​ ​តាមរយៈ​ការ​ចុះ​ ​ធ្វើ​អធិការកិច្ច​ ​និង​ជំរុញ​ឱ្យ​មានការ​ចុះបញ្ជី​ ​និង​ការ​បង់​វិភាគទាន​ ​ប​.​ស​.​ស​ ​ក្នុងចំណោម​និយោជក​ ​ជាពិសេស​ ​កម្មករ​នៅ​ក្នុង​វិ​ស​័​យ​សំណង់​ ​ក៏ដូចជា​រោងចក្រ​កាត់​ដេរ​ ​វាយនភណ្ឌ​ ​ដែល​ធ្វើការ​ស៊ីឈ្នួល​ដេរ​បន្ត​ (​Sub​-​Contract​)​។
តម្រូវ​ការ​ទី ៩​៖​ ​ត្រូវ​ធានា​ថា​កម្មករ​នៅ​ក្នុង​វិ​ស​័​យ​សំណង់​ ​និង​ឡឥដ្ឋ​មាន​ស​ម្ភារៈ​សុខភាព​ ​និង​សុវត្ថិ​ ​ភាព​ត្រឹមត្រូវតាម​ច្បាប់​ ​មិន​ធ្វើការ​ក្នុង​លក្ខខណ្ឌ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ ​និង​សហគ្រាស​ ​គ្រឹះស្ថាន​បាន​ចុះបញ្ជី​ជា​សមាជិក​ ​ប​.​ស​.​ស​។​
តម្រូវ​ការ​ទី​ ១០​៖​ ​បញ្ឈប់​ការ​បណ្ដេញ​ចេញ​ទាំងអស់​ ​និង​ខិតខំ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​បន្ថែម​ ​ដល់​សហគមន៍​ក្រីក្រ​ក្នុង​ទីក្រុង​ ​និង​ជនបទ​ដើម្បី​បង្កើន​សុវត្ថិភាព​ក្នុង​ការ​កាន់កាប់​ ​និង​គាំទ្រ​ឱ្យ​មាន​លំនៅឋាន​សមរម្យ​ ​ព្រមទាំង​ដាក់បញ្ចូល​ ​និង​ទទួលស្គាល់​កសិករ​ ​ខ្នាត​តូច​នៅ​ជនបទ​ ​ពិសេស​ ​កសិករ​ជា​ស្រ្តី​ក្នុង​គោល​នយោបាយ​ ​កិច្ច​គាំពារ​សង្គម​ ​គាំទ្រ​បណ្តុះបណ្តាល​ជំនាញ​ ​និង​ឧបត្ថម្ភ​ទុន​។​
តម្រូវ​ការ​ទី​ ១១​៖​ ​ត្រូវ​រៀបចំ​ផ្តល់​ទីកន្លែង​សម្រាប់​អ្នក​លក់ដូរ​តូចតាច​តាម​ចិញ្ចើម​ផ្លូវ​ ​និង​ធានា​ថា​កន្លែង​ទាំងនោះ​មាន​តម្លៃ​សមរម្យ​សម្រាប់​អ្នក​លក់​ ​រួម​មាន​ ​តាម​ផ្សារ​ ​តាម​ឆ្នេរ​ ​និង​តំបន់​ ​ទេសចរណ៍​ ​ហើយ​ព្រមទាំង​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​សម្រាប់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​នៃ​សហគមន៍​ ​ដោយ​ផ្តល់​អគ្គិសនី​សម្រាប់​បំភ្លឺ​ផ្លូវ​ដើម្បី​ការពារ​ស្ត្រី​ ​និង​ក្មេងស្រី​ពី​ការបៀតបៀន​ផ្សេងៗ​។​
តម្រូវ​ការ​ទី​ ១២​៖​ ​ពង្រឹង​គុណភាព​នៃ​ការ​បង្រៀន​ក្នុង​ម៉ោង​រដ្ឋ​ ​បង្កើន​ចំនួន​អាហារូបករណ៍​សម្រាប់​ ​ជំនាញ​សិក្សា​ថ្នាក់ឧត្តម​សិក្សា​ ​និង​កន្លែង​ស្នាក់​នៅ​ឥត​គិតថ្លៃ​ ​ជាពិសេស​ ​ក្មេងស្រី​មកពី​ជនបទ​។
តម្រូវ​ការ​ទី​ ១​៣៖​ ​ធ្វើការ​ផ្តល់​សេវា​ជួយ​ដល់​ស្រ្តី ​ជាពិសេស​ ស្រ្តី​មាន​ពិការភាព​ក្នុង​ការ​ទទួល​សេវា​គាំពារ​ផ្នែក​សុខភាព​ ​ផ្លូវចិត្ត​ ​និង​ផ្លូវច្បាប់​។​
តម្រូវ​ការ​ទី​ ១​៤៖​ ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ​និង​ប្រកាស​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ​ដោយ​ត្រូវធ្វើ​ការ​កែ​សម្រួល​លក្ខខណ្ឌ​ ​ដោយ​តម្រូវ​ឱ្យ​និយោជក​នៃ​សហគ្រាស​បង់​ប្រាក់​ភាគទាន​ ​៩​ខែ​ម្តង​ ​ទើប​កម្មករ​ជា​ស្ត្រី​មានផ្ទៃពោះ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ ​៧​០​ ​ភាគរយ​ ​នៃ​ប្រាក់​ជាប់​ភាគទាន​ ​និង​ថ្ងៃឈប់​សម្រាក​។​ ​ស្នើសុំ​ដាក់បញ្ចូល​ក្នុង​ករណី​មានផ្ទៃពោះ​មិន​ជោគជ័យ​ (​កូន​មិន​នៅ​ក្រោម​ ​៧​ ​ខែ​) ​ក៏មាន​សិទ្ធិ​ទទួល​បាន​ថ្ងៃឈប់​សម្រាក​ ​និង​ប្រាក់ឧបត្ថម្ភ​ ​៧​០​ភាគរយ​នៃ​ប្រាក់​ជាប់​ភាគទាន​។​
