08
មីនា

ការ​ឆ្លង​ដំបូង ​Covid-19 ​លើ​ជនជាតិ​ខ្មែរ​៖ ​សង្គម​ស៊ីវិល​សាទរ​ចំពោះ​ការ​ប្រកាស​ជា​សាធារណៈ

ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ​បាន​ប្រកាស​ករណី​វិជ្ជមាន​ដំបូង​ទៅលើ​ពលរដ្ឋ​ខ្មែរ​អាយុ​៣៨​ឆ្នាំ​នៅ​ខេត្ត​សៀមរាប ​ដែល​បាន​ឆ្លង​វីរុស ​Covid-19 ​ពី​ពាណិជ្ជករ​ជនជាតិ​ជប៉ុន​ម្នាក់​។ ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ពី​ការ​ឆ្លង​មេរោគ ​Covid-19 ​នៅ​ពេលនេះ ​ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​ពី​សំណាក់​អ្នក​តាមដាន​សង្គម​នានា ​ថា​ជា​ការ​បង្ហាញ​នូវ​សេចក្តី​ក្លាហាន​មួយ​ ដោយ​មិនមាន​ការ​លាក់លៀម​។

លោក ​មឿន តុលា ​ប្រធាន​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិ​មនុស្ស ​(Central)​ បាន​ថ្លែង​ថា​ លោក​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​សេចក្តី​ក្លាហាន​របស់​ក្រសួង​សុខាភិបាល​ក្នុងការ​ប្រកាស​ប្រាប់​សាធារណជន​ឲ្យបាន​ដឹង​ពី​ករណី​ដំបូង​នៃ​ពលរដ្ឋ​ខ្មែរ ​ក្នុងការ​ឆ្លង​វីរុស ​Covid-19​។ ការ​ប្រកាស​នេះ ​ជា​សញ្ញា​មួយ​ធ្វើឲ្យ​សាធារណជន​ទូទៅ ​មានការ​ប្រុង​ប្រយ័ត្ន​។

លោក ​សន ជ័យ ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ​ហាក់​បាន​ធ្វើការ​បន្ទោស​ថា​ ករណី​រកឃើញ​ជនជាតិ​ខ្មែរ​មាន​វិជ្ជមាន ​Covid-19 ​នេះ ​គឺ​ជាការ​ធ្វេសប្រហែស​មួយ ​ដែល​បណ្តោយ​ឲ្យ​មានការ​ឆ្លង​ពី​ជនជាតិ​ជប៉ុន​មក​ពលរដ្ឋ​ខ្មែរ​ ខណៈ​ដំណឹង​នៃការ​ផ្ទុក​មេរោគ​ Covid-19​ លើ​ជនជាតិ​ជប៉ុន ​ត្រូវបាន​ដឹង​ពី​ប្រទេស​វៀតណាម​មក​វិញ ​នៅពេល​ជនជាតិ​ជប៉ុន​រូបនេះ ​ធ្វើដំណើរ​កាត់​តាម​វៀតណាម​។ ​ទោះយ៉ាងណា​ ការ​រកឃើញ​នេះ ​នៅ​មិនទាន់​ហួសពេល​នោះ​ទេ​ គឺ​គ្រាន់តែ​បង្ក​ការ​ព្រួយបារម្ភ ​នៅក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​។ ​នេះ​បើតាម​លោក ​សន ជ័យ​។

កាលពី​ល្ងាច​ថ្ងៃ​ទី​៧​ខែ​មីនា ​លោក ​ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ចេញ​មក​ប្រកាស​តាមរយៈ​សន្និសីទ​កាសែត​មួយ​ថា ​បុរស​ជនជាតិ​ខ្មែរ​អាយុ​៣៨​ឆ្នាំ​ម្នាក់ ​ដែលជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​នឹង​ពាណិជ្ជករ​ជនជាតិ​ជប៉ុន​វ័យ​៤០​ឆ្នាំ ​ដែល​មាន​វីរុស ​Covid-19 ​ពិតជា​មាន​វិជ្ជមាន ​Covid-19​។ ​លោក​រដ្ឋមន្ត្រី ​បញ្ជាក់​ថា ​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ​ក្នុងនោះ​មាន​ក្រុម​គ្រួសារ​បុរស​កម្ពុជា ​ដែល​ទើប​រកឃើញ​វិជ្ជមាន​នៃ​វីរុស​នោះ ​ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​។ លើស​ពីនេះ​មន្ត្រី​សុខាភិបាល​ក៏​ព្យាយាម​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ដោយ​ប្រយោល​នឹង​ជនជាតិ​ជប៉ុន​ផ្សេង​ទៀត​ដែរ​។

ភ្លាម​ៗ​បន្ទាប់ពី​ប្រកាស​ពី​ពលរដ្ឋ​ខ្មែរ​ម្នាក់ ​មាន​វីរុស ​Covid-19​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ​ហ៊ុន សែន ​ក៏​បាន​ប្រកាស​បិទ​សាលា​រៀន​គ្រប់​កំរិត ​នៅ​ទីរួម​ខេត្ត​សៀមរាប ​និង​រំសាយ​ការរៀបចំ​កម្មវិធី​អង្គរ​សង្ក្រាន្ត​អបអរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ខាងមុខ​ផងដែរ ​ដើម្បី​ជួយ​រក្សា​ការពារ​ក្មេងតូច​ៗ​ និង​ដើម្បី​ចៀសវាង​ការ​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន​។

ពាក់ព័ន្ធ​នឹង​ចំណាត់ការ​នេះ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​បាន​សម្តែង​ការ​សាទរ ​និង​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត ​ពី​វិធី​ការពារ​ខ្លួន ​ជាពិសេស​ការលាងដៃ​និង​សាប៊ូ​ឲ្យបាន​ញឹកញាប់​។ សូម​បញ្ជាក់​ថា ​ការ​ឆ្លង​វីរុស ​Covid-19 ​ទៅលើ​ជនជាតិ​ខ្មែរ​ពេលនេះ​គឺ​ជា​ករណី​ទី​២​ហើយ ​បន្ទាប់ពី​ករណីទី​១​ បាន​រកឃើញ​លើ​ជនជាតិ​ចិន ​ដែល​មក​ពី​ទី​ក្រុង​វូហាន ​ប្រទេស​ចិន​៕

ប្រភព៖ RFI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...