19
មិថុនា

កម្មករសំណង់ម្នាក់ស្លាប់ (គ្រោះថ្នាក់ការងារ)

ក្រុងព្រោះសីហនុ- នៅម៉ោង៩ និង ២០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០១៨ នេះ មានករណីកម្មករសំណង់ម្នាក់ស្លាប់ (គ្រោះថ្នាក់ការងារ) នៅចំនុចការដ្ឋានសំណង់ តុង ហុកសេង ដែលមានទីតាំងនៅ អូត្រេះ២ ក្រុម២ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។ សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ បណ្តាលមកពីដាច់គ្រែនយោងសម្ភារៈ ពីក្រោមឡើងទៅលើ ហើយធ្លាក់ចុះក្រោមសង្កត់លើជនរងគ្រោះ។ បញ្ជាក់ដែរថា ជនរងគ្រោះមានឈ្មោះថា រឿន វាន្នី ភេទប្រុស អាយុ៤១ឆ្នាំ ជាជនជាតិខ្មែរ មានមុខរបរជាជាម៉ាស៊ីនផ្សាដែកក្នុងការដ្ឋាន មានស្រុកកំណើតនៅភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយបច្ចុប្បន្នស្នាក់នៅការដ្ឋានខាងលើ។
ករណីនេះក្រោយពីកំលាំងជំនាញពិនិត្យ និងធ្វើកោសល្យវិច្ច័យរួច សាកសពត្រូវបានប្រគល់ជូនភរិយា ឈ្មោះផែ អៀង យកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី។ (ប្រភព ពីហ្វេសប៊ុក)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...