សេចក្ដីថ្លែងការណ៍រួម
គ្រប់គ្រាន់ហើយ ៖ សូមបញ្ឈប់ការធ្វើទុក្ខបុកម្នេញថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៏
រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ យើងខ្ញុំជាក្រុមសង្គមស៊ីវិល សហជីព សហព័ន្ធដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំងចំពោះការប្រកាសសាលដីការបស់តុលាការកំពូល កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ដែលបានតម្កល់សេចក្តីសម្រេចផ្តន្ទាទោសអតីតនិងបច្ចុប្បន្ន ជាថ្នាក់ដឹកនាំ និងសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ ។ មកដល់ពេលនេះ អាជ្ញាធរ និងតុលាការ នៅតែមិនទាន់អាចផ្តល់នូវយុត្តិធម៌ជូនដល់សកម្មជនសហជីពណាហ្គាវើលដ៏នៅឡើយ ។ អាជ្ញាធរត្រូវតែដោះលែងប្រធានសហជីពណាហ្គាវើលដ៏ កញ្ញា ឈឹម ស៊ីថរ និងផ្តល់នូវសេរីភាពពេញលេញដល់ជនជាប់ចោទទាំងអស់នៅក្នុងសំណុំរឿងនេះ ។ នាព្រឹកថ្ងៃទី ០៣ ខែឧសភា តុលាការកំពូល បានប្រកាសសាលដីការបស់ខ្លួន ដោយតម្កល់សេចក្ដីសម្រេចសាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសដាក់ពន្ធនាគារលើជនជាប់ចោទចំនួន ៨រូប ដែលជាអតីត និងបច្ចុប្បន្នថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៏ ។ អ្នកទាំងនោះត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី ១ ឆ្នាំ ដល់ ២ ឆ្នាំ ។ កញ្ញា ស៊ីថរ ជាជនជាប់ចោទម្នាក់ប៉ុណ្ណោះ ក្នុងចំណោមជនជាប់ចោទទាំងនោះ ដែលកំពុងអនុវត្តទោសជាប់ក្នុងពន...
លិខិតចំហរួម...
ស្នើសុំដោះលែង និងទម្លាក់ចោលបទចោទ លើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជន...
ពិព័រណ៍រូបថតរបស់អង្គការសមាគមធាងត្នោត មិនគួរត្រូវបានផ្អាក ហ...
ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣ ក្រោមប្រធានបទ៖ “ធានាសិទ...
សូមបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធច្បាប់ ដើម្បីដាក់គំនាបលើអ្នកកា...
រាជធានីភ្នំពេញ, ថ្ងៃពុធ ១៤ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥...
យើងខ្ញុំទាំងអស់គ្នាតំណាងឲ្យកម្មករនិយោជិតក្នុងវិស័យការងារ សូ...
