របាយការណ៍ស្រាវជ្រាវ
ឧបសគ្គរារាំងភាពជាតំណាង៖ សេរីភាពសហជីពក្នុងប្រទេសកម្ពុជា
ខ្លឹមសារសង្ខេប របាយការណ៍នេះ បំពេញមុខងារជាសមាសធាតុមួយនៃគម្រោងដែលកំពុងបន្តរវាងអង្គការ CENTRAL ជាមួយ CATU និង C.CAWDU ដើម្បីចងក្រងជាឯកសារថាតើសេរីភាពសហជីព(FOA) ត្រូវបានបំផ្លិចបំផ្លាញកម្រិតណានៅក្នុងបណ្ដារោងចក្រកាត់ដេរ ផលិតស្បែកជើង និងសម្ភារធ្វើដំណើររបស់កម្ពុជាទាំងមូល ដែលជាការបំផ្លាញដល់ការប្ដេជ្ញាចិត្តផ្នែកសិទ្ធិមនុស្សរបស់កម្ពុជា រំលោភបំពានរដ្ឋធម្មនុញ្ញរបស់ប្រទេស និងច្បាប់ស្ដីពីការងារ ព្រមទាំងធ្វើឱ្យសមត្ថភាពរបស់ម៉ាកយីហោអន្តរជាតិក្នុងការអនុវត្តនីតិវិធីត្រួតពិនិត្យត្រឹមត្រូវយ៉ាងរឹងមាំនៅក្នុងសង្វាក់ការផ្គត់ផ្គង់របស់ខ្លួន ប្រែជាធ្លាក់ចុះខ្សោយ។ ក្នុងនាមជារបាយការណ៍ទីមួយដែលបានចេញផ្សាយក្រោមគំនិតផ្ដួចផ្ដើមនេះ ឯកសារនេះធ្វើការវាយតម្លៃលើកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) និងពិនិត្យថាតើដំណើរការនាពេលបច្ចុប្បន្នរបស់ BFC អាចវាយតម្លៃបានសមស្រប និងរាយការណ៍បានគ្រប់គ្រាន់អំពីឧបសគ្គរារាំងបង្កើតឡើងដោយនិយោជកសម្រាប់សេរីភាពសហជីពឬទេ។ ក្នុងនាមជាផ្នែកមួយនៃកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា[1] របស់អង្គការអន្តរជាតិខាងការងារ ...
ក្នុងគ្រាដែលសេដ្ឋកិច្ចកម្ពុជាបាន និងកំពុងស្តារឡើងវិញពីវិបត្តិកូវីដ...
របាយការណ៍នេះ ចងក្រងឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងពីបញ្ហាលំបាកមួយចំនួន ដែល...
អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) បានចេញ រប...
កម្មករ កម្មការិនី រោងចក្រកាត់ដេរ រាប់ម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា នឹង...
