សេចក្តីថ្លែងការណ៍រួម
អង្គការសង្គមស៊ីវិលរួមសាមគ្គីបង្ហាញការគាំទ្រសំណើរបស់សហព័ន្ធសហជីព
ស្នើដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ២៥០.៦៦ ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៧
រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦
ស្របពេលដំណើរការចរចាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា សម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ កំពុងប្រព្រឹត្តទៅ យើងខ្ញុំជាអង្គការសង្គមស៊ីវិល រួមមាន អង្គការ សមាគម និងសហព័ន្ធសហជីព ដូចមានរាយនាមខាងក្រោម សូមបង្ហាញនូវការគាំទ្រពេញទំហឹងចំពោះ លិខិតរួមរបស់សហព័ន្ធសហជីព ដែលបានដាក់ជូន រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ ស្នើកំណត់ប្រាក់ឈ្នួលអប្បបរមាចំនួន ២៥០.៦៦ ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់ឆ្នាំ២០២៧ ជូនកម្មករនិយោ ជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា។
សំណើកំណត់ប្រាក់ឈ្នួលនេះមានកំណើនចំនួន ៤០.៦៦ ដុល្លារអាមេរិក បន្ថែមពីលើប្រាក់ឈ្នួល អប្បបរមាបច្ចុប្បន្នចំនួន ២១០ ដុល្លារអាមេរិក។ ផ្អែកលើការសិក្សាស្រាវជ្រាវទូលំទូលាយលើស្ថានភាព រស់នៅរបស់កម្មករនិយោជិត ការដំឡើងប្រាក់ឈ្នួលតាមសំណើនោះគឺជាវិធានការដ៏សមស្រប និងចាំបាច់ ដើម្បីការពារអំណាចទិញរបស់កម្មករនិយោជិត បំពេញនូវតម្រូវការមូលដ្ឋានរបស់គ្រួសារពួកគេ និងឆ្ពោះទៅរកការកាត់បន្ថយជាបណ្តើរៗនូវគម្លាតរវាងប្រាក់ឈ្នួលអប្បបរមាដែលកំណត់ដោយច្បាប់ និងប្រាក់ ឈ្នួលសម្រាប់ការរស់នៅសមរម្យ (Living wage )។
តម្រូវការបន្ទាន់ក្នុងការដោះស្រាយស្ថានភាពរស់នៅរបស់កម្មករនិយោជិត
លិខិតរួមរបស់សហព័ន្ធសហជីពដែលបានដាក់ជូន រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានលើកឡើងអំពីរបកគំហើញនានាយោង ទៅលើការសិក្សាស្រាវជ្រាវមួយចំនួន ដែលបង្ហាញថា កម្មករនិយោជិតកំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ ក្នុងការបំពេញនូវតម្រូវការគ្រួសាររបស់ពួកគេ។ ទិន្នន័យនៃការស្រាវជ្រាវនៅឆ្នាំ២០២២ និងឆ្នាំ២០២៤ រួមជាមួយលទ្ធផលបឋមនៃការស្រាវជ្រាវនៅឆ្នាំ២០២៦ នេះ បង្ហាញថា ប្រាក់ចំណូលជាមធ្យមរបស់កម្មករ និយោជិតម្នាក់ៗអាចគ្រប់ដណ្តប់បានត្រឹមតែប្រមាណ ៦០% នៃការចំណាយជាមធ្យមរបស់គ្រួសារ ប៉ុណ្ណោះ។ បន្ថែមលើនេះ ការស្រាវជ្រាវឯករាជ្យមួយដែលបានធ្វើឡើងក្នុងឆ្នាំ២០២៥ បានរកឃើញថា ប្រាក់ចំណូលប្រចាំខែដែលកម្មករនិយោជិតទទួលបានជាក់ស្តែងពីការងារមានចំនួន ២៨៧ ដុល្លារអាមេរិក ខណៈការចំណាយរបស់គ្រួសារកម្មករនិយោជិតជាមធ្យមចំនួន ៣៩១ ដុល្លារអាមេរិក។ ទោះបីជាវិធី សាស្ត្រនៃការស្រាវជ្រាវទាំងនេះមានភាពខុសគ្នាក៏ដោយ ក៏លទ្ធផលនៃការស្រាវជ្រាវទាំងនេះបង្ហាញរួមគ្នាយ៉ាងច្បាស់ពីគម្លាតដែលនៅតែបន្តមានរវាងប្រាក់ចំណូលរបស់កម្មករនិយោជិតម្នាក់ៗ និងការចំណាយ របស់គ្រួសារ ។