តម្រូវ​ការ​ទី​ ១​៥៖​ ​ពង្រីក​ទី​ផ្សារ​ការងារ​ក្នុងស្រុក​ ​និង​បង្កើន​ជំនាញ​ថ្មី​ ​រួម​ទាំង​ពន្លឿន​ការ​អនុវត្ត​គោល​នយោបាយ​ផ្តល់​ប្រាក់ឧបត្ថម្ភ​ ​អំឡុង​ពេល​បាត់បង់​ប្រាក់ចំណូល​ ​ឬ​អត់​ការងារ​ធ្វើ​
​ជាពិសេស​ ​សម្រាប់​ស្ត្រី​ ​និង​យុវជន​។​
តម្រូវ​ការ​ទី​ ១៦​៖​ ពន្លឿន​ការ​ចុះបញ្ជី​ពលរដ្ឋ​ដែល​ធ្វើការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​តាមរយៈ​ការ​និរាករណ៍​ ​ប្រកាស​អន្តរ​ក្រសួង​លេខ​ ​៤​០​៤​ ​និង​ស្នើសុំ​លុបចោល​នូវ​លក្ខខណ្ឌ​ទី​៣​ក្នុង​សេចក្ដី​ ​ជូនដំណឹង​លេខ​ ​០​០​៥​/​២​៥​ ​ប​.​ស​.​ស​ ​ចុះ​ថ្ងៃ​ទី​១​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៥​ ​ដើម្បី​ផ្ដល់​ ​ភាព​ងាយស្រួល​ដល់​បុគ្គល​ស្វ័យ​និ​យោជន៍​ក្នុង​ការ​ចុះបញ្ជី​។

ជូន​ចំពោះ​ក្រុមហ៊ុន​ម៉ាក​យីហោ​ ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​៖
១​. ​បញ្ឈប់​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ ​ដូចជា​ ​ការ​បង្ខំ​ឱ្យ​ធ្វើការងារ​ថែម​ម៉ោង​ ​ការ​មិន​បើក​ប្រាក់ឈ្នួល​ចំពោះ​ការងារ​ថែម​ម៉ោង​ ​និង​ការ​កេង​បន្លំ​ប្រាក់ឈ្នួល​ក្នុង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ស​ម្លៀ​ក​បំពាក់​ ​ព្រមទាំង​ធានា​នូវ​គ​ម្លា​ត​ឱ្យ​ជិត​គ្នា​រវាង​ប្រាក់ឈ្នួល​អប្បបរមា​ ​និង​ប្រាក់ឈ្នួល​សមរម្យ​ ​ហើយនិង​ផ្តល់​អត្ថប្រយោជន៍​ ​ព្រមទាំង​ប្រាក់បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ជូន​កម្មករ​។​
​២​. ចូល​តុចរចា​ជាមួយ​កម្មករ​ ​និង​សហជីព​ ​ដើម្បី​ដោះស្រាយបញ្ហា​ទាក់ទង​នឹង​ករណី​កេង​បន្លំ​ប្រាក់ឈ្នួល​ ​និង​អត្ថប្រយោជន៍​នានា​ក្នុង​អំឡុង​ពេល​កូ​វី​ដ​១​៩​ ​ជាពិសេស​​ក្នុង​ករណី​រោងចក្រ​បញ្ឈប់​ប្រតិបត្តិការ​។​
​៣​. ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​មាន​បញ្ចូល​បទដ្ឋាន​ការងារ​អន្តរជាតិ​ ​និង​ការ​អនុវត្ត​ល្អ​ៗ​ ​ដូចជា​ ​អនុសញ្ញា​ ​១​៩​០​ ​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ​ (​I​L​O) ​អនុសាសន៍​លេខ​២​០​៦​ ​របស់​ ​I​L​O ​និង​គោលការណ៍​ណែនាំ​របស់​អង្គការ​ O​E​C​D​ ​ស្តីពី​ទំនួល​ខុសត្រូវ​ធុរកិច្ច​សម្រាប់​សហគ្រាស​ពហុ​ជាតិ​ ​ដែល​ត្រូវ​អនុវត្ត​ជា​កាតព្វកិច្ច​រវាង​សហជីព​ ​និយោជក​ ​និង​ក្រុមហ៊ុន​ម៉ាក​យីហោ​ ​ដើម្បី​ទប់​ស្កាត់​ ​និង​លុបបំបាត់​អំពើ​ហិង្សា​ទាក់​ ​ទង​នឹង​យេ​ន​ឌ័រ ​និង​ការបៀតបៀន​ ​ព្រមទាំង​ការរើសអើង​គ្រប់​ទម្រង់​នៅ​ក្នុង​រោងចក្រ​/​កន្លែង​ការងារ​។
