សេចក្តីប្រកាសព័ត៍មានរួម: សូមបឈ្ឈប់ការដាក់ទោសទណ្ឌមកលើសហជីព
ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨
យើងខ្ញុំជាហត្ថលេខី នៃក្រុមអង្គការសង្គមស៊ីវិល សូមធ្វើការថ្កោសទោសយ៉ាងដាច់អហំការ ចំពោះការសម្រេចសេចក្តីរបស់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ដែលផ្តន្ទាទោសថ្នាក់ដឹកនាំសហជីពឯករាជ្យដ៍ល្បីល្បាញចំនួនប្រាំមួយរូប ក្នុងការពារសិទ្ធិកម្មករ ។
ថ្នាក់ដឹកនាំសហជីពប្រាំមួយរូប គឺ លោក អាត់ ធន់ លោក ជា មន្នី អ្នកស្រី យ៉ាង សុភ័ណ្ឌ លោក ប៉ាវ ស៊ីណា លោក រ៉ុង ឈុន និង លោកស្រី ម៉ម ញឹម អ្នកទាំងនេះត្រូវបានផ្តន្ទាទោសលើបទចោទអ្នកផ្តើមគំនិត ក្នុងបទហឹង្សាដោយចេតនាស្ថានទម្ងន់ទោស ធ្វើឱ្យខូចខាតដោយចេតនាស្ថានទម្ងន់ទោស គំរាមកំហែងថានឹងធ្វើឱ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយ និង បទធ្វើឱ្យស្ទះចរាចរនៅក្នុងព្រឹត្តិការទាមទារប្រាក់ឈ្នួលនៅទីក្រុងភ្នំពេញ ។ ថ្នាក់ដឹកនាំសហជីពប្រាំមួយរូប ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពីរឆ្នាំនិងប្រាំមួយខែ តែទោសទាំងអស់នេះត្រូវព្យួរទាំងស្រុង ជាមួយនិងសំណងរួមគ្នា ចំនួន៣៥លានរៀល (ប្រហែល៨៦០០ ដុល្លាអាមេរិក) សងទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួនពីររូប ខណៈដែលដើមបណ្តឹងរដ្ឋប្បវេណីមួយបានដកបណ្តឹងទាមទារសំណងនៅក្នុងពេលសវនាការ ។
នាពេលសវនាការមិនមានសក្ខីកម្មណាមួយ ដែលបង្ហាញអោយឃើញជាក់ស្តែងថា ថ្នាក់ដឹកនាំសហជីពទាំងនោះប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌឡើយ ហើយក៍គ្មានសាក្សីណាម្នាក់ថាបានឃើញអ្នកទាំងនោះបានប្រព្រឹត្តហឹង្សានៅក្នុងព្រឹត្តិការទាមទារនោះឡើយ ។ លើសពីនេះថ្នាក់ដឹកនាំសហជីពទាំងប្រាំមួយនាក់ត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តនូវអំពើហឹង្សាដោយផ្ទាល់ តែផ្ទុយទៅវិញតុលាការបែជាផ្តន្ទាទោសថាអ្នកទាំងនោះគឺជាអ្នកផ្តើមគំនិតនូវអំពើក្នុងបទចោទនេះទៅវិញ ។ ការដូរនូវបទចោទនេះ មិនបានបង្ហាញឱ្យដឹងជាមុនដល់ជនជាប់ចោទ ឬ មេធាវីរបស់ពួគគេ ដែលនេះគឺជាការមិនផ្តល់ឱកាសដល់ដល់ភាគីជនជាប់ចោទ ក្នុងការតតាំងលើបទចោទឡើយ ។
ការចោទប្រកាន់នេះ ផ្តើមចេញពីការតវ៉ាទាមទារនៅតាមបណ្តោយផ្លូវ វេង ស្រេង កាលពីចុងឆ្នាំ២០១៣ នៅពេលដែលកម្មករកាត់ដេរ និងដេរស្បែកជើងបានប្រើប្រាស់ផ្លូវសាធារណៈក្នុងការទាមទារតម្លើងប្រាក់ឈ្នួលគោលចំនួន១៦០ដុល្លា ក្នុងមួយខែ ។ ការទាមទារនេះបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ ៣៨នាក់រងរបួស និង១នាក់ផ្សេងទៀតបាត់ខ្លួនរហូតដល់សព្វថ្ងៃ ជាមួយនិងការចាប់ខ្លួនមនុស្ស២៣នាក់ ដែលអ្នកទាំងនោះជាថ្នាក់ដឹកនាំសហជីព សកម្មជនសហជីព និង កម្មករ នៅក្នុងព្រឹត្តិការបាញ់ បង្រ្កាមកលើក្រុមបាតុករកម្មករ តាមបណ្តោយផ្លូវវេងស្រេង កាលពីដើមខែមករា ឆ្នាំ២០១៤ ។