យើងខ្ញុំ មានការព្រួយបារម្ភខ្លាំងដូចគ្នាផងដែរអំពីការទទួលទានអាហាររបស់កម្មករនិយោជិត។ ក្នុងលិខិតរួមនោះក៏បានលើកឡើងផងដែរយោងទៅលើការស្រាវជ្រាវ ថា កម្មករនិយោជិតម្នាក់ទទួលទាន ក្នុងមួយថ្ងៃក្នុងបរិមាណជាមធ្យមចំនួន ២,៥២១ គីឡូកាឡូរី (kcal) តាមការស្រាវជ្រាវក្នុងឆ្នាំ២០២២ បានធ្លាក់ចុះមកត្រឹម ២,១៦២ គីឡូកាឡូរី តាមការស្រាវជ្រាវក្នុងឆ្នាំ២០២៤ និងបានបន្តធ្លាក់ចុះមក ប្រមាណ ១,៩៨៥ គីឡូកាឡូរី ផ្អែកតាមលទ្ធផលបឋមនៃការស្រាវជ្រាវនៅឆ្នាំ២០២៦ នេះ។ លទ្ធផលនៃការស្រាវជ្រាវថ្មីៗនេះបានបង្ហាញពីកង្វះបរិមាណអាហារូបត្ថម្ភ ១០% ក្រោមកម្រិតកាឡូរី ដែលប្រើ សម្រាប់កំណត់បន្ទាត់ភាពក្រីក្រផ្នែកអាហារផ្លូវការរបស់កម្ពុជា។ របកគំហើញទាំងនេះបញ្ជាក់ច្បាស់ថា គ្រួសារកម្មករនិយោជិតជាច្រើនប្រឈមការលំបាកក្នុងការទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់។ កម្មករនិយោជិតត្រូវមានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់អាហារដល់ខ្លួនឯង និងគ្រួសារ។
ម្យ៉ាងទៀតភស្តុតាងពីការស្រាវជ្រាវបានបង្ហាញថែមទៀតតាមរយៈលិខិតនោះថា កម្មករនិយោជិត ដែលមានបំណុលជាញឹកញាប់ត្រូវកាត់បន្ថយការចំណាយលើអាហារដើម្បីបំពេញកាតព្វកិច្ចសងបំណុល ។ ការស្រាវជ្រាវថ្មីៗនេះក៏បង្ហាញផងដែរថា កម្មករនិយោជិត និងគ្រួសាររបស់ពួកគេភាគច្រើនកំពុងជាប់បំណុល និងពឹងផ្អែកលើការងារថែមម៉ោង ខណៈដែលរបាយការណ៍របស់ធនាគារពិភពលោក និងមូល និធិរូបិយវត្ថុអន្តរជាតិ បានព្រមានអំពីការកើនឡើងនៃតម្លៃទំនិញនៅលើទីផ្សារដែលកាន់តែដាក់សម្ពាធ លើថវិកាគ្រួសារ និងធ្វើឱ្យគ្រួសាររបស់កម្មករនិយោជិតកាន់តែត្បិតត្បៀតក្នុងការចំណាយ។
របកគំហើញទាំងនេះផ្តល់ភស្តុតាងគ្រប់គ្រាន់គាំទ្រដល់សហជីពដែលលើកឡើងថា ប្រាក់ឈ្នួល ត្រូវតែមានកម្រិតគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការមូលដ្ឋានរបស់កម្មករនិយោជិត និងគ្រួសារក្នុងអំឡុង ម៉ោងធ្វើការងារធម្មតាដោយមិនពឹងផ្អែកលើការងារថែមម៉ោង។ នៅពេលដែលគ្រួសាររបស់កម្មករនិយោ ជិតមិនអាចមានលទ្ធភាពទិញអាហារគ្រប់គ្រាន់ ឬបំពេញតម្រូវការចាំបាច់ផ្សេងៗបាន នោះកម្រិតនៃ ការចំណាយបច្ចុប្បន្នមិនអាចចាត់ទុកថាគ្រប់គ្រាន់សម្រាប់ការរស់នៅបានឡើយ។
លើកកម្ពស់កិច្ចសន្ទនាប្រកបដោយការគោរព និងផ្អែកលើភស្តុតាង
យើងខ្ញុំសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគាំទ្រ និងទទួលយកសំណើរបស់សហព័ន្ធ សហជីពដែលមានភស្តុតាងគាំទ្រ ទៅពិចារណាដោយក្តីគោរព និងក្នុងស្មារតីស្ថាបនា។ ការប្រើសំនួនវោហារសាស្ត្របែបបន្តុះបង្អាប់ ឬចំអកឡកឡាយលើការទាមទាររបស់កម្មករនិយោជិតអាចបង្កឱ្យមានបរិយាកាសរើសអើង និងការបែងចែកបក្ខពួកក្នុងចំណោមកម្មករនិយោជិត និងសហជីព ព្រមទាំងអាចធ្វើឱ្យប៉ះពាល់ដល់កិច្ចសន្ទនាប្រកបដោយអត្ថន័យ។ កម្មករនិយោជិត និងតំណាងរបស់ពួកគេត្រូវមាន លទ្ធភាពតស៊ូមតិដើម្បីទទួលបានប្រាក់ឈ្នួលប្រសើរជាងមុន ដោយមិនត្រូវទទួលការបន្តុះបង្អាប់ដោយ សារគ្រាន់តែពួកគេលើកឡើងនូវកង្វល់ពីស្ថានភាពរស់នៅរបស់ខ្លួនដែលស្របច្បាប់ឡើយ។
