20
កញ្ញា

ក្រុមហ៊ុន Target Australia និងក្រុមហ៊ុន Kmart Australia ត្រូវតែអន្តរាគមន៍ភ្លាមៗ ដើម្បីធានាថា កម្មករមានលក្ខខណ្ឌការងារមានសុវត្ថិភាពនៅក្នុងរោងចក្រ ជូ ហួយ

នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៨ កម្មករ ២៧ នាក់បានដួលសន្លប់នៅរោងចក្រ ជូ ហួយ ដែលមានអាស័យដ្ឋាននៅខេត្តកំពង់ចាម។ កម្មករនៅរោងចក្រ ជូ ហួយ បានដួលសន្លប់ពីរដងក្នុងឆ្នាំ ២០១៨នេៈ។ នៅថ្ងៃទី ២៦ ខែមករា កម្មករជាង ៦០ នាក់ បានដួលសន្លប់នៅក្នុងរោងចក្រនោះ ពីព្រោះរោងចក្រមិនមានខ្យល់គ្រប់ គ្រាន់ទេ។ នៅថ្ងៃទី១២ ខែកក្កដា កម្មករ ៥០ នាក់បាន ចូលមន្ទីរពេទ្យ បន្ទាប់ពីដួលសន្លប់ដោយសារតែការមិនមានខ្យល់នៅក្នុងរោងចក្រ។ ក្រុមហ៊ុន Target Australia និង Kmart Australia ដែលជាអ្នកផ្គត់ផ្គង់ពីរោងចក្រ ជូ ហួយ ត្រូវតែអន្តរាគមន៍ភ្លាមៗ ដើម្បីធានាថា កម្មករដែលនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ របស់ពួកគេ មានលក្ខខណ្ឌ ការងារដែលមានសុវត្ថិភាព។

រោងចក្រ ជូ ហួយ គឺជាក្រុមហ៊ុនគ្រប់គ្រងដោយជនជាតិតៃវ៉ាន់ ដែលចុះឈ្មោះថា Mu Hsin-Yuan។ រោងចក្រ ជូ ហួយ ត្រូវបានចុះបញ្ជីជារោងចក្រផ្គត់ផ្គង សម្រាប់ ទាំងពីរក្រុមហ៊ុនគឺ Target Australia និង ក្រុមហ៊ុន Kmart Australia។ អង្គការសង់ត្រាល់កត់សំគាល់ថា ក្រមសីលធម៍រួមរបស់ក្រុមហ៊ុន Target Australia និង ក្រុមហ៊ុន Kmart Australia ទាំងពីរនេៈ គឺតម្រូវឱ្យនិយោជក អនុវត្ត តាម តម្រូវការច្បាប់ និងដែនកំណត់នៃការធ្វើការងារបន្ថែមម៉ោង ហើយ ធានាថា លក្ខខណ្ឌការងារនៅក្នុងរោងចក្រផ្គត់ផ្គង់ត្រូវមានសុវត្ថិភាព ស្អាត ដែលស្របតាម ច្បាប់ ហើយនិងបទបញ្ជាទាំងអស់។

អង្គការសង់ត្រាល់បានជួបជាមួយកម្មករដែលធ្វើការនៅរោងចក្រ ជូ ហួយ បន្ទាប់ពី ឧប្បត្តិហេតុដួលសន្លប់នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៨។ លើសពីនេះ នាយកនៃនាយកដ្ឋានការងារខេត្តបានលើកឡើងថា  កង្វះខ្យល់ចេញចូល គ្រប់គ្រាន់ជាមូលហេតុនៃការដួលសន្លប់នេះ។តែកម្មករបានលើកឡើងថា មូលហេតុ បណ្តាលមកពីសីតណ្ហភាពក្តៅនៅក្នុងរោងចក្រ និងការធ្វើការថែមម៉ោង ដែល ខុស ច្បាប់។ នៅខែកក្កដាកម្មករបានរាយការណ៍ថា ពួកគេជាញឹកញាប់ធ្វើការថែមម៉ោង ប្រាំម៉ោងក្នុងមួយថ្ងៃហើយពួកគេចេញធ្វើការនៅម៉ោង៩យប់។