ថ្នាក់ដឹកនាំសហជីពទាំងប្រាំមួយរូប ត្រូវបានតុលាការឱ្យនៅក្រៅឃុំ ក្រោមការដាក់នូវកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ តាំងពីការចាប់ផ្តើមចោទប្រកាន់នៅក្នុងឆ្នាំ២០១៤ ប៉ុន្តែមិនទាន់បើកសវនាការតាំងពេលនោះមក រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពេលដែលនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជារមកក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនិងក្រសួងយុត្តិធម៌ ដើម្បីឱ្យបញ្ចប់នូវសំណុំរឿងប្តឹងប្រឆាំងនិងប្រធានសហជីពទាំងអស់ អោយបាននៅចុងឆ្នាំនេះ ។ វាជារឿងធម្មតាទៅហើយនៅកម្ពុជា ដែលធ្វើការចោទបទព្រហ្មទណ្ឌរួចហើយត្រូវបានពន្យាពេលយូររាប់សិបឆ្នាំ មិនដំណើរការ ទាំងនេះគឺជាបច្ចេកទេសក្នុងរៀបចំដើម្បីបង្ករ ការរំខានយាយី ការបិតសេរីភាពបញ្ចេញមតិ ការធ្វើឱ្យភ័យខ្លាចក្នុងការបំពេញសកម្មភាពរបស់ថ្នាក់ដឹកនាំសង្គមស៊ីវិលឯករាជ្យ ។
យើងកត់សម្គាល់ថាមាត្រា៣៥៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានតម្រូវថា៖ អង្គហេតុនៅក្នុងសាលក្រមត្រូវតែច្បាស់លាស់ និង គ្មានការសង្ស័យ ។ ហើយមាត្រា៣៨ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣៥១ នៃក្រមនីតិវិធីព្រហ្មទណ្ឌថា៖ វិមតិសង្ស័យត្រូវតែបាន ជាប្រយោជន៍ដល់ជាប់ចោទជានិច្ច ។ មាត្រា ២៤ នៃក្រមព្រហ្មទណ្ឌ បានចែងថា៖ បុគ្គលម្នាក់ៗ ទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួនប៉ុណ្ណោះ ។
ការដែលមិនដាក់ភស្តុតាងដល់តុលាការ យើងមិនដឹងថា៖ តើតុលាការផ្តន្ទាទោសថ្នាក់ដឹកនាំទាំងប្រាំមួយរូបយ៉ាងដូចម្តេចទៅ បើសូម្បីតែបទចោទប្រកាន់ វាមិនមែនជាប្រធានបទនាពេលជំនុំជម្រះ ។
ទោះបីជាការផ្តន្ទាទោស មិនតម្រូវឱ្យជាប់ពន្ធគារក៍ដោយ តែទោះជាយ៉ាងណាថ្នាក់ដឹកនាំសហជីពទាំងនោះ នឹងប្រឈមក្នុងការជាប់ឃុំក្នុងពន្ធនាគារប្រសិនក្នុងរយៈពេលប្រាំឆ្នាំ (រយៈពេលសាកល្បង) អ្នកទាំងនោះទទួលនូវការចោទប្រកាន់នូវបទល្មើសព្រហ្មទណ្ឌថ្មីណាមួយ នៃច្បាប់កម្ពុជា ។ ការព្យួទោស ដែលមានរយៈពេលតាមច្បាប់៥ឆ្នាំនេះ គឺជារយៈពេលមួយដែលគាប់ជួនទៅ និងការបោះឆ្នោតថ្នាក់ជាតិនាអាណត្តិឆ្នាំ២០២៣។ ការចោទប្រកាន់នូវបទល្មើសព្រហ្មទណ្ឌនេះ វាបានកើតចេញពីសកម្មភាពសហជីពឯករាជ្យ យើងមានការព្រួយបារម្ភការអំពីព្យួទោសនេះ អាចនឹងប្រើប្រាស់ក្នុងឃុំខ្លួនក្នុងពន្ធនាគារ ប្រសិនបើអ្នកទាំងនោះហ៊ានធ្វើសកម្មភាពតវ៉ាក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ។ ជាងនេះទៅទៀត មាត្រ ២០ នែច្បាប់ស្តីពីសហជីព បុគ្គលណាម្នាក់មិនអាចក្លាយជាមេដឹកនាំបានទ្បើយប្រសិនបើត្រូវបានជាប់ទោសពីបទព្រហ្មទណ្ឌ បើកលទ្ធភាពអោយមេដឹកនាំទាំងនេះអាចត្រូវបង្ខំឲចាកចេញពីតួនាទីរបស់ពួកគេដែលកើតចេញពីលទ្ធផលនៃការជាប់ទោសទាំងអស់នេះ។
ការចោទប្រកាន់ទាំងនេះគឺជាគំរូផ្សេងទៀតនៃការយាយីដែលបានជួបប្រទះដោយសហជីពឯករាជ្យនៅក្នុងប្រទេសកម្ពុជា។ ជាងនេះទៅទៀត កាត់ឲជាប់ទោស គឺជាសញ្ញាដែលដែលសិទ្ទិ សេរីភាព សមាគម និង អ្នកសហជីព ឯករាជ្យ នៅតែស្ថិតក្រោមកាគំរាមគំហែងដោយផ្ទាល់ក្នុងប្រទេសកម្ពុជា។ “កម្មករ គួរតែមិនត្រូវបានទទួលការរំខាន ពីការអនុវត្តន៍ សិទ្ទិ សេរីភាព សមាគម និង ការចរចារជាសមូលហភាព តាមរយៈការជាប់ទោសទណ្ឌ ក្នុងការអនុវត្តន៍ សកម្មភាពស្របច្បាប់របស់សហជីព” នេះបើតាមការលើករបស់លោក មឿន តុលា នាយកប្រត្តិបត្តិ របស់ មឈ្ឈមណ្ឌល សម្ព៍នភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់)