ចំពោះកង្វល់នានាដែលលើកឡើងថា អាចនឹងបង្កផលប៉ះពាល់ដល់ការវិនិយោគ ឬបន្លាស់ទីរោង ចក្រទៅកាន់ប្រទេសផ្សេង ដោយសារការដំឡើងប្រាក់ឈ្នួលនោះ គួរត្រូវបានពិនិត្យយ៉ាងហ្មត់ចត់ដោយ ផ្អែកលើភស្តុតាងជាក់លាក់តាមវិស័យ។ យើងខ្ញុំគាំទ្រសំណើក្នុងលិខិតរួមរបស់សហព័ន្ធសហជីពដែល ស្នើឱ្យមានការបង្ហាញជាសាធារណៈនូវទិន្នន័យ និងវិធីសាស្ត្រដែលត្រូវបានប្រើប្រាស់ក្នុងការវាយតម្លៃអំពី ផលិតភាព ភាពប្រកួតប្រជែង ការងារ និងប្រាក់ចំណេញក្នុងវិស័យ។
កម្មករនិយោជិតក៏បានកំពុងបំពេញតួនាទីយ៉ាងសកម្មចូលរួមក្នុងការការពារការងារ និងស្ថិរភាព នៃឧស្សាហកម្មផងដែរ។ រាជរដ្ឋាភិបាល និយោជក និងអ្នកបញ្ជាទិញអន្តរជាតិ ត្រូវសហការជាមួយ សហជីព ដើម្បីដោះស្រាយហានិភ័យសេដ្ឋកិច្ច ទន្ទឹមនេះត្រូវបន្តខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ប្រាក់ ឈ្នួលរបស់កម្មករនិយោជិតឱ្យបានប្រសើរឡើង។ គ្រួសារកម្មករនិយោជិត មិនគួរត្រូវបានបង្ខំឱ្យទ្រាំទ្រនឹង ការលំបាកតាមរយៈការកាត់បន្ថយការចំណាយលើអាហារ ជំពាក់បំណុល ឬការធ្វើការលើសម៉ោងយូរនោះ ឡើយ។
ការទទួលខុសត្រូវរួមក្នុងការឆ្លើយតបទៅនឹងសំណើរបស់សហជីព
យើងខ្ញុំសូមអំពាវនាវជូនចំពោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា មេត្តាឆ្លើយតបជាវិជ្ជមាន និងធ្វើសេចក្តីសម្រេចតាមសំណើក្នុងលិខិតរួមរបស់ សហជីព ដោយកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ចំនួន ២៥០.៦៦ ដុល្លារអាមេរិក ក្នុង មួយខែជូនដល់កម្មករនិយោជិត។ យើងខ្ញុំសូមស្នើថា ការធ្វើសេចក្តីសម្រេចនេះគួរពិចារណាឱ្យបានពេញ លេញលើភស្តុតាងដែលកម្មករនិយោជិតបានលើកឡើង និងធានាឱ្យមានការចូលរួមពេញលេញពីសហ ជីពឯករាជ្យក្នុងដំណើរការកំណត់ប្រាក់ឈ្នួល។
ម្យ៉ាងទៀត យើងខ្ញុំគាំទ្រដល់ការអំពាវនាវក្នុងលិខិតរួមរបស់សហព័ន្ធសហជីព ដែលស្នើឱ្យក្រុម ហ៊ុនផ្គត់ផ្គង់ធ្វើការដំឡើងប្រាក់ឈ្នួលឱ្យបានពេញលេញ ការពារអត្ថប្រយោជន៍ដែលកម្មករនិយោជិតមានស្រាប់ និងសហការជាមួយសហជីព ក្នុងការកែលម្អលក្ខខណ្ឌការងារឱ្យបានកាន់តែប្រសើរឡើង។ យើងខ្ញុំសូមរំឭកជាមុនផងដែរថា នៅពេលមានការដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត និយោជកមិនត្រូវកាត់បន្ថយប្រាក់ឈ្នួល ឬអត្ថប្រយោជន៍ផ្សេងៗដែលកម្មករនិយោជិតធ្លាប់ទទួលបានដោយខុស ច្បាប់ ឬធ្វើការកំណត់គោលដៅផលិតកម្មហួសហេតុ ឬការដាក់សម្ពាធឱ្យកម្មករនិយោជិតធ្វើការរយៈ ពេលយូរជាងមុនឡើយ។
ក្រុមហ៊ុនម៉ាកយីហោ និងអ្នកបញ្ជាទិញអន្តរជាតិ ត្រូវបង្ហាញការទទួលខុសត្រូវ និងបំពេញតួនាទី ឆ្លើយតបសំណើរបស់សហជីព ដោយធ្វើការកែសម្រួលតម្លៃនៃការបញ្ជាទិញដើម្បីឱ្យតម្លៃពលកម្មកើនថ្លៃ ខ្ពស់ ធានាឱ្យមានស្ថិរភាព និងការអាចព្យាករបាននៃការបញ្ជាទិញ ព្រមទាំងធានានូវដំណើការនៃការ ទូទាត់ប្រាក់ទាន់ពេលវេលា។ ការទទួលខុសត្រូវក្នុងការដំឡើងប្រាក់ឈ្នួល គឺជាការទទួលខុសត្រូវរួមនៅ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូល។
