លោកឃុន ថារ៉ូ៖កម្ពុជាគួរចរចាជាមួយថៃឈប់យកថ្លៃទិដ្ឋាការពីពលករខ្មែរ

សៅរ៍ ១កើត ខែមាឃ ឆ្នាំថោះ ព.ស. ២៥៦៧ (10 កុម្ភៈ 2024)

ប្រភព៖ RFI

នៅ​ថ្ងៃទី​៨ កុម្ភៈ​ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតបានថ្លែងឲ្យដឹងពីការឯកភាពរវាងកម្ពុជានិងថៃក្នុងការមិនយកថ្លៃទិដ្ឋាការពីពលរដ្ឋខ្មែរដែលមកលេងស្រុកក្នុងពេលបុណ្យចូលឆ្មាំខ្មែរ។ ការបញ្ជាក់របស់លោកហ៊ុន ម៉ាណែតធ្វើឡើងនៅក្រោយទស្សនកិច្ចរយៈពេល១ថ្ងៃរបស់លោកនៅប្រទេសថៃ។ ការមិនយកថ្លៃទិដ្ឋាការនេះត្រូវបានលោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់យល់ថា កម្ពុជាគួរតែចរចាជាមួយថៃដើម្បីបញ្ចប់ការយកថ្លៃទិដ្ឋាការ ដើម្បីសម្រួលដល់ពលករខ្មែរ។ តាមលោក ឃុន ថារ៉ូ ភាគីថៃជាអ្នកចំណេញពីការយកកម្រៃទិដ្ឋាការកន្លងមកពីពលករខ្មែរ។