ការចោទប្រកាន់ និងការព្យួរទោស ប្រឆាំង និង មេដឹកនាំសហជីព សំខាន់ៗ ដូចជាត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាល ទប់ស្កាត់រាល់ការធ្វើការតវ៉ារបស់សហជីពក្នុងរយៈពេលប្រាំឆ្នាំបន្ទាប់ទៀត។ នៅក្នុងរូបភាពនេះ ការវិនិច្ឆ័យគួរត្រូវបានពិនិត្យទ្បើងវិញ និងជាការពន្យាពេលដោយរដ្ឋាភិបាលកម្ពុជា ផ្គាប់ចិត្តសហគមអន្តរជាតិ ជាពិសេសសហភាពអឺរ៉ុប ដែលបានដាក់ការត្រួតពិនិត្យលើ ប្រពន្ធ័អនុគ្រោះពន្ធ រាល់មុខទំនិញលើកលែងតែសព្វាវុធ ដោយផ្អែកលើករណីដែលរដ្ឋាភិបាលមិនអនុវត្តន៏ កាតព្វកិច្ចសិទ្ទិមនុស្សដែលបានចែងក្នុងកិច្ចព្រមព្រៀង។
“លោកនាយកមន្ត្រី ហ៊ុន សែន នៅតែប្រើប្រាស់ ល្បិចចាស់របស់គាត់ ធ្វើការអំពាវនាវមានការសាវនាការលើថ្នាក់មេដឹកនាំសហជីព ក្នុងករណីធ្វើឲមានការពន្យាពេល ប្រាំឆ្នាំអាចគ្រាន់តែជាឆាកល្ខោននែការធ្វើសាវនាការ និង ការកាត់ទោសមិនត្រឹមត្រូវមួយ” នេះគឺជាការលើកទ្បើងរបស់ របស់លោក ប្រេដ អាដាម នាយក អង្គការឃ្លាំមើលសិទ្ទិ មនុស្ស ប្រចាំ អាស៊ីប៉ាស៊ីភិច ។ “សភាពអឺរ៉ុប សហរដ្ឋអាមេរិច និង រដ្ឋាភិបាលបរទេសដ៏ទៃទៀត គួរតែពិចារណា ការកាត់ទោសមកលើមេដឹកនាំ សហជីព គឺជាការបង្ហាញយ៉ាងច្បាស់មួយ ដើម្បីប្រឆាំងនិង សហជីពឯករាជ្យ និងសិទ្ទិការងារ ហើយមិនមានការបង្ហាញពីភាពអត់អោនរបស់រដ្ឋាភិបាល ។ ការធ្វើសាវនាការគ្រាន់តែជាឆាកល្ខោនតាំងពីការចាប់ផ្តើម។”
យើងខ្ញុំសូមអំពាវនាវ បើកឱ្យមានឡើងវិញនូវលំហរសង្គមស៊ីវិល ដើម្បីផ្តល់នូវសេរីភាពពិតប្រាកដ្ឋក្នុងការបង្កើតសមាគម ដល់ប្រជាជនកម្ពុជា និង សូមអោយប្រាកដ្ឋថា ឯករាជ្យភាពសហជីពអាចដំណើការបាន ក្នុងការបំរើប្រយោជន៍អោយសមាជិកពួកគេ ។ លើសពីនេះ យើងខ្ញុំសូមអំពាវនាវទម្លាក់ចោលជាបន្ទាន់នូវការផ្តន្ទាទោស មកលើថ្នាក់ដឹកនាំសហជីពទាំងប្រាំមួយរូប ។
សេចក្តីថ្លែងការួមនេះ ចូលរួមគាំទ្រដោយ ៖
- Building and Wood Workers Trade Unions Federation of Cambodia (BWTUC) – [Cambodia]
- Independent Trade Union Federation (INTUFE) – [Cambodia]
- Cambodian Food and Services Workers Federation (CFSWF) – [Cambodia]
- Independent Democracy of Informal Economy Association (IDEA) – [Cambodia]
- Labor Rights Supported Union of Khmer Employees of Naga World (L.R.S.U) – [Cambodia]
- Cambodia’s Independent Civil Servants Association (CICA) – [Cambodia]
- Building and Wood Workers’ International (BWI-Asia Pacific Regional Office)
- International Labor Rights Forum (ILRF) – [United States of America]
- Clean Clothes Campaign (CCC)
- Maquila Solidarity Network (MSN) – [Canada]
- Cambodian Youth Network (CYN) – [Cambodia]