យើងខ្ញុំសូមបង្ហាញសាមគ្គីភាព និងការគាំទ្រដល់កម្មករនិយោជិត និងសហព័ន្ធសហជីពដែល កំពុងតស៊ូមតិស្នើដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ២៥០.៦៦ ដុល្លារអាមេរិក ក្នុងមួយខែ។ ការរួម ចំណែករបស់កម្មករនិយោជិតចំពោះសេដ្ឋកិច្ចកម្ពុជា ត្រូវទទួលបានការផ្តល់តម្លៃ និងការលើកទឹកចិត្ត តាមរយៈការផ្តល់ប្រាក់ឈ្នួលដែលគ្រប់គ្រាន់សម្រាប់ការចំណាយលើអាហារ និងតម្រូវការមូលដ្ឋានរបស់ គ្រួសារ និងជីវភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។ យើងខ្ញុំសូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនផ្គត់ផ្គង់ និងក្រុមហ៊ុនម៉ាកយីហោអន្តរជាតិ មេត្តាឆ្លើយតបចំពោះសំណើដែលមានលើកឡើងក្នុង លិខិតរួមរបស់សហព័ន្ធសហជីព និងគាំទ្រដល់វឌ្ឍនភាពជាបន្តបន្ទាប់ឆ្ពោះទៅរកការកំណត់ប្រាក់ឈ្នួល សម្រាប់ការរស់នៅសមរម្យ (Living Wage) នៅប្រទេសកម្ពុជា៕
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ គាំទ្រសេចក្តីថ្លែងការណ៍នេះ រួមមាន៖
1. អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
2. អង្គការមជ្ឈមណ្ឌលធុរកិច្ច និងច្បាប់ (BHRE Center)
3. សម្ព័ន្ធប្រាក់ឈ្នួលអាស៊ី (AFWA)
4. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
5. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
6. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃ ក្រុមហ៊ុនណាហ្កាវើលដ៍ (LRSU)
7. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
8. សហព័ន្ធសហជីពកម្ពុជា (CATU)
9. សហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា (CFSWF)
10. បណ្តាញយុវជនកម្ពុជា (CYN)
11. អង្គការសមធម៌កម្ពុជា (EC)
12. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
13. សមាគមសម្ព័ន្ធអ្នកសារព័ត៌មាន (CamboJA)
14. អង្គការសកម្មភាពដើម្បីសុខភាព និងកាត់បន្ថយភាពក្រីក្រ (HPA)
15. អង្គការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (CMPO)
16. អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
17. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
18. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
19. មជ្ឈមណ្ឌលសម្រាប់ពលរដ្ឋក្នុងការអភិរក្សបរិស្ថាន និងការគ្រប់គ្រង (CECIC)
20. អង្គការសមាគមធាងត្នោត (STT)
21. សមាគមស្ត្រីជនបទដើម្បីក្សេត្របរិស្ថាន (RWAA)
22. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព (PDP-Center)
23. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
24. អង្គការសិល្បៈខ្មែរអមតៈ(CLA)
25. សហព័ន្ធសហជីពអំណាចយុវជនកម្ពុជា (CYPUF)
26. អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED)
27. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
28. សហព័ន្ធសហជីពកម្ពុជាឯករាជ្យ (CITUFED)
29. សហព័ន្ធសហជីពបេះដូងកម្មករ (WHUF)
30. សហព័ន្ធសហជីពឥទ្ធិពលការងារ (FULI)
31. អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (LICADHO)
32. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
33. អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍ (BCV)
34. អង្គការសីលការ (SILAKA)
35. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃ
ការរើសអើងប្រឆាំងនឹងនារីភេទ (NGO-CEDAW)
36. សម្ព័ន្ធអង្គការដើម្បីសិទ្ធិមនុស្សនៃប្រទេសអេក្វាឌ័រ
37. អង្គការក្លាហាន (Klahaan)
38. សហព័ន្ធកម្មករនិយោជិតវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា (CTSWF)
39. សមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (KAI)
40. សមាគមកសិករដើម្បីសន្តិភាព និងការអភិវឌ្ឍ (FAPD)
41. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យឧស្សាហកម្មកម្ពុជា(CIWF)
42. សមាគមអ្នកបើកបររថយន្តធុនធ្ងន់កម្ពុជា (CTDA)
43. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
44. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល)
45. សម្ព័ន្ធសហជីពកាត់ដេរសម្លៀកបំពាក់ និង ឧស្សាហកម្ម(C-AI)
46. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
47. អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (CPDD)
48. វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API)
49. អង្គការបាយ័ន អប់រំ និងអភិវឌ្ឍន៍ (BED)
50. អង្គការគោលដៅយើង (OOO)
51. អង្គការសង្រ្គោះជនងាយរងគ្រោះ (SVC)
52. អង្គការសហភាពសហគមន៍កសិកម្មសហគ្រិនអភិវឌ្ឍន៍សង្គម (SEUAC)
53. អង្គការក្រុមទ្រទ្រង់ភូមិ (កទភ/ VSG)
54. អង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO)
55. អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
56. អង្គការអភិវឌ្ឍន៍សហគមន៍កម្ពុជា (CCD-Kratie)
57. អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD)
58. អង្គការបន្ទាយស្រី (BS)
59. អង្គការកម្ពុជាដើម្បីកុមារ និងការអភិវឌ្ឍន៍ (COCD)
60. អង្គការបណ្តុះបណ្តាលសហគមន៍ដើម្បីអភិវឌ្ឃន៍ (CTOD)
61. អង្គការជួយមនុស្សចាស់ និងជនងាយរងគ្រោះបំផុត (HOM)
62. អង្គការជំនួយជនបទ (RAO)
63. អង្គការផ្ដល់ក្ដីសង្ឃឹមដល់ជនងាយរងគ្រោះ (VCAO)
64. អង្គការយុវសនិ្តភាព (YFP)
65. អង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ (BFD)
66. អង្គការអនាគតកុមារ(AK)
67. អង្គការអមរា (AMARA)
68. អង្គការស្ថាបនាអនាគតកុមារ (BBC)
69. អង្គការខ្មែរអភិវឌ្ឍន៍ជនពិការ និងក្រីក្រ (CADDP)
70. អង្គការប្រឹក្សាសហគមន៍ដើម្បីអភិវឌ្ឍន៍ (CCDO)
71. អង្គការភាពជាដៃគូសង្គមស៊ីវិលកម្ពុជា (CCSP)
72. អង្គការសាលាភាសាបរទេសជុំគ្រៀល (CLS)
73. អង្គការសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍នៅកម្ពុជា (CoDec)
74. អង្គការសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រ (COFAP)
