25
កុម្ភៈ

កម្មករកាត់ដេររោងចក្រអូលីវបានដួលសន្លប់បន្តទៀតនៅថ្ងៃនេៈ!

នៅថ្ងៃទី២៥ខែកុម្ភះ​នេៈ កម្មករ កម្មការនី ៩៥នាក់ បានដួលសន្លប់បន្តបន្ទាប់គ្នា នៅក្នុងរោងចក្រកាត់ដេរ សម្លៀកបំពាក់ យីហោ អូរលីវ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ជាថ្ម៊ិម្តងទៀត បន្ទាប់ពីមានការសន្លប់ ការពីថ្ងៃទី២៣ កុម្ភះ កន្លងទៅ ។

ក្រុមការងារអង្គការសង់ត្រាល់​បានសួរកម្មការនីម្នាក់ ក្នុងចំណោមកម្មការនី ដែលបានសន្លប់ដទៃទៀត បានអោយដឹងថា មុនពេលសន្លប់គាត់មានអាការះវិលមុខ ក្ងួត និងថប់ដង្ហើម។ អ្នកខ្លះទៀតបានអោយដឹងថា មានធំក្លិន ដូចទៅហ្នឹងក្លិន ហ្គាស និងប្រេង នៅមុនពេលដែលកើតមានការសន្លប់។ ពួកគាត់បានអោយដឹង បន្ថែមទៀតថា ចំពោះបរិយាកាស នៅក្នុងរោងចក្រ គ្មានអ្វីដែល ខុសប្រក្រតីនោះឡើយ ដោយខាងរោងចក្រ បានដាក់អោយ ប្រើប្រាស់កង្ហាទឹក ដើម្បីបន្ថយកំដៅនៅក្នុងរោងចក្រ ។នៅពេលដែលមានការសន្លប់ចាប់ផ្តើម ខាងរោងចក្របានព្យាយាមបញ្ចូន កម្មករកម្មការនីដែលសន្លប់ ទៅកាន់មន្ទឺពេទ្យ ហ៊ាន មនុីវុធ និង មន្ទឺពេទ្យមូលមិត្ត ដើម្បីធ្វើការព្យាបាល ភ្លាមៗ។ គួររំលឹកផងដែលថា រោងចក្រកាត់ដេរសម្លៀកបំពាក់ យីហោ អូរលីវ ធ្លាប់មានការដួលសន្លប់ម្តងរួចមកហើយកាលពីថ្ងៃទី២៣កុម្ភះសប្តាហ៍មុន ប្រមាណជាជាង ១០០នាក់ ដោយមានការធំក្លិនចំម្លែកកើតមានឡើងនៅក្នុងរោងចក្រ។

 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...