សេចក្ដីថ្លែងការណ៍រួម

ការចងចាំនៅវេងស្រេង៖ ៨ឆ្នាំក្នុងភាពស្ងត់ស្ងាត់ ប៉ុន្តែគ្មានយុត្តិធម៌

ការចងចាំនៅវេងស្រេង៖ ៨ឆ្នាំក្នុងភាពស្ងត់ស្ងាត់ ប៉ុន្តែគ្មានយុត្តិធម៌

ចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ព.ស. ២៥៦៥ (03 មករា 2022)

ថ្ងៃទី​៣ ខែមករា ឆ្នាំ២០២២ យើងខ្ញុំ​ ​ជា​ក្រុម​សង្គម​ស៊ីវិល​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​ចូលរួម​ជា​សាមគ្គីភាព​ជាមួយ​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​ដែល​ត្រូវ​បាន​បាញ់សម្លាប់​ ​រង​របួស​ ​និង​បាត់ខ្លួន​ ​នៅ​ថ្ងៃនេះ​កាលពី​៨​ឆ្នាំមុន​ ​ក្នុងពេលដែល​កងកម្លាំង​សមត្ថកិច្ច​បាន​វាយប្រហារ​ដោយ​គ្រាប់កាំភ្លើង​ ​បាញ់​ទៅលើ​កម្មករ​ន​យោ​ជិត​ដែល​កំពុង​ធ្វើ​កូដកម្ម​នៅ​លើ​មហាវិថី​វេ​ង​ស្រេង​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​។​ ​យើងខ្ញុំ​ ​បន្ត​ស្នើសុំ​ឱ្យ​មាន​ការទទួលខុសត្រូវ​ចំពោះ​ការ​បាញ់​ប្រហារ​នេះ​ ​ក៏ដូចជា​ការ​បាត់ខ្លួន​ក្មេងប្រុស​អាយុ​ ​១​៥​ឆ្នាំ​ម្នាក់​ឈ្មោះ​ ខឹ​ម​ ​សុផាត​ ​ដែល​នៅ​បន្ត​បាត់ខ្លួន​មកទល់​សព្វថ្ងៃនេះ​ ​។​​កាលពី​ថ្ងៃ​ទី​០​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៤​ ​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​រាជរដ្ឋាភិបាល​បាន​បាញ់​ប្រហារ​ ​និង​សម្លាប់​មនុស្ស​យ៉ាងតិច​៤​នាក់​ ​ព្រមទាំង​រង​របួស​យ៉ាងតិច​ ​៣​៨​នាក់​ ​អំឡុង​ពេល​ប​ង្រ្កា​ប​ទៅលើ​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នៅ​លើ​មហាវិថី​វេ​ង​ស្រេង​ ​។​ ​កូដកម្ម​របស់​កម្មករ​-​កម្មការិនី​កាត់​ដេរ​ ​ដែល​អំពាវនាវ​ឱ្យ​មាន​ប្រាក់ឈ្នួល​អប្ប​រ​មា​សមរម្យ​ ​ត្រូវ​បាន​រង​ការ​ប​ង្រ្កា...

ថយក្រោយ បន្ទាប់