សេចក្ដីថ្លែងការណ៍
ពិព័រណ៍រូបថតរបស់អង្គការសមាគមធាងត្នោត មិនគួរត្រូវបានផ្អាក ហើយអាជ្ញាធរគួរទទួលខុសត្រូវ
យើងខ្ញុំទាំងអស់គ្នាជា អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាននៅរាជធានីភ្នំពេញ និងខេត្ត ដែលមានរាយឈ្មោះដូចខាងក្រោម មានសេចក្តីសោកស្តាយ និងខកចិត្តជាខ្លាំងចំពោះ ដែលអាជ្ញាធរសង្កាត់និរោធ និងខណ្ឌច្បារអំពៅ បានបញ្ជាឱ្យម្ចាស់ទីតាំងបញ្ឈប់ និងរុះរើពិព័រណ៍រូបថតក្រោមប្រធានបទ “ផ្ទះ និងជីវិត” របស់អង្គការសមាគមធាងត្នោត កាលពីថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភោជនីយដ្ឋានសួនចំប៉ី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដោយគ្មានមូលហេតុ និងមិនបានជូនដំណឹងជាមុន ។ ពិព័រណ៍រូបថតនេះ ធ្វើឡើងក្នុងគោលបំណងនាំយកពីទុក្ខកង្វល់ និងបញ្ហារបស់សហគមន៍ក្រីក្រនៅរាជធានីភ្នំពេញ ឱ្យភាគីពាក់ព័ន្ធបានដឹង និងចូលរួមគ្នាក្នុងការផ្តល់នូវដំណោះស្រាយ ។ ការបញ្ឈប់ និងរុះរើពិព័រណ៍រូបថតរបស់អង្គការសមាគមធាងត្នោតខាងលើ ដោយមិនបានជូនដំណឹង និងប្រាប់ពីមូលហេតុជាក់លាក់នេះ គឺជាការរំលោភយ៉ាងច្បាស់ មកលើសិទិ្ធសេរីភាពក្នុងការបញ្ចេញមតិ និងជាសកម្មភាពដែលមិនផ្តល់តម្លៃចំពោះសិល្បៈ ។ ពិព័រណ៍...
ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣ ក្រោមប្រធានបទ៖ “ធានាសិទ...
សូមបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធច្បាប់ ដើម្បីដាក់គំនាបលើអ្នកកា...
រាជធានីភ្នំពេញ, ថ្ងៃពុធ ១៤ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥...
យើងខ្ញុំទាំងអស់គ្នាតំណាងឲ្យកម្មករនិយោជិតក្នុងវិស័យការងារ សូ...
យើងខ្ញុំ ជាក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីព ដូចមានរាយនាមខាងក្រោម...
ដោយឡែកអវត្តមាន គណបក្សខាងលើ ជាការបាត់បង់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងអ...
ការចាប់ខ្លួនបុគ្គលិកបីរូបរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និ...
យើងខ្ញុំ ជាស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក...