- Cambodian League for the Promotion and Defense of Human Rights (LICADHO) – [Cambodia]
- CamASEAN Youth’s Future (CamASEAN) – [Cambodia]
- Youth Resource Development Program (YRDP) – [Cambodia]
- Cambodian Development and Human Rights Association (ADHOC) – [Cambodia]
- Committee for Free and Fair Elections in Cambodia (COMFREL) – [Cambodia]
- Mother Nature Cambodia (MNC) – [Cambodia]
- Sahmakum Teang Tnaut (STT) – [Cambodia]
- Center for Alliance of Labor and Human Rights (CENTRAL) – [Cambodia]
- Coalition of Cambodian Farmers Communities Association (CCFC) – [Cambodia]
- People Center for Development and Peace (PDP Center) – [Cambodia]
- Equitable Cambodia (EC) – [Cambodia]
- Cambodian Center for Human Rights (CCHR) – [Cambodia]
- Persatuan Sahabat Wanita Selangor (PSWS) – [Malaysia]
- Serikat Pekerja Nasional (SPN) – [Indonesia]
- Federasi Serikat Buruh Garmen Kerajinan Tekstil Kulit dan Sentra Industri Serikat Buruh Sejahtera Indonesia (FSB GARTEKS SBSI) – [Indonesia]
- Gabungan Serikat Buruh Independen (GSBI) – [Indonesia]
- Serikat Buruh Sejahtera Indonesia 1992 (SBSI 1992) – [Indonesia]
- Local Initiative for Occupational Health and Safety Network Indonesia (LION Indonesia) – [Indonesia]
- Schone Kleren Campagne – [Netherlands]
- Platzforma – [Moldova]
- American Federation of Labor and Congress of Industrial Organizations (AFL-CIO) – [United States of America]
- Workers Rights Consortium (WRC)
- Public Eye – [Switzerland]
- FEMNET e.V. – [Germany]
- Lembaga Informasi Perburuhan Sedane (LIPS) – [Indonesia]
- INKOTA-netzwerk e.V. – [Germany]
- Workers Assistance Center, Inc. – [Philippines]
- China Labour Bulletin – [China]
- Landelijke Bediendencentrale – National Verbond voor Kaderleden – [Belgium]
- Collectif Ethique sur l’etiquette – [France]
- Jobs with Justice – [United States of America]
- Global Labor Justice
- Asia Floor Wage Alliance (AFWA)
- Globalization Monitor – [Hong Kong]
- Trade Union Rights Centre (TURC) – [Indonesia]
- Labour Behind the Label – [United Kingdom]
- The Trade Union Solidarity Centre of Finland (SASK) – [Finland]
- Workers Hub for Change (WH4C) – [Malaysia]
- Malaysians Against Death Penalty and Torture (MADPET) – [Malaysia]
- Committee for Asian Women (CAW)
- The Development Group for Alternative Policies – [United States of America]
- Fair Action – [Sweden]
- Pro Ethical Trade Finland – [Finland]