75. អង្គការទ្រទ្រង់ស្ត្រីខ្មែរ (COWS)
76. អង្គការកាត់បន្ថយភាពក្រីក្រក្នុងសហគមន៍ (CPR)
77. អង្គការកែប្រែសហគមន៍ (CTO)
78. មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារនិងស្រ្តីនៅកម្ពុជា (CWDCC)
79. សមាគមអភិវឌ្ឍន៍អតីតយុវជនពិការ (DVDA)
80. អង្គការអភិវឌ្ឍន៍ និងការពារបរិស្ថាន (EPDO)
81. អង្គការដើម្បីជីវភាព និងព្រៃឈើ (FLO)
82. អង្គការអភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ចជនបទ (HURREDO)
83. សមាគមខែ្មរដើម្បីអភិវឌ្ឍន៍ជនបទកម្ពុជា (KAFDOC)
84. សមាគមក្រុមអភិវឌ្ឍន៍ភូមិ (KAWP)
85. អង្គការជនពិការខេត្តក្រចេះ (KDPO)
86. អង្គការខេមរា (KHEMARA)
87. អង្គការសកម្មភាពដើម្បីសុខុមាលភាពស្ត្រីកម្ពុជា (KWWA)
88. សមាគមយុវជនខ្មែរ (KYA)
89. មជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌ (MPC)
90. អង្គការអ្នកអភិវឌ្ឍន៍សហគមន៍ (NAS)
91. អង្គការនាគព័ន្ធដើម្បីអភិវឌ្ឍន៍ (NOD)
92. អង្គការ ជំនួយអភិវឌ្ឍន៍ និងសន្តិភាព (PDAO)
93. សមាគមភ្នំនាងកង្រី (PNKA)
94. អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ (PSOD)
95. អង្គការព្រហ្មវិហារធម៌ (PVT)
96. អង្គការសហគមន៍អភិវឌ្ឍន៍មិត្តជនបទ (RFCD)
97. អង្គការរចនាស្រ្តី (RS)
98. អង្គការសាមគ្គី (Samaky)
99. អង្គការកម្មវិធីជួយកុមារអនាថានិងអភិវឌ្ឍន៍ (SCADP)
100. អង្គការអភិវឌ្ឍន៍សង្គមបរិយាកាស និងកសិកម្ម (SEADO)
101. អង្គការស្តាកម្ពុជា (SK)
102. អង្គការទឹកដីសុវណ្ណភូមិ (TDSP)
103. វិទ្យាស្ថានបម្រើអ្នកសម្របសម្រួលការងារអភិវឌ្ឍន៍ (VBNK)
104. អង្គការគំាពារកុមារដែលងាយទទួលរងគ្រោះ (WCV-FM 89-50)
105. អង្គការវឌ្ឍនភាព (WP)
106. អង្គការកាត់បន្ថយទុពលភាព និងអនក្ខរភាព (VIR)
107. អង្គការសហប្រតិបត្តិការបរិស្ថានទេសចរណ៍ (CETO)
108. អង្គការអភិវឌ្ឍន៍សមាគម៍ជនបទ និងបរិស្ថាន (RCEDO)
109. អង្គការបណ្តុះគំនិត (COO)
110. អង្គការអភិវឌ្ឍន៍នារីខ្មែរ (ANKO)
111. អង្គការពន្លឺកុមារ (PK)
112. អង្គការអប់រំ អភិវឌ្ឍន៍ សហគមន៍ជនបទ (ECD)
113. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
114. អង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង (UPWD)
115. សមាគមអភិវឌ្ឍន៍ស្រ្តីកម្ពុជា (CWDA)
116. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
117. ជំហានដំបូងកម្ពុជា (FSC)
118. អង្គការអនុផលព្រៃឈើ (NTFP)
119. សមាគមចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ (CCYMCR)
120. អង្គការអប់រំ សុខភាព និងបរិស្ថាន (EHE)
121. មជ្ឍមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធកុមារ (CCPCR)
122. អង្គការអភិវឌ្ឍន៍ស្រ្តី (AS)
123. អង្គការសីលកា (SILAKA)
124. អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍សុខភាព (AHEAD)
125. សមាគមសម្របសម្រួលសេដ្ឋកិច្ចសហគន៍កសិកម្ម (FAEC)