បរិមាណនៃការធ្វើការថែមម៉ោងហួសហេតុ​​ពេក គឺខុសច្បាប់នៅក្រោមច្បាប់កម្ពុជា។ សម្រាប់កម្មករមួយចំនួនដែលក្រុមការងារអង្គការសង់ត្រាល់បានសាកសួរ ពួកគេថា យ៉ាងហោចណាស់ពួកគេទៅដល់ផ្ទះម៉ោង១០ កន្លះយប់។ ដែលអនុញ្ញាត្តិអោយ ពួកគេគេងតិចជាង៦ម៉ោង មុននិងពួកគេចាប់ផ្តើមធ្វើការនៅថ្ងៃថ្មីបន្ទាប់។

ការព្យាយាមទាក់ទងទៅកាន់ក្រុមហ៊ុន Target Australia និងក្រុមហ៊ុន Kmart Australia បន្ទាប់ពីការដួលសន្លប់នៅថ្ងៃទី ១២ ខែកក្កដា មក គឺទទួលបានការ បដិសេធថាគ្មានឧបទ្ទវហេតុនោះបានកើតឡើងទេ។​បើទោះបីជាហេតុការណ៍នេះ ផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងសារព័តមាន ជាភាសាខ្មែរ និង ភាសាអងគ្លេស ក៏ដោយ។ អ្នកតំណាងរបស់ក្រុមហ៊ុន Target Australia និងក្រុមហ៊ុន Kmart Australia បានធានាមកអង្គការសង់ត្រាល់ថា រោងចក្រ ជូ ហួយ មានប្រព័ន្ធខ្យល់គ្រប់គ្រាន់ និងត្រឹមត្រូវ។

ឧបទ្ទវហេតុនៃការដួលសន្លប់ជាទូទៅនៅតាមរោងចក្រជាច្រើន នៅក្នុងប្រទេស កម្ពុជាគឺបង្កឡើងដោយសីតុណ្ហភាពនៅកន្លែងការងារខ្ពស់​ កង្វះខ្យល់ និងកង្វះ អាហារូបត្ថម្ភដែលបណ្តាលមកពីប្រាក់ឈ្នួលទាប។

ប.ស.ស បានរាយការណ៍ថា កម្មករ ១៦០៣ នាក់បានដួលសន្លប់ នៅក្នុង ឆ្នាំ២០១៧។ កម្មករដែលបាននិយាយជាមួយក្រុមការងារអង្គការសង់ត្រាល់ បានរាយការណ៍ថា ពិតជាមានសីតុណ្ហភាពក្តៅខ្លាំងនៅក្នុងរោងចក្រ ជូ ហួយ។

មាត្រា ២២៩ នៃច្បាប់ការងារចែងថា គ្រឹះស្ថាន និងកន្លែងធ្វើការទាំងអស់ ត្រូវតែរៀបចំក្នុងលក្ខណៈមួយដែលការការពារសុខភាពរបស់កម្មករ។ ប្រកាសលេខ ១២៥/០១ និង ១៤៧/០២ តម្រូវឱ្យនិយោជកធានាថា សីតុណ្ហភាពការងារ នៅគ្រប់ កន្លែងធ្វើការទាំងអស់ត្រូវតែសមរម្យសម្រាប់កម្មករ ក៏ដូចជាកន្លែងធ្វើការ ត្រូវតែ មានខ្យល់អាកាសគ្រប់គ្រាន់ដើម្បីការពារកម្មករពីខ្យល់កខ្វក់។

ការរំលោភលើមាត្រា ២២៩  នៃប្រកាសទាំងពីរ នេៈត្រូវបានផ្តន្ទាទោស នៅក្រោម មាត្រា ៣៧៥ និង៣៧៦ នៃច្បាប់ការងារ។

ក្រុមហ៊ុន Kmart Australia និងក្រុមហ៊ុន Target Australia ត្រូវតែធ្វើចេញ សេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ខ្លួនស្តីពីប្រភពក្រមសីលធម៌ និងអន្តរាគមន៍ ភ្លាមៗដើម្បីធានាថាកម្មករនៅក្នុងសង្វាក់ផ្គត់ផ្គង់របស់ពួកគេមានលក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព។សម្រាប់ការសាកសួរបន្ថែម សូមទាក់ទងទៅលោក ឃុន ថារ៉ូ តាមរយៈ [email protected] ឬ លោក លី ផាទ្រីក តាមរយៈ [email protected]

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...