សេចក្តីថ្លែងការណ៍រួម៖ ស្នើសុំដោះលែង និងទម្លាក់ចោលបទចោទ លើ​អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនការពារបរិស្ថាន​ លោក កើត សារ៉ាយ

08
មេសា

សេចក្តីថ្លែងការណ៍រួម៖ ស្នើសុំដោះលែង និងទម្លាក់ចោលបទចោទ លើ​អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនការពារបរិស្ថាន​ លោក កើត សារ៉ាយ

រាជធានីភ្នំពេញ ថ្ងៃទី​ ០៨ ខែមេសា ឆ្នាំ២០២៤

 

ក្រុមយុវជន សហគមន៍មូលដ្ឋាន សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ មានការសោកស្តាយ ជាខ្លាំងចំពោះការចាប់ឃុំខ្លួនលោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) និងជាអ្នក​ការពារសិទ្ធិមនុស្សដ៏សកម្មមួយរូប។

សូមបញ្ជាក់ថាលោក កើត សារ៉ាយ ត្រូវបានមន្ត្រីនគរបាលរាជធានីភ្នំពេញចូលចាប់ខ្លួន ខណៈលោក កំពុងបំពេញការងារនៅការិយាល័យ រួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវេលា ម៉ោង១៥.៤៥នាទី កាលពីថ្ងៃទី០៥ ខែមេសា​ ឆ្នាំ២០២៤ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ដែលក្នុងដីកានោះបានត្រឹមបញ្ជាក់ ថាពាក់ព័ន្ធករណី ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចាប់ខ្លួននេះធ្វើឡើងដោយមិន បានផ្តល់ព័ត៌មានជាក់លាក់ អំពីបទចោទប្រកាន់ទៅកាន់លោកកើត សារ៉ាយ និងក្រុមគ្រួសាររបស់ លោកឡើយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសារដំបូងរាជធានីភ្នំពេញ បានប្រកាសថាលោក កើត សារ៉ាយក៏បានប្រឈមនឹងការចោទប្រកាន់បន្ថែមពីបទ មិនរាងចាលក្នុងបទមជ្ឈឹមបន្ទាប់ពីផ្តន្ទាទោសបទមជ្ឈឹម ព្រមទាំងបានឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃសនៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។

ការឃាត់ខ្លួន និងឃុំខ្លួន លោកកើត សារ៉ាយ  គឺជាការបន្តបិទសំឡេង និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងបង្ក្រាបទៅលើសកម្មជនសិទិ្ធមនុស្ស និងបរិស្ថាន​​ ដែលនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទិ្ធសេរីភាព ជាមូលដ្ឋានដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។ ការផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន ជាពិសេសការបញ្ចេញមតិពីវិវាទដីធ្លីក្នុងខេត្តព្រះវិហារ គឺជាការខ្វាយខ្វល់ចំពោះបញ្ហាជីវភាពរបស់ពលរដ្ឋ និងពាំនាំ​ក្ដី​កង្វល់​របស់​ពួកគេដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​ដោះស្រាយបញ្ហាដល់ពលរដ្ឋប៉ុណ្ណោះ។ ការប​ញ្ចេញ​មតិ​របស់​លោកគួរ​ត្រូវ​បាន​ចាត់ទុក​ថា​ជាការ​ជួយ​ដល់​អាជ្ញាធរ​ក្នុង​ការ​ដោះស្រាយ​បញ្ហាជាជាង​ការ​​ញុះញង់។ បន្ថែមលើសពីនេះការចាប់ខ្លួនសកម្មជននៅកៀកថ្ងៃនៃការប្រារព្ធ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ គឺរឹតតែធ្វើឱ្យលោកបាត់បង់នូវសិទ្ធិសេរីភាពជួបជុំសមាជិកក្រុមគ្រួសារអំឡុង ពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ដែលពលរដ្ឋខ្មែរគ្រប់រូបចាត់ទុកថាជាឱកាសដ៏វិសេសវិសាលក្នុងការ ជួបជុំគ្រួសារផងដែរ។

សូមរំលឹកថាកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ លោក កើត សារ៉ាយ ដែលជាអតីតព្រះសង្ឃក៏ធ្លាប់ត្រូវបាន អាជ្ញាធរចាប់ព្រះកាយហើយផ្សឹក នៅពេលធ្វើការតស៊ូមតិស្នើសុំឱ្យដោះលែងថ្នាក់ដឹកនាំសហជីពលោករ៉ុង ឈុន។

សារ៉ាយ ត្រូវបានកាត់ទោសរួមជាមួយយុវជនជាអតីតសកម្មជនសង្គមចំនួន១៣នាក់ផ្សេងទៀតដោយសារ គ្រានោះលោកត្រូវបានតុលាការរាជធានី ភ្នំពេញចោទប្រកាន់ពីបទញុះញង់តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។ លោកត្រូវ​បាន​តុលាការ​កាត់ទោសឱ្យជាប់ ពន្ធនាគារ២០ខែ ប៉ុន្តែបន្ទាប់ពីអនុវត្តទោសបានមួយឆ្នាំបួនខែ ទោសនេះក៏ត្រូវបានព្យួររយៈពេល៦ខែ។ លោកត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។​ ការ​ផ្តន្ទា​ទោស​លោក​ សារ៉ាយ​ និង​សកម្មជន​យុវជន​ ៨​ នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​តុលាការ​កំពូល​តម្កល់​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០២៣។

