មន្ត្រី​សង្គម​ស៊ីវិល​មិន​ជឿ​លើ​ការ​អួតអាង​ដែល​ថា សេដ្ឋកិច្ច​កម្ពុជា​២០២០​ទទួល​បាន​កំណើន​ប្រសើរ​ជាង​ការ​រំពឹង​ទុក

28
មករា

មន្ត្រី​សង្គម​ស៊ីវិល​មិន​ជឿ​លើ​ការ​អួតអាង​ដែល​ថា សេដ្ឋកិច្ច​កម្ពុជា​២០២០​ទទួល​បាន​កំណើន​ប្រសើរ​ជាង​ការ​រំពឹង​ទុក

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២០ កន្លងទៅ ទទួល​បាន​កំណើន​ជាង ប្រសើរ​ជាង​ការ​រំពឹងទុក​។ មន្ត្រី​រូប​នោះ គូស​បញ្ជាក់​ថា ការណ៍​ដែល​កំណើន​សេដ្ឋកិច្ច​មិន​ធ្លាក់​ចុះ​ទាប​ជាង​នេះ គឺ​ដោយសារតែ​រដ្ឋាភិបាល​បាន​អន្តរាគមន៍​ទាន់​ពេល​វេលា​។ ក៏ប៉ុន្តែ មន្ត្រី​សង្គម​ស៊ីវិល យល់​ថា ការ​លើកឡើង​នេះ គឺជា​ការ​អួតអាង ស្រប​ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​រាប់មិនអស់។

បើ​ទោះ​បី​ជា​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ទទួលរង​នូវ​ការ​ដាំ​ក្បាល​ចុះ​មិន​ធ្លាប់​មាន​ពី​មុន​មក​ដោយសារ​វិបត្តិ​ផ្ទួនៗ​ក៏ដោយ ក៏​ហេតុការណ៍​នេះ មិន​បាន​ធ្វើ​ឲ្យ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ឈប់​និយាយ​ល្អ​ពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នោះ​ឡើយ។ កំណើន​សេដ្ឋកិច្ច​ដែល​កម្ពុជា​ធ្លាប់​ទទួល​បាន​ក្នុង​រង្វង់ ៧ហើយ​ពេលនេះ ធ្លាក់​ចុះ​រហូតដល់​ជាង ឯណោះ ត្រូវ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច បកស្រាយ​ថា កម្ពុជា​នៅតែ​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​ការ​រំពឹង​ទុក ឬ​ព្យាករណ៍​ពីមុន។

រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត ថ្លែង​ក្នុង​វេទិកា​សាធារណៈ​ស្តីពី​ការគ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២០​កន្លងទៅ មាន​ភាព​ប្រសើរ​ជាង​ប្រទេសជិតខាង​ក្នុង​តំបន់​រួមមាន ម៉ាឡេស៊ី (Malaysia) និង​សិង្ហបុរី (Singapore) ទៅទៀត​៖ «​ដូច្នេះ សេដ្ឋកិច្ច​យើង​ធ្វើ​បាន​ល្អ​មែនទែន​។ កំណើន​យើង ៣,អ្វីដែល​គ្រោង​នឹង​ធ្លាក់​ដល់ ៥មក​នៅ ៣,ដោយសារ​អន្តរាគមន៍​។ UNDP គាត់​ថា គាត់​ធ្វើ impact assessments តាម​ម៉ូឌែល​របស់​គាត់ គាត់​គិត​ថា សេដ្ឋកិច្ច​របស់​កម្ពុជា បើ​អត់​មាន​អន្តរាគមន៍ ហើយ​អន្តរាគមន៍​មាន​ប្រសិទ្ធភាព​ដូច​នេះ​ទេ កំណើន​យើង​មកដល់​ថ្ងៃ​នេះ អាច​ធ្លាក់​ដល់ ,%​។ ប៉ុន្តែ ដោយសារតែ​អន្តរាគមន៍​របស់​យើង​មាន​ប្រសិទ្ធភាព ដក​តែ ៣,ទេ​។ លេខ ៣,ជា​លេខ​កណ្ដាល​របស់​អាស៊ាន​។ អាស៊ាន ,ហើយ​យើង ,%​។ យើង​ជា​ប្រទេស​មួយ​ដែល exposure ធំ​ជាងគេ​ទៅ​ក្រៅ យើង​ធ្លាក់​តិច​ជាងគេ​។ យើង​កុំ​និយាយ​វៀតណាម​ជាពិសេស ប៉ុន្តែ​បើ​យើង​មើល​ថៃ មើល​សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន វិញ គឺ​ធ្លាក់​ខ្លាំង​ជាង​យើង»

