ព្រឹត្តិការណ៍សង្ខេប (កម្មវិធីប្រារព្ធខួប៣ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី) ១០ កក្កដា ឆ្នាំ២០១៩
ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩៖
យុវជន គង់ រ៉ៃយ៉ា អតីតអ្នកទោសនយោបាយ រួមទាំងសាច់ញាតិ របស់គាត់៣នាក់ផ្សេងទៀត រួមទាំងប្រពន្ធរបស់គាត់ បងថ្លៃ ត្រូវបានចាប់ខ្លួន ដោយសារការផុសលក់អាវយឺតមាន រូប លោក បណ្ឌិតកែម ឡី នៅលើបណ្តាញ សង្គម (Facebook) និងបានបង្ហាញពីព្រឹត្តិការណ៍ ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ បច្ចុប្បន្ននេះ អ្នកទាំងអស់នោះកំពុងស្ថិតនៅ ក្នុងស្នងការប៉ូលីសក្រុងភ្នំពេញ ដោយលើកទ្បើងថាក្រុមគាត់បានធ្វើការ ញុះញ៉ង់ ប៉ុន្តែមិនទាន់មានការចោទប្រកាន់ជាផ្លូវការនៅឡើយទេ។
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩៖
នៅស្ថានីយ៍ ហ្គារ៉ាស់សាំង កាល់តិច ( Caltex Mart) ស្តុបបូកគោ យុវជន៣នាក់ ត្រូវបានឃាត់ខ្លួន នៅនឹងកន្លែងប្រារព្ធ កម្មវិធីរំលឹកខួប ៣ឆ្នាំនៃការបាញ់សម្លាប់លោក បណ្ឌិត កែម ឡី ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរ បានយកបាច់ផ្ការបស់អ្នកចូលរួមបោកកំទេចចោល។ យុវជន ១រូប ត្រូវបានគេស្គាល់ថា ជាប្អូនធម៌ លោកបណ្ឌិត កែម ឡី ឈ្មោះ សួង នាគព័ន្ធ រួមទាំងយុវជនពីរនាក់ផ្សេងទៀត ជាបងប្អូនភ្លោះ ឈ្មោះ ជុំ ហួត និង ជុំ ហួរ ត្រូវបានបញ្ជូនទៅខណ្ឌចំការមក។ ការចាប់ខ្លួននេះ គឺដោយសារ យុវជន ទាំងនោះ បានចែកចាយក្រដាសខិត្តប័ណ្ណ ដែលមានអត្ថន័យថា បញ្ឈប់ការសម្លាប់មនុស្សក្រៅច្បាប់។
សង្គមស៊ីវិល សហជីព និងយុវជនផ្សេងៗទៀតប្រមាណជា៧០ ទៅ ៨០ នាក់ ត្រូវបានប៉ូលីសបង្ខំមិនអោយស្ថិតនៅផ្តុំគ្នាចាប់ពីបីនាក់ឡើងទៅ ហើយត្រូវបង្ខំអោយចូលទៅខាងក្នុងទីតាំងការ៉ាស់សាំង ម៉ាត (Caltex Mart) ស្តុបបូកគោទាំងអស់ តែមិនអនុញ្ញាតិអោយនាំយកបាច់ផ្កាទៅដាក់ នៅទីនោះឡើយ។
លោក ទឹម ម៉ាឡៃ ប្រធានសមាគមបណ្តាញយុវជនកម្ពុជា (CYN) ពាក់អាវយឺតដែលមានរូបបណ្ឌិត កែម ឡី ត្រូវបានអាជ្ញាធរ បង្ខំអោយដោះអាវចេញផងដែរ។ ភ្លាមៗនោះ អាជ្ញាធរបានចូលទៅខាងក្នុងម៉ាត (Caltex Mart) បានធ្វើការហាមឃាត់ ក្រុមអង្គការសង្គមស៊ីវិល សមាគម សហជីព ដែលអង្គុយក្នុងម៉ាត Caltex Mart ដែលកំពុងរៀបចំកាហ្វេ ផ្កាម្ល៉េះដាក់នៅទីនោះ យកទៅបោះចោល។ ជាមួយគ្នានេះដែរលោក យាយ ម៉ាមី ដែលជាសកម្មជនសហគមន៍ដីធ្លី បឹងកក់ បានមកដល់មុខ Caltex Mart ភ្លាមៗនោះ អាជ្ញាធរមួយក្រុមធំ បានក្រៀកលោក យាយ ម៉ាមី រួចក៏នាំលោកយាយអោយចេញឆ្ងាយពីទីនោះ។ ពួកគេមិនអនុញ្ញាតិឲ្យលោកយាយចូលខាងក្នុងបរិវេណ Caltex Mart ឡើយ។
ដោយទ្បែកមេដឹកនាំ និង សកម្មជនគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏ត្រូវបាន អាជ្ញាធរចំរុះធ្វើការហាមឃាត់ ក្នុងគោលបំណងយកកំរងផ្កាទៅដាក់ដើម្បីគោរព វិញ្ញាណខ្ខន្ធ លោក បណ្ឌិត កែមទ្បី។
This post is also available in: អង់គ្លេស