សង្គមស៊ីវិលកម្ពុជាថ្កោលទោសការសម្លាប់អ្នកវិភាគឯករាជ្យ លោកបណ្ឌិត កែម ឡី
យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំងចំពោះការធ្វើឃាតលោកបណ្ឌិត កែម ឡី កាលពីព្រឹកម្សិលមិញ ដែលលោកជាអ្នកវិភាគឯករាជ្យ និងជាអ្នករៀបចំបណ្តាញប្រជាពលរដ្ឋមូលដ្ឋាន ហើយសូមអំពាវនាវឲ្យមានការស៊ើបអង្កេតឲ្យបានឆាប់រហ័ស ឯករាជ្យ និងម៉ត់ចត់ទៅលើការស្លាប់របស់លោក។