ការ​លើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​រូប​នេះ មិន​អាច​ធ្វើ​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល​មាន​ទំនុក​ចិត្ត ឬ​ជឿជាក់​បាន​ឡើយ​។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា ហាក់​អស់សំណើច​ទៅ​នឹង​ការ​បកស្រាយ​របស់​មន្ត្រី​រដ្ឋាភិបាល​រូប​នោះ​។ លោក​ហៅ​ការ​បកស្រាយ​របស់​មន្ត្រី​សេដ្ឋកិច្ច​ខ្មែរ ថា ជា​ការ​អួតអាង​ជ្រុល​ហួសហេតុ ស្រប​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ត្រដាបត្រដួស​៖ «​ការ​លើកឡើង​នេះ ខ្ញុំ​ថា គ្រាន់តែ​ជា​សារ​នយោបាយ​ច្រើនជាង ច្រើនជាង​ព័ត៌មាន​ពិតប្រាកដ ពីព្រោះ​សេដ្ឋកិច្ច​ខ្មែរ​យើង​ផ្ដោត​តែ​ទៅលើ​វិស័យ​ដែល​ធំ​ជាងគេ គឺ​វិស័យ​កាត់ដេរ សំលៀកបំពាក់​។ បន្ទាប់​មក​ទេសចរណ៍ ហើយ​និង​កសិកម្ម​។ បើ​ទេសចរណ៍​ដួល​បាត់​ហើយ កាត់ដេរ​ហ្នឹង​ក៏​ឃើញ​មាន​ការ​ធ្លាក់​ចុះ​ដែរ កសិកម្ម​យើង​ក៏​វា​អត់​ទាន់​ដើរ​ឲ្យ​ពេញលេញ​ដែរ​។ អ៊ីចឹង ដូចជា​មិន​មាន​ហេតុផល​អី​ថា​សេដ្ឋកិច្ច​យើង​មាន​ស្ថានភាព​ធម្មតា ឬក៏​ប្រសើរ​ជាង​ប្រទេស​ផ្សេង​នោះ​ទេ»

លោក មឿន តុលា បន្តថា មន្ត្រី​រដ្ឋាភិបាល​គួរ​ក្រឡេក​មើល​បញ្ហា​ដែល​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង​ប្រថុយប្រថាន​គ្រោះថ្នាក់​ទៅ​លួច​ធ្វើការ​នៅ​ប្រទេស​ថៃ និង​ករណី​អ្នក​ជាប់ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​ទទូច​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ក្នុង​ការ​ពន្យារ​ពេល​សងបំណុល ក្នុងពេលដែល​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច​បង្កឡើង​ដោយ​ជំងឺ​កូវីដ​១៩ និង​កត្តា​រួមផ្សំ​ដទៃ​ទៀត​៖ «​មន្ត្រី​រដ្ឋាភិបាល មុននឹង​ផ្ញើ​សារ​ចេញ​អី យើង​គួរ​គិតគូរ​ចំណុច​ហ្នឹង​ផង​។ ចង់​និយាយ​ថា យ៉ាងហោចណាស់​ក៏​ខ្មាស​សម្ដី​ខ្លួនឯង​ផង​មែន​ទែន​ទៅ​។ នៅ​ពេល​ដែល​ពលរដ្ឋ​នាំគ្នា​តវ៉ា​រឿង​ឲ្យ​រដ្ឋាភិបាល អន្តរាគមន៍​ឲ្យ​មានការ​ពន្យារ​ពេល​ក្នុង​ការ​បង់​ធនាគារ ប្រជាពលរដ្ឋ​នាំគ្នា​ប្រថុយប្រថាន ហើយ​ថៃ​គេ​ដាក់​ស្រាស់​របង​ជុំវិញ​ព្រំដែន​របស់​គេ​កុំ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ឆ្លងដែន​ទៅ​ប្រទេស​ខុសច្បាប់​អី​។​ល​។ ហើយ​គេ​ចាប់​បញ្ជូន​មកវិញ​រាល់ថ្ងៃ ហើយ​មាន​ពលករ​ឆ្លងដែន​ខុសច្បាប់​រាល់ថ្ងៃ។ យើង​ថា សេដ្ឋកិច្ច​យើង​រីកចម្រើន ខ្ញុំ​គិត​ថា វា​ជា​រឿង​មួយ​គួរ​ឲ្យ​អស់សំណើច​ដែរ»

