ក្រោយរងការព្រមាន លោក ទូច កុសល បារម្ភពីការងារជួយសម្រួលកម្មករ ក្នុងការតវ៉ា

09
តុលា

ក្រោយរងការព្រមាន លោក ទូច កុសល បារម្ភពីការងារជួយសម្រួលកម្មករ ក្នុងការតវ៉ា

ភ្នំពេញ៖ លោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មនិយោជិតវិស័យទេសចរណ៍កម្ពុជា មានការព្រួយបារម្ភ ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពបញ្ចេញមតិនិងការបំពេញតួនាទីជាអ្នកសម្របសម្រួលឲ្យកម្មករនយោជិត ដោយសារលោកតែទទួលបានការព្រមានពីខាងក្រសួងការងារនិងមន្ទីរការងារ រួមទាំងតុលាការជាបន្តបន្ទាប់។

លោក ទូច កុសល បង្ហាញការព្រួយបារម្ភនេះ បន្ទាប់ពីប្រធាននាយដ្ឋានវិវាទការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវជ្ជាជីវៈ គឺ លោក ជ្រុន ថេរ៉ាវង្ស បានព្រមានលោកថា នឹងត្រូវប្ដឹងរំលាយសហព័ន្ធសហជីពរបស់លោក និងចាត់វិធានការតាមច្បាប់បន្ថែម។ ការព្រមមាននេះ ធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ដោយសារមេសហជីពរូបនេះ ជាអ្នកតំណាងសម្របសម្រួលដល់កម្មករប្រមូលសំរាមនៃក្រុមហ៊ុន ស៊ីន ទ្រី ដែលពួកគាត់ នាំគ្នាធ្វើកូដកម្មមិនចូលបំពេញការងារ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅថ្ងៃទី៩ ខែតុលា លោក ទូច កុសល អះអាងថា សហជីពមានតួនាតីជាអ្នកសម្របសម្រួលឲ្យកម្មករ ហើយបើការជួយសម្របសម្រួល ត្រូវចោទពីបទញុះញង់ ដឹកនាំ គឺជារឿងមិនត្រឹមត្រូវឡើយ។ លោក បន្តថា កន្លងមក លោក ក៏ធ្លាប់រងការព្រមានដែរ ខណៈលោកដើរតួនាទីឬជួយដោះស្រាយដល់សមាជិករបស់ខ្លួន ដូចជាវិវាទបុគ្គលិកនៅសណ្ឋាគារឡឺម៉េរីឌានអង្គរ ក្រុមហ៊ុនភូមិវប្បធម៌ និង ក្រុមហ៊ុន ស៊ីន ទ្រីនេះ។

លោក ថ្លែងថា៖«តួនាទីជាប្រធានស្ថាប័ននិងសហជីព គឺជាសម្របសម្រួល។ បើយើងមិនទៅសម្របសម្រួលឲ្យគាត់ វាដូចជាមិនត្រូវត្រឹម។ បើទៅសម្របសម្រួលហើយ ចោទថាញុះញង់  ខ្ញុំគិតថាវាអត់ត្រឹមត្រូវទេ…ខ្ញុំនិយាយតាមត្រង់ខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់ លើរឿងសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការធ្វើសកម្មភាព ក្នុងការចរចាឬដោះស្រាយដើម្បីរកយុត្តិធម៌ឲ្យសមាជិតរបស់ខ្ញុំគឺមានការព្រួយបារម្ភណាស់ វាហាក់បីដូចជា មានការរឹតត្បិតនិងបំភិតបំភ័យ មិនឲ្យសហព័ន្ធមានសិទ្ធិសេរីភាពការដោះស្រាយបញ្ហាឲ្យសមាជិក។ អ៊ីចឹង ខ្ញុំគិតថាសេរីភាពនេះ គឺហាក់ដូចមានការរឹតត្បិតនិងមានការរើសអើងមែនទែន»។

មេសហជីពរូបនេះ ស្នើឲ្យក្រសួងការងារពិនិត្យនិងពិចារណាឡើងវិញ ព្រោះវាជារឿងអយុត្តិធម៌សម្រាប់លោកដែលមិនបានញុះញង់ដល់កម្មករណាមួយឡើយ។

លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីនៅអង្គការសង់ត្រាល់ ក៏លើកឡើងថា អយុត្តិធម៌ដែរ ដែលក្រសួងការងារព្រមានលោក ទូច កុសល។ លោក យល់ថា ការព្រមាននេះ គ្មានមូលដ្ឋានច្បាស់លាស់ ហើយក្រសួងគួរតែមានការស៊ើបអង្កេតឲ្យច្បាស់លាស់លើរឿងនីមួយៗ មុននឹងព្រមានដល់អង្គការ ស្ថាប័ន ឬបុគ្គលណាមួយ។ ជុំវិញរឿងរ៉ាវការធ្វើកូដកម្មនេះ មើលឃើញ  ក្រុមហ៊ុន ស៊ីន ទ្រី និងរដ្ឋាភិបាល គួរមានឆន្ទៈក្នុងការដោះស្រាយ ហើយសហជីពត្រូវតែបន្តតាមដាមដំណើរការដោះស្រាយដើម្បីធានាឲ្យបានយុត្តិធម៌ដល់កម្មករ។

កាលពីថ្ងៃទី៨តុលា ប្រធាននាយកដ្ឋានវិវាទការងារនៃក្រសួងការងារ បានព្រមានឲ្យលោក ទូច កុសល ឲ្យបញ្ឈប់សកម្មភាពល្មើសច្បាប់ជាបន្ទាប់។ តាមរយៈលិខិតរបស់ខ្លួន ប្រធាននាយកដ្ឋានវិវាទការងារនៃក្រសួងការងារ បានបញ្ជាក់ថា សកម្មភាពរបស់លោក ទូច កុសល ក្នុងការដោះស្រាយបញ្ហាកូដកម្មនៅក្រុមហ៊ុនស៊ីនទ្រី គឺល្មើសច្បាប់។ ល្មើសច្បាប់ត្រង់ថា ដឹកនាំកូដកម្មខុសច្បាប់ ដឹកនាំនិងញុះញង់កម្មករនិយោជិកឲ្យដាក់សម្ពាធលើនិយោជក និងដឹកនាំសកម្មភាពគ្រប់មធ្យោបាយគ្រប់រឿងដើម្បីមហិច្ឆតារបស់ខ្លួនជាដើម៕

ប្រភព៖ ThmeyThmey

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...