៤. គោរពសិទ្ធិសេរីភាពរបស់កម្មករក្នុងការបង្កើតសមាគម ឬចូលជាសមាជិកសហជីពអនុលោមតាមបទដ្ឋានការងារអន្តរជាតិ រួមមាន អនុសញ្ញា៨៧ និង៩៨របស់ ILO និងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា (មាត្រា ៣៦ និងមាត្រា៤២) ច្បាប់ស្តីពីការងារកម្ពុជា (មាត្រា២៦៦ និងមាត្រា២៦៧ និងច្បាប់ស្តីពីសហជីព (មាត្រា៥ និងមាត្រា ៦)៕

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
២. សហព័ន្ធសហជីពកម្ពុជា (CATU)
៣. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
៤. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
៥. អង្គការសមាគមធាងត្នោត (STT)
៦. អង្គការសមធម៌កម្ពុជា (EC)
៧. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៨. អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
៩. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
១០. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
១១. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
១២. អង្គការក្លាហាន (Klahaan)
១៣. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១៤. គណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ(NGO-CEDAW)
១៥. អង្គការអប់រំយុវជនដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (YEDP)
១៦. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
១៧. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)
១៨. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
១៩. សមាគមស្ត្រីជនបទដើម្បីក្សេត្របរិស្ថាន (RWAA)
២០. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
២១. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
២២. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
២៣. អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
២៤. អង្គការបន្ទាយស្រី (Banteay Srei)
២៥. សម្ព័ន្ធប្រាក់ឈ្នួលអាស៊ី (AFWA)
២៦. សហពន្ធ័សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
២៧. សហព័ន្ធសហជីពឥទ្ធិពលការងារ (FULI)
២៨. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
២៩. សហព័ន្ធសហជីពកម្ពុជាឯករាជ្យ (CITU)
៣០. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា
៣១. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃអឺផាតម៉ិនឡេហ្សាដាំងឌុយបាសាក់ (TEUJB)
៣២. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារបៃតង និងរីសតភ្នំពេញ (TWUBHRP)
