19
សីហា

រដ្ឋាភិបាលថា ពលករ​កម្ពុជា ៧១​នាក់​ស្លាប់​នៅ​ឯ​បរទេស​ក្នុង​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​នេះ

មន្ត្រី​រដ្ឋាភិបាល បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ដល់​ទៅ​ចំនួន ៧១​នាក់ បាន​ស្លាប់​អំឡុង​ពេល​ពួកគេ​ស្វែង​រក​ការងារ និង​គ្រោះ​ថ្នាក់​អំឡុង​ពេល​បំពេញ​ការងារ​នៅ​ឯ​ក្រៅ​ប្រទេស ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​​នេះ។

អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស លោក យឹម វីរៈ ប្រាប់វីអូឌីនៅថ្ងៃនេះថា រយៈពេល ៦ ខែក្នុងឆ្នាំ២០១៩នេះ មានសាកសពពលករចំនួន ៧១​នាក់ បានបញ្ជូនត្រឡប់មកកម្ពុជា ដោយមិនគិតពីសាកសពដែលត្រូវបានបូជា ឬ​មិនបានរាយការណ៍នៅប្រទេសគោលដៅ។ លោកបន្តថា ពលករដែលស្លាប់បណ្ដាលពីមកពួកគេស្វែងរកការងារធ្វើ និងគ្រោះថ្នាក់ការងារ។

លោក យឹម វីរៈ ប្រាប់ថា៖ «មិនមែនស្លាប់ដោយសារការជួញដូរទេ គឺស្លាប់​ដោយសារ​ការ​ស្វែងរកការងារធ្វើនៅប្រទេសថៃអ៊ីចឹងទៅ ដោយគ្រោះថ្នាក់ចរាចរណ៍ ដោយគ្រោះថ្នាក់ផ្សេងៗអីចឹង មិនមែនជារឿងមួយដែលពាក់ព័ន្ធនឹងរឿងជួញដូរទេ ​ក៏ប៉ុន្តែ គេគិតទិន្និន័យ និងតួលេខដែលពលរដ្ឋខ្មែរយើងស្វែងរកការងារធ្វើនៅក្រៅប្រទេស ហើយត្រូវបានទទួលគ្រោះថ្នាក់សង្គម។ អីចឹង វាចរាចរណ៍ វាមានធ្លាក់ពីលើអគារដោយការងារអីចឹងៗ»

គណៈកម្មការប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៃក្រសួងមហាផ្ទៃ បានបង្ហាញរបាយការណ៍ ថា រយៈពេល ៦​ខែក្នុងឆ្នាំ២០១៩នេះ អាជ្ញាធរ​បរទេស ក៏បានប​ញ្ចូ​ន​ត្រឡប់មក​កម្ពុជា​វិញ​នូវ​ពលករ​​ខ្មែរចំនួន ២១៧៤៦​នាក់ ដែល​រង​គ្រោះ​ថ្នាក់​ដោយសារ​មូលហេតុផ្សេងៗ ​ហើយពលករ​​ដែលបញ្ជូនមកភាគច្រើនពីប្រទេសថៃ។

មន្ត្រីកម្មវិធី​ការពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​នៃ​អង្គការ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ លោក ឌី ថេហូយ៉ា ចាត់ទុកការបញ្ជូនសាកសពពលខ្មែរមកកម្ពុជានេះ មិនមែនជាថ្មី ប៉ុន្តែ លោកមើលឃើញថា កត្ដាដែលនាំករណីនេះកើតឡើងដដែល ដោយសារ​យន្តការ​នៃគ្រប់គ្រងពលករទៅក្រៅប្រទេសនៅកម្រិត។

លោក ឌី ថេហូយ៉ា ប្រាប់ថា៖ «ការគ្រប់គ្រង និងការធ្វើចំណាកស្រុករបស់ពលរដ្ឋយើងមិនបាន  ទី២ ប្រទេសដែលទទួលក៏មិនបានអនុវត្តច្បាប់ក្នុងនាមជាប្រទេសទទួលដើម្បីធានាបានសុខសុវត្ថិភាពពលករចំណាកស្រុកហ្នឹង។ មួយទៀត កើតចេញពីប្រភេទការងារ ដូចជា វិស័យសំណង់ អីចឹង ប្រព័ន្ធការពារសុវត្ថិភាពរបស់ពលករនៅធ្វេសប្រហែសដូចនៅថៃអីហ្នឹង ជួនកាលគាត់ធ្លាក់ពីលើអគារ ​ជួនកាលគេធ្វើបាប ចុះទូកអីអីចឹង ​ជួនកាលគាត់ឆ្លងដែនមិនតាមច្រកផ្លូវការអីអីចឹង។ បញ្ហានេះ ជំរុញឱ្យពលរដ្ឋយើងគេធ្វើការរហូតដល់ស្លាប់អីចឹង»

លោកបន្តថា មូលហេតុដែលនាំឱ្យប្រជាពលរដ្ឋខ្មែរបន្តឆ្លងដែនដោយខុសច្បាប់​ដោយសារ​ូលហេតុដែលនាំឱ្យប្រជាពលរដ្ឋខ្មែរបន្តឆ្លងដែនដោយខុសច្បាប់ ដោយសារ ន្ធការពារប្រជាពលរដ្ឋដែលបានទៅធ្វើការនៅប្រតម្លៃធ្វើលិខិតឆ្លងដែនថ្លៃ ការរៀបចំឯកសារមានភាពយឺតយ៉ាវ ខ្វះប្រព័ន្ធការពារសុវត្ថិភាពប្រជាពលរដ្ឋដែលបានធ្វើចំណាកស្រុកជាដើម។

កាលថ្ងៃទី២៦ខែមេសា ឆ្នាំ២០១៩ អាជ្ញាធរថៃបានចាប់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន ៨៥​នាក់ដាក់ពន្ធនាគារ បន្ទាប់ពីត្រួតពិនិត្យឃើញថា ពួកគេឆ្លងដែនដោយខុសច្បាប់។

របាយការណ៍​បស់ក្រសួងមហាផ្ទៃ​​កាល​ពី​ឆ្នាំ​មុន បង្ហាញ​ថា ពលករ​​ខ្មែរដែលស្លាប់បញ្ជូនមកកម្ពុជាវិញមានចំនួន ១៨៥​នាក់ ខណៈ​​ពលករ​ខ្មែរ​​ជិត ២​ម៉ឺននាក់ ត្រូវបានអាជ្ញាធរ​បរទេសប​ញ្ចូ​នឱ្យត្រឡប់មក​កម្ពុជា​វិញ​ចន្លោះ​ពី​ខែ​មករា​ដល់​ខែ​មិថុនា​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក។

​របាយការណ៍របស់ក្រសួងការងារ ឱ្យដឹងថា ​ កម្ពុជា​មាន​ពលករ​ចំណាក​ស្រុក​ជាង​ ១លាន​ ២សែន​នាក់​ ដែល​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដែល​រួម​មាន ​ប្រទេស​​កូរ៉េ​ខាង​ត្បូង ជប៉ុន ថៃ ម៉ាឡេស៊ី សិង្ហបុរី ហុងកុង ជាដើម។

របាយការណ៍របស់ក្រសួងការងារបញ្ជាក់ថា  ពលករខ្មែរជាង ១លាន ១​សែន​នាក់​ហើយ កំពុងធ្វើការនៅប្រទេសថៃ ដោយចំនួននេះ ​ក្រសួង​មិន​បាន​បង្ហាញ​​ពីតួលេខនៃអ្នកដែលទៅ​ធ្វើការដោយខុសច្បាប់នោះឡើយ៕

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...