- National Free Trade Union – [Sri Lanka]
- Women’s Centre Sri Lanka – [Sri Lanka]
- Centre National de Coopération au Développement – [Belgium]
- Solidar Suisse – [Switzerland]
- Karnataka Garment Workers Union (KOOGU) – [India]
- Garment Labour Union – [India]
- Asian Transnational Corporations Monitoring Network (ATNC Monitoring Network) – [Hong Kong]
- Worker Empowerment – [Hong Kong]
- Labour Action China – [Hong Kong]
- Hong Kong Women Workers’ Association (HKWWA) – [Hong Kong]
- Service Union United PAM – [Finland]
- FAIR Social Cooperative – [Italy]
- Solidarity Network Independent Trade Union – [Georgia]
- SETEM – [Spain]
- Hesperian Health Guides – [United States of America]
- People’s Health Movement – [United States of America]
- Human Rights Watch
- Parti Sosialis Malaysia (PSM) – [Malaysia]
- Konfederasi Serikat Nasional – [Indonesia]
- Konfederasi Pergerakan Rakyat Indonesia (KPRI) – [Indonesia]
- Textile Garment Workers Federation – [Bangladesh]
- Korean House for International Solidarity (KHIS) – [South Korea]
- Labour Education Foundation (LEF) – [Pakistan]
- Electronics Industry Employees Union, Southern Region – [Malaysia]
- Workers Education Centre – [India]
- Center for Public Health and Environmental Development (CEPHED) – [Nepal]
- Environics Trust – [India]
- Hazards Campaign – [United Kingdom]
- People’s Training and Research Centre (PTRC) – [India]
- Students and Scholars Against Corporate Misbehaviour (SACOM) – [Hong Kong]
- European Work Hazards Network (EWHN)
- Scottish Hazards – [United Kingdom]
- Stichting NetWerk – [Netherlands]
- Hong Kong Teaching and Research Support Staff Union – [Hong Kong]
- Ecumenical Institute for Labour Education and Research (EILER) – [Philippines]
- Worker’s Initiative – [India]
- Hong Kong Christian Industrial Committee – [Hong Kong]
- No Chains
- Labor Education and Service Network – [Hong Kong]
- Retail, Commerce and Clothing Industries General Union – [Hong Kong]
- Youth Labour Union 95 – [Taiwan]
- Framtiden i våre hender – [Norway]
- Civil Rights Defenders – [Sweden]
- achACT – [Belgium]
- Oxfam – [Vietnam]
- Center for Trade Union and Human Rights (CTUHR) – [Philippines]
- Bangladesh Center for Workers Solidarity (BCWS) – [Bangladesh]
- Bangladesh Garment & Industrial Workers Federation (BGIWF) – [Bangladesh]
- Tenaganita – [Malaysia]
This post is also available in: អង់គ្លេស