រាជធានីភ្នំពេញ, ថ្ងៃពុធ ១៤ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២
យើងខ្ញុំជាអង្គការមិនមែនរដ្ឋាភិបាល សហភាព សហព័ន្ធសហជីព សមាគម និងសហគមន៍ ដូចមានរាយនាមខាងក្រោម សូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ បានស្នើដោយរាជរដ្ឋាភិបាល។ អង្គការមិនមែនរដ្ឋាភិបាល សហភាព សហព័ន្ធសហជីព សមាគម និងសហគមន៍ យល់ឃើញថា ការធ្វើវិសោធនកម្មនៅក្នុងកាលៈទេសៈនេះ វាអាចបណ្តាលឱ្យមានការប៉ះពាល់ដល់ស្ថិរភាពអំណាចរដ្ឋ និងអំណាចនីតិប្រតិបត្តិ ការគោរពសិទ្ធិសេរីភាពពលរដ្ឋខ្មែរ ដែលបានចារិកក្នុងរដ្ឋធម្មនុញ្ញ ដោយសារតែ ៖
- ការមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដូចមានចារិកក្នុងបុព្វកថា ដោយហេតុថា មិនមានការផ្សព្វផ្សាយ និងកំណត់នៅក្នុងគោលនយោបាយរបស់គណបក្សនយោបាយពេលឃោសនាបោះឆ្នោតកន្លងមក ដែលនាំឱ្យពលរដ្ឋខ្មែរ មិនទាន់បានយល់ដឹងអំពីគំនិតផ្តួចផ្តើមនៃវិសោធនកម្មនេះ ដោយទូលំទូលាយនៅឡើយ។
- ប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សក្នុងប្រព័ន្ធសភានិយម (ដែលហាមដោយមាត្រា ១៥៥ថ្មី) ដោយ សេចក្តីព្រាងនេះ នៅតែមានការបោះឆ្នោតជាកញ្ចប់ ព្រមទាំងបានបង្កើនចំនួនសមាជិកសភាក្នុងការធ្វើញត្តិស្តីបន្ទោសដល់រដ្ឋាភិបាល (បន្ថយឱកាសធ្វើញ្ញត្តិបន្ទោស) និងការចាត់តាំងវរៈជនជានាយករដ្ឋមន្រ្តី ដោយមិនមានការឯកភាពពីប្រធាន និងអនុប្រធានរដ្ឋសភា ដែលប្រការនេះ ធ្វើឱ្យថយចុះនូវអំណាចរបស់រដ្ឋសភា។
- ប៉ះពាល់ដល់ស្មារតីឯកភាព និងសាមគ្គីភាពជាតិ ដោយសារតែកាលៈទេសៈនេះ មានការប្រេះឆាខាងផ្នែកនយោបាយនៅឡើយ (មាត្រា៩២ ដែលហាមរដ្ឋសភាមុនឱ្យអនុម័តច្បាប់ដែលប៉ះពាល់ដល់ឯកភាពនយោបាយរបស់ប្រទេសជាតិ)។
- និង ប្រព័ន្ធសភានិយមនៃប្រជាធិបតេយ្យតំណាង តាមរយៈរដ្ឋសភា កាលណាអំណាចរដ្ឋសភាថយចុះ នឹងប៉ះពាល់ដល់ជំនឿទុកចិត្តលើប្រព័ន្ធច្បាប់ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយអ្នករងគ្រោះ គឺប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។
យើងខ្ញុំជាអង្គការមិនមែនរដ្ឋាភិបាល សហភាព សហព័ន្ធសហជីព សមាគម និងសហគមន៍ យល់ឃើញថា ទោះបីជាស្ថាប័នយើងខ្ញុំ មិនមានអាណត្តិជាតំណាងឆន្ទៈរាស្ត្រ ដូចគណបក្សនយោបាយក៏ដោយ ក៏ស្ថាប័នយើងខ្ញុំ មានគោលបំណងចង់ឃើញប្រទេសកម្ពុជារបស់ខ្លួន មានរដ្ឋធម្មនុញ្ញរឹងមាំ ឆ្លុះបញ្ចាំងឆន្ទៈប្រជាពលរដ្ឋខ្មែរ ដូចចារិកក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញ និងឃើញការឯកភាពជាតិខាងនយោបាយ រវាងគណបក្សនយោបាយ និងអ្នកនយោបាយទាំងអស់ និងស្នើសុំរដ្ឋសភាពិចារណា ក្នុងការផ្អាកនូវការអនុម័តលើ សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ រហូតដល់គណបក្សនយោបាយ បានដាក់ខ្លឹមសារពង្រាងបទបញ្ញត្តិនៃមាត្រាដែលស្នើសុំវិសោធនកម្មនេះ ចូលក្នុងកម្មវិធីនយោបាយរបស់គណបក្សខ្លួន ហើយឃោសនាពន្យល់ដល់ប្រជាពលរដ្ឋ និងផ្តល់ឱកាសឱ្យពលរដ្ឋសម្តែងនូវឆន្ទៈរបស់ខ្លួន តាមរយៈការបោះឆ្នោតសិន។
អង្គការមិនមែនរដ្ឋាភិបាល សហភាព សហព័ន្ធសហជីព សមាគម និងសហគមន៍ដែលគាំទ្រសេចក្តីថ្លែងការណ៍នេះ ៖