ដូចគ្នា​នេះ​ដែរ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​រូប​ទៀត​ដែលជា​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី យល់​ថា ការ​និយាយ​ពី​កំណើន​សេដ្ឋកិច្ច​នៅ​ថ្នាក់​ជាតិ​យ៉ាងណា​នោះ មិន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ពិតប្រាកដ​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ក្រីក្រ​ដែល​រស់នៅ​តំបន់​ដាច់​ស្រយាល​នោះ​ទេ​៖ «​ទោះបីជា​យើង​ធ្លាក់​ចុះ ៣,១ នៅ​ក្នុង​កម្រិត​មួយ​ដែល​យើង​ថា ល្អ​ប្រសើរ ប៉ុន្តែ​យើង​ធ្លាក់​ចុះ​រួច​ទៅ​ហើយ​នៅ​ក្នុង​បរិបទ​មួយ​ដែល​ប្រទេស​យើង​ស្ថិត​ក្នុង​ប្រទេស​មួយ​ដែល​មាន​ភាព​ក្រីក្រ​រហូត​ដល់ ១១ ដល់ ១៣ឯណោះ​។ មួយវិញ​ទៀត យើង​មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​បន្ទាត់​នៃ​ភាព​ក្រីក្រ គឺ ៤​លាន​៥​សែន​នាក់​ឯណោះ​។ អ៊ីចឹង​ដោយសារ​ជំងឺ​កូវីដ​១៩​នេះ ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​បន្ទាត់​ភាព​ក្រីក្រ គាត់​អាច​ធ្លាក់​ទៅ​ក្នុង​ភាព​ក្រីក្រ​វិញ ពីព្រោះ​គាត់​នៅ​ប្របេះ​ពី​ភាព​ក្រីក្រ​នៅឡើយ​ទេ អត់​ទាន់​ចេញ​ផុត​ឆ្ងាយ​ទេ។ ដូច្នេះ កាលណា​យើង​មាន​ជំងឺ​កូវីដ​១៩ ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច និង​ដំណើរការ​រកស៊ី​របស់​ពួកគាត់ គឺ​ពួកគាត់​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ ហើយ​ធ្វើ​ឲ្យ​គាត់​ត្រលប់​ទៅ​ក្រ​វិញ ជាពិសេស​បងប្អូន​ដែល​រកស៊ី​ក្រៅ​ប្រព័ន្ធ បងប្អូន​ដែល​ធ្វើ​អាជីវកម្ម​រក​មួយ​ថ្ងៃ​រស់​មួយថ្ងៃ គឺ​គាត់​ងាយ​រងគ្រោះ​ណាស់»

សេដ្ឋកិច្ច​កម្ពុជា​ទទួល​រង​នូវ​ផល​ប៉ះពាល់​ផ្ទួនៗ ក្នុង​ឆ្នាំ​២០២០ និង​បន្ត​អូស​បន្លាយ​រហូតដល់​ពេល​បច្ចុប្បន្ន​។ វិបត្តិ​ទាំងនោះ រួម​មាន វិបត្តិ​ជំងឺ​រាតត្បាត​សាកល​កូវីដ​១៩ វិបត្តិ​សហភាព​អឺរ៉ុប​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០វិបត្តិ​សហភាព​អឺរ៉ុប​ដាក់បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​លាងលុយ​កខ្វក់ និង​វិបត្តិ​ទឹកជំនន់​ជាដើម​។ លើស​ពី​នេះ​ទៀត សហរដ្ឋអាមេរិក ក៏​កំពុង​ពិចារណា​ឡើង​វិញ ថា​តើ​ត្រូវ​បន្ត ឬ​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ពី​កម្ពុជា ឬ​យ៉ាងណា​នោះ​។ ទន្ទឹម​នឹង​ការ​អួតអាង​ថា សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ប្រសើរ​ជាង​ការ​រំពឹងទុក ពលរដ្ឋ​ខ្មែរ​ជាង ២​លាន​៤​សែន​គ្រួសារ​កំពុង​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​។ នេះ គេ​នៅ​មិនទាន់​គិត​ពី​ចំនួន​ពលករ​ចំណាកស្រុក​ខ្មែរ​អត់​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស រួច​រត់​ទៅ​ធ្វើ​ការ​ខុស​ច្បាប់ នៅ​ក្រៅ​ប្រទេស ដែល​មាន​ដល់​ទៅ​រាប់​សែន​នាក់​នៅឡើយ​ផង។ រីឯ រដ្ឋ​វិញ ក៏​កំពុង​ជាប់ជំពាក់​បំណុល​បរទេស​ជិត ៨​ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ​បំណុល​ស្ទើរ​តែ​ជិត​ពាក់​កណ្ដាល​ជា​របស់ «​មហាមិត្ត​» ចិន៕

 

ប្រភព៖ RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...