យើងទាំងអស់គ្នាជាក្រុមយុវជន សហគមន៍ សហជីព សមាគម អង្គការសង្គមស៊ីវិលជាតិសូមអំពាវនាវដល់ សាលាដំបូងរាជធានីភ្នំពេញមេត្តាទម្លាក់​ចោលបទចោទ និងដោះលែងសកម្មជនសិទិ្ធមនុស្ស និងបរិស្ថានលោកកើតសារ៉ាយ ជាបន្ទាន់និងឥតលក្ខខណ្ឌ និងបើកចំហសេរីភាពក្នុងការបញ្ចេញមតិ ឱ្យបានពេញលេញដល់ពលរដ្ឋ ដែលខ្វល់ខ្វាយ ពីបញ្ហាសង្គម។ យើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវដល់អាជ្ញាធររដ្ឋ មេត្តាគោរពនិងបើកចំហលំហសេរីភាពអង្គការ សមាគម គោរពសិទ្ធិមនុស្ស គោរពសិទ្ធិអ្នកការពារសិទ្ធិមនុស្ស និងលើកកម្ពស់សេរីភាពបញ្ចេញមតិដើម្បីចូលរួម ស្ថាបនាប្រទេសជាតិ៕

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖

  1. សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ KSILA
  2. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA
  3. អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ PED
  4. សមាគមបណ្តាញយុវជនកម្ពុជា CYN
  5. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ  LICADHO
  6. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា  ADHOC
  7. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស  CENTRAL
  8. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា CFSWF
  9. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា COMFREL
  10. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ LRSU
  11. សហព័ន្ធសហជីពកម្មករនយោជិតវិស័យទេសចរណ៍កម្ពុជា CTWUF
  12. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព PDP-Center
  13. អង្គការអភិវឌ្ឍន៍ធនធានយុវជន YRDP
  14. អង្គការសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម CISA
  15. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា CID
  16. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR
  17. សម្ព័ន្ធសហជីពកម្ពុជា CATU
  18. សហព័ន្ធសហជីពសេរីឯករាជ្យ FUFI
  19. អង្គការអប់រំយុវជនដើម្បីអភិវឌ្ឍន៍ និងសន្តិភាព YEDP
  20. សមាគមន៍កម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ CIWA
  21. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ  NGO-CEDAW
  1. សហព័ន្ធសហជីពឯករាជ្យ INTUFE
  2. សហពន្ធ័សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា FTUWKC
  3. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា  GADC
  4. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា CHRAC
  5. អង្គការសមាគមធាងត្នោត STT
  6. ចលនាមាតាធម្មជាតិ
  7. សហគមន៍ព្រៃឡង់ (ខេត្តស្ទឹងត្រែង)
  8. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
  9. សហគមន៍ព្រៃឈើត្រពាំងចាន់ (កំពង់ឆ្នាំង)
  10. សហគមន៍ព្រៃឡង់ (ព្រះវិហារ)
  11. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
  12. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
  13. សហគមន៍អមលាំង (កំពង់ស្ពឺ)
  14. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
  15. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
  16. សហគមន៍ព្រៃឈើពេជ្រចង្វាល្អឆើត (កំពង់ឆ្នាំង)
  17. សហគមន៍ដីធ្លីស្រែប្រាំង (ត្បូងឃ្មុំ)
  18. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
  19. សហគមន៍ភ្នំក្រោម (សៀមរាប)
  20. សហគមន៍ដីធ្លីតានី (សៀមរាប)
  21. សហគមន៍ដីធ្លីខេត្តប៉ៃលិន
  22. សហគមន៍បឹងប្រាំ (បាត់ដំបង)
  23. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
  24. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
  25. សហគមន៍ព្រៃឡង់ (ក្រចេះ)
  26. សហគមន៍ព្រៃឡង់ (កំពង់ធំ)
  27. សហគមន៍ត្នោតជុំ (ពោធិ៍សាត់)
  28. សហគមន៍ជនជាតិដើមភាគតិចកួយ ខេត្តព្រះវិហារ
  29. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
  30. សហគមន៍ ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
  31. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
  32. សហគមន៍សង្កែពីរមានរិទ្ធិ (ព្រះវិហារ)
  33. សហគមន៍សំរោងត្បូង (ភ្នំពេញ)
  34. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
  35. សហគមន៍មានជ័យ (ស្វាយរៀង)

ទាញយកសេចក្តីថ្លែងការណ៍រួម (ភាសាខ្មែរ)

ទាញយកសេចក្តីថ្លែងការណ៍រួម (ភាសាអង់គ្លេស)

This post is also available in: អង់គ្លេស

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...