១.មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (ភីឌីភី)២.សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)៣.មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)៤.គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល)៥.គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (និចហ្វិក)៦.អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន៧.អង្គការតម្លាភាពកម្ពុជា៨.អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា៩.អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍១០.អង្គការសង្រ្គោះជនទុរគត និងមនុស្សចាស់១១.អង្គការសមធម៍កម្ពុជា១២.អង្គការអភិវឌ្ឍន៍ស្រ្តីក្នុងទីក្រុង១៣.អង្គការសិទ្ធិមនុស្សដើម្បីតម្លាភាព និងសន្តិភាព១៤.វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា១៥.អង្គការសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម១៦.អង្គការស្ពានសន្តិភាព១៧.អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់១៨.អង្គការសមាគមធាងត្នោត១៩.អង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ស.គ.ក)២០.អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា២១.អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា២២.អង្គការអភិវឌ្ឍន៍សំលេងសហគមន៍២៣.អង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ២៤.មជ្ឃមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ២៥.សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ២៦.សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា២៧.សមាគមបណ្តាញយុវជនកម្ពុជា២៨.សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា២៩.សមាគមអ្នកបើកបររថយន្តធុនធ្ងន់៣០.សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា៣១.សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍៣២.សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ៣៣.បណ្តាញពហុវិស័យ៣៤.សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា៣៥.សហភាពសហជីពកម្ពុជា៣៦.សហព័ន្ធសហជីព កម្មករចំណីអាហារនិង សេវាកម្ម កម្ពុជា៣៧.សហភាពការងារកម្ពុជា៣៨.សហពន្ធ័សហជីព កម្ពុជាឯករាជ្យ៣៩.សហព័ន្ធសហជីពឯករាជ្យ៤០.សហព័ន្ធសហជីពសេរីឯករាជ្យ៤១.សហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍កម្ពុជា៤២.សម្ព័ន្ធសហជីពសេរីស្រ្តីកាត់ដេរ៤៣.សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា៤៤.សហភាពផ្ទះសាមគ្គី៤៥.សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍៤៦.សហព័ន្ធសហជីពកម្ពុជា៤៧.សហគមន៍ព្រៃឈើព្រៃពាយ៤៨.សហគមន៍ព្រៃឈើពូទុងពូហុង៤៩.សហគមន៍ កៅពីរ (៩២)៥០.សហគមន៍ឧត្តមស្រែពស់៥១.សហគមន៍ព្រៃឈើឃ្មុំស្រករថ្លុកឫស្សី៥២.សហគមន៍សាមគ្គីត្រពាំងទន្ទឹម៥៣.សហគមន៍ភ្នំព្រះលាន៥៤.សហគមន៍តស៊ូ៥៥.សហគមន៍ជនជាតិដើមភាគតិចកួយប្រើសក្អក៥៦.សហគមន៍បុស្ស៥៧.សហគមន៍រុនតាឯក៥៨.សហគមន៍សិលាខ្មែរ៥៩.សហគមន៍ព្រៃពាយ៦០.សហគមន៍ភ្នំត្នោត៦១.សហគមន៍ព្រែកត្នោត៦២.សហគមន៍ស្ពានត្នោត៦៣.សហគមន៍ត្បែងលិច៦៤.សហគមន៍ចាន់ស៦៥.សហគមន៍ទួលគ្រួស៦៦.សហគមន៍គោកកឋិន៦៧.សហគមន៍ផ្គាំ៦៨.សហគមន៍បន្ទាយឆ្មារ៦៩.សហគមន៍ស្វាយលើ៧០.សហគមន៍តាបៀម៧១.សហគមន៍តាផូ៧២.សហគមន៍ទឹកជោ២៣.សហគមន៍ថ្មគោល៧៤.សហគមន៍តានី៧៥.សហគមន៍ក្បាលទន្សោង៧៦.សហគមន៍ក្តិបថ្ម៧៧.សហគមន៍បឹងមាលា៧៨.សហគមន៍ព្រៃរកា៧៩.សហគមន៍សំរោង៨០.សហគមន៍ខ្នារសណ្តាយ៨១.សហគមន៍ចំបក់ពោះ៨២.សហគមន៍ពោធិ៨៣.សហគមន៍សាមគ្គីសង្កែពីរ៨៤.សហគមន៍បឹងទន្លេម្រេច៨៥.សហគមន៍ទឹកក្រហម៨៦.សហគមន៍ថ្នល់បត់៨៧.សហគមន៍តំបូកខ្ពស់៨៨.សហគមន៍ត្រពាំងប្រិយ៍៨៩.សហគមន៍ផ្អាវ៩០.សហគមន៍ត្រពាំងតាវ៩១.សហគមន៍គោកមន៩២.សហគមន៍អន្លង់វែង៩៣.សហគមន៍បាក់អន្លូង៩៤.សហគមន៍ថ្លាត៩៥.សហគមន៍គោកខ្ពស់៩៦.សហគមន៍បេង៩៧.សហគមន៍បន្សាយរាក់៩៨.សហគមន៍ព្រះប្រឡាយ៩៩.សហគមន៍លំទង១០០.សហគមន៍ពង្រ១០១.សហគមន៍ទំនប់ដាច់១០២.សហគមន៍សំរោង១០៣.សហគមន៍នេសាទព្រែកលួង១០៤.សហគមន៍នេសាទព្រែកនរិន្ទ