៣៣. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារ សាន់វេ ភ្នំពេញ (TWUSP)
៣៤. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារកាំបូឌីយ៉ាណា (TWUCH)
៣៥. សហជីពកម្មករនិយោជិតក្រុមហ៊ុនអេច.ស៊ី.ស៊ី.គ្រុប (HCCGCEU)
៣៦. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ (ស.ក.ទ.ស.រ.រ)
៣៧. សហគមន៍ស្រ្តីក្លាហាន
៣៨. សហគមន៍ព្រែកតាគង់៦០ម៉ែត្រ
៣៩. សហគមន៍ពង្រសែនជ័យ
៤០. សហគមន៍ស្មសាន្ត
៤១. សហគមន៍ស្ទឹងកំបុត្រ
៤២. សហគមន៍ឆ្មាអើត
៤៣. សហគមន៍ថ្លាន់១០០
៤៤. សហគមន៍ព្រៃពាយ
៤៥. សហគមន៍ព្រៃឈើភ្នំត្នោត
៤៦. សហគមន៍វាលឥន្ទ្រីយ៍
៤៧. សហគមន៍ពង្រកជ័យល័ក្ខ
៤៨. សហគមន៍ឡពាង
៤៩. សហគមន៍រស្មីសាមគ្គី
៥០. សហគមន៍មានជ័យ
៥១. សហគមន៍សាមគ្គីចេកមាស
៥២. សហគមន៍សាមគ្គីរមាសហែក
៥៣. សហគមន៍ព្រែកខ្សាច់
៥៤. សហគមន៍ថ្មសសាមគ្គី
៥៥. សហគមន៍ជនជាតិដើមភាគតិចកួយខេត្តព្រះវិហារ
៥៦. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
៥៧. សហគមន៍ដីធ្លី ជីខក្រោម (កោះកុង)
៥៨. សហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរុ ខេត្តព្រះវិហារ
៥៩. សហគមន៍ភ្នំក្រោម (សៀមរាប)
៦០. សហគមន៍ដីធ្លី តានី (សៀមរាប)
៦១. សហគមន៍ឃ្លាំងទឹក ៧៨ (សៀមរាប)
៦២. សហគមន៍ជនជាតិដើមភាគតិចកួយ (ព្រះវិហារ)
៦៣. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
៦៤. សហគមន៍ព្រៃឈើក្បាលខ្លា (កំពង់ធំ)
៦៥. បណ្តាញសហគមន៍ព្រៃឡង់
៦៦. សហគមន៍ជនជាតិដើមភាគតិចកួយ ឃុំងន (កំពង់ធំ)
៦៧. សហគមន៍បឹងពីរ (បាត់ដំបង)
៦៨. សហគមន៍ដីធ្លី (ប៉ៃលិន)
៦៩. សហគមន៍ព្រៃឈើរតនរុក្ខា (ឧត្តរមានជ័យ)
៧០. សហគមន៍ដីធ្លីស្រែប្រាំង (ត្បូងឃ្មុំ)
៧១. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
៧២. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
៧៣. សហគមន៍ដីធ្លី ឃុំត្នោតជុំ
៧៤. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
៧៥. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៧៦. សហគមន៍ដីធ្លី អណ្តូងត្របែក (ស្វាយរៀង)
៧៧. សហគមន៍ព្រៃឈើពេជចង្វាល្អឆើត (កំពង់ឆ្នាំង)
៧៨. សហគមន៍ព្រៃឈើត្រពាំងចាន់ (កំពង់ឆ្នាំង)
៧៩. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
▪ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU) លេខទូរស័ព្ទ៖ ០១៥ ៣២ ៦០ ៣២
▪ លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU)​ លេខទូរស័ព្ទ៖ ០១៥ ៧៨ ៧៨ ៥៧
▪ លោក​ ឈឹម អូន​ លេខទូរស័ព្ទ៖ ០៨៦ ២៥៩ ៣៩៤

ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស

This post is also available in: អង់គ្លេស

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...