30
កក្កដា

កម្មករ២នាក់ស្លាប់ និងជាង៣០នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ

 

#ស្វាយរៀង ៖ នាវេលាម៉ោងប្រមាណជាង៦ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បណ្ដាលឲ្យកម្មកររោងចក្រ២នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាលជាង៣០នាក់ផ្សេងទៀត ក្នុងនោះក៏មានកម្មការិនីមានផ្ទៃពោះដែរ ដែលហេតុការណ៍នេះកើតឡើងនៅភូមិកំពង់រទេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

មុនពេលកើតហេតុ ក្រុមកម្មករ-កម្មការិនីធ្វើដំណើរទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស សាន តុង ដោយរថយន្តកូរ៉េ១គ្រឿង ពេលមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបររថយន្តបានបើកវ៉ាម៉ូតូមួយគ្រឿងនៅក្នុងល្បឿនលឿន ហើយគ្រប់គ្រងល្បឿនលែងបានក៏រេចង្កូត បណ្ដាលឲ្យក្រឡាប់តែម្ដង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងបន្តថា អ្នកបើកបររថយន្តកូរ៉េខាងលើទើបតែចេះបើកបរមិនទាន់ស្ទាត់នោះទេ ហើយការដឹកជញ្ជូនកម្មករ-កម្មការិនីនៅព្រឹកថ្ងៃនេះ គឺទើបតែជាលើកដំបូងប៉ុណ្ណោះ។

បន្ទាប់ពីកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើ ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ជីភូ ១៩នាក់ ក្រៅពីនោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទីរួមខេត្តស្វាយរៀង។

សូមបញ្ជាក់ថា ជនរងគ្រោះដែលបាត់បង់ជីវិតទាំង២នាក់មានឈ្មោះ ៖

១- រ៉ន ស្រីអូន ភេទស្រី បម្រើការងារនៅរោងចក្រ យូលី

២- គង់ ចន្ធី ភេទប្រុស បម្រើការងារនៅរោងចក្រ យូលី។

ប្រភាព៖ unionwebs.org

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...