ការវិភាគស្តីពីច្បាប់ស្តីពីសហជីព និងច្បាប់វិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩នៃច្បាប់ស្តីពីសហជីព
ការវិភាគ ស្តីអំពីច្បាប់ស្តីពីសហជីពនេះ (ឆ្នាំ២០១៦) និងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩នៃច្បាប់ស្តីពីសហជីពដែលបានប្រកាសឱ្យប្រើដោយរាជក្រមលេខ នស/រក/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ត្រូវបានរៀបចំដោយអង្គការ CENTRAL ដោយមានជំនួយបច្ចេកទេសពីអង្គការ ACILS ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ខែមករា ឆ្នាំ២០២០ ។ ការវិភាគនេះពិចារណាលើការស្នើសុំធ្វើវិសោធនកម្មបន្ថែមពីលើទៀតរបស់សហជីពចាប់តាំងពីពេលដែលត្រូវបានបញ្ចូនទៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងខែឧសភា និងខែសីហា ឆ្នាំ២០១៩កន្លងមក ។ ការវិភាគនេះផ្តល់រអនុសាសន៍សម្រាប់ធ្វើវិសោធនកម្មបន្ថែមទៀតលើមាត្រាចំនួន ២៥ រួមបញ្ចូលជំពូកទី ១៥នៃច្បាប់ស្តីពីសហជីពដើម្បីឱ្យច្បាប់ស្របគ្នានឹងស្តង់ដារការងារអន្តរជាតិ ជាពិសេសអនុសញ្ញាលេខ C87 និង C98 ។ អនុសាសន៍សម្រាប់មាត្រានីមួយៗត្រូវបានរៀបរាប់នៅខាងក្រោម ។ សូមមើលផ្នែកពាក់ព័ន្ធសម្រាប់មាត្រានីមួយៗនៅក្នុងការវិភាគនេះសម្រាប់ ហេតុផលនៃអនុសាសន៍មួយៗនៃអនុសាសន៍ទាំងនេះ ។
This post is also available in: អង់គ្លេស