ពិនិត្យមើលការជ្រើសរើសការងារដែលបោកប្រាស់
ឧបករណ៍ “ពិនិត្យមើលការជ្រើសរើសការងារដែលបោកប្រាស់" “Job Scam Detector” គឺជាឧបករណ៍ឌីជីថលឥតគិតថ្លៃមួយ និងងាយស្រួលប្រើ ដែលត្រូវបានរចនាឡើងដើម្បីជួយអ្នកស្វែងរកការងារក្នុងការកំណត់អត្តសញ្ញាណ និងជៀសវាងការបោកប្រាស់ការជ្រើសរើសបុគ្គលិកតាមអ៊ីនធឺណិត និងដើម្បីរកឃើញការបង្ហោះជ្រើសរើសបុគ្គលិកដែលគួរឱ្យសង្ស័យ មុនពេលមានគ្រោះថ្នាក់កើតឡើង។ ខណៈពេលដែលការផ្សាយពាណិជ្ជកម្មការងារក្លែងក្លាយ ពីសេសការងារជាអ្នកបោកបញ្ឆោតតាមអនឡាញកាន់តែរីករាលដាលតាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook, TikTok និង Telegram ឧបករណ៍នេះផ្តល់នូវវិធីងាយស្រួលក្នុងការពិនិត្យមើលថាតើការបង្ហោះការងារមានសុវត្ថិភាព ឬអាចមានការក្លែងបន្លំឬទេ។ អ្នកប្រើប្រាស់អាចដាក់បញ្ចូលរូបភាពនៃសារការងារគួរឱ្យសង្ស័យ ដើម្បីផ្ទៀងផ្ទាត់ថាតើពួកវាជាប់ទាក់ទងនឹងគំរូការបោកប្រាស់ដែលគេស្គាល់ឬអត់។ ដោយផ្អែកលើព័ត៌មានដែលបានដាក់ស្នើ ឧបករណ៍នេះបង្ហាញថាតើខ្លឹមសារទំនងជាការបោកប្រាស់ដែរឬទេ ដែលជួយអ្នកប្រើប្រាស់ធ្វើការសម្រេចចិត្តដែលមានសុវត្ថិភាព និងមានព័ត៌មានកាន់តែប្រសើរ។ ឧបករណ៍ចាប់នេះជួយការពារអ្នក កុំអោយខ្លួនអ្នកក្លាយជាជនរងគ្រោះនៃការឆបោក និងក្លាយជាអ្នកឆបោកតាមអ៊ីនធឺណិត។ តាមរយៈការលើកកម្ពស់ការយល់ដឹង និងការចែករំលែកដោយមានការទទួលខុសត្រូវ ឧបករណ៍ “ពិនិត្យមើលការជ្រើសរើសការងារដែលបោកប្រាស់" គាំទ្រការស្វែងរកការងារដែលមានសុវត្ថិភាពជាងមុន និងជួយការពារសហគមន៍ពីការបោកប្រាស់តាមអ៊ីនធឺណិត។ សូមប្រើប្រាស់ឧបករណ៍នេះ ដើម្បីជួយអ្នកធ្វើការសម្រេចចិត្តបានល្អ និងមានសុវត្ថិភាព នៅពេលជ្រើសរើសការងារថ្មី។
របៀបចូលប្រើឧបករណ៍៖
ជំហ៊ានទី១៖ បើក Telegram នៅលើទូរស័ព្ទ ឬ កុំព្យូទ័ររបស់អ្នក។ ប្រើតំណរភ្ជាប់នេះ https://t.me/cambodia_scam_detector_bot ឬស្កេននៅទីនេះ (QR code)។
ជំហ៊ានទី២៖ Screen Short រូបភាព ឬអក្សរនៃការជ្រើសរើសការងារណាមួយ ដាក់ក្នុងឆាតរបស់ job scam detector ហើយរង់ចាំ១០ ទៅ១៥ វិនាទីអោយវាដំណើការ
ជំហ៊ានទី៣៖ នៅពេលអ្នកទទួលបានលទ្ធផល សូមអានកម្រិតព្រមានដោយប្រុងប្រយ័ត្ន រកមើលពាក្យគន្លឹះដូចជា 'ហានិភ័យខ្ពស់' ឬ 'ការបោកប្រាស់ដែលបានរាយការណ៍'
អ្នកណាគួរប្រើប្រាស់កម្មវិធីនេះ 👷
- - អ្នកស្វែងរកការងារធ្វើនៅកម្ពុជា 🏢
- - អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើសិទ្ធិការងារ
- - អង្គការសហគមន៍ 🔍
- - អ្នកដែលកំពុងពិនិត្យមើលការផ្តល់ជូនការងារ
កម្រិតហានិភ័យ
|
ទាប ០-២៥% ទំនងជាមានសុវត្ថិភាព |
មធ្យម ២៦-៥០% ស៊ើបអង្កេតបន្ថែម |
ខ្ពស់ ៥១-៧៥% ទំនងជាការបោកប្រាស់ |
ធ្ងន់ធ្ងរ ៧៦-១០០% ជៀសវាង |
ចំណុចដែល Bot ពិនិត្យមើល
|
ការវិភាគលើអត្ថបទ
|
ពិនិត្យសុវត្ថិភាពតំណភ្ជាប់
|
|
ការផ្ទៀងផ្ទាត់ក្រុមហ៊ុន
|
ការរកឃើញអ្នកបោកប្រាស់ម្តងទៀត
|
សញ្ញាព្រមាន៖
|
ការព្រមានអំពីគ្រោះថ្នាក់ (បង្កើនហានិភ័យ)
|
សញ្ញាទុកចិត្ត (កាត់បន្ថយហានិភ័យ)
|