26
កុម្ភៈ
កម្មករនៅរោងចក្រអូលីវនៅតែបន្តដួលសន្លប់នៅថ្ងៃអង្គារទី២៦នេៈ
កម្មរនៅក្នុងរោងចក្រកាត់ដេរ សម្លៀកបំពាក់ យីហោ អូរលីវ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរអូលីវ បានដួលសន្លប់ជាបន្តទៀតនៅថ្ងៃអង្គារទី២៦នេៈ។ សូមបញ្ជាក់ដែរថាកម្មករបានដួលសន្លប់រយ:ពេលបីថ្ងៃជាប់គ្នា គឺនៅថ្ងៃ សៅរ៍ទី២៣ដែលមានចំនួនកម្មករសន្លប់១០០នាក់ ថ្ងៃចន្ទ័ទី២៤មានកម្មករសន្លប់៩៥នាក់ និងនៅថ្ងៃទី២៦នេៈមានកម្មករសន្លប់ចំនួន៦៥នាក់។
កម្មករបានអះអាងប្រាប់ក្រុមការងារសង់ត្រាល់ដរដែលថា នៅពេលដែលចូលក្នុងរោងចក្រមានធុំក្លិនប្រេង និងហ្គាស ធ្វើអោយពួកគាត់វិលមុខ ក្អួតចង្អុរ និងណែនទ្រូង ថប់ដង្ហើម។