សេចក្ដីថ្លែងការណ៍
សេចក្តីថ្លែងការណ៍៖ ពលរដ្ឋកម្ពុជាបន្តចាញ់បោកមេខ្យល់ដែលសន្យានាំទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង
សេចក្តីថ្លែងការណ៍ ពលរដ្ឋកម្ពុជាបន្តចាញ់បោកមេខ្យល់ដែលសន្យានាំទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ____________________________________ ពលរដ្ឋកម្ពុជាមួយចំនួននៅតែបន្តចាញ់បោកមេខ្យល់ ផ្សព្វផ្សាយ ប្រើល្បិចកុហកលួងលោម អូសទាញ ដោយសន្យាថា នាំទៅធ្វើការនៅបរទេសដែលមាន ការងារល្អ និងមានប្រាក់ឈ្នួលខ្ពស់។ ជាក់ស្ដែងកាលពី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះមានពលរដ្ឋកម្ពុជា ជាជនរងគ្រោះមកពី ខេត្ដផ្សេងៗគ្នាដូចជា៖ ព្រៃវែង តាកែវ កំពត កណ្ដាល ស្វាយរៀង ព្រះវិហារ កំពង់ចាម ក្រចេះ កំពង់ឆ្នាំង បាត់ដំបង និងរាជធានីភ្នំពេញ បានមានបំណងចំណាកស្រុកទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ចំនួន ៤៨នាក់ ក្នុងចំណោមជនរងគ្រោះប្រមាណ៣០០នាក់ផ្សេងទៀត បានមករាយការណ៍ និងស្នើសុំជំនួយ គាំទ្រពីអង្គការសង់ត្រាល់។ ពួកគាត់អះអាងថា “ បានចាញ់បោកមេខ្យល់ដែលបានឃោសនាផ្សព្វផ្សាយ ធានាថាជួយស្វែងរកការងារឱ្យធ្វើនៅប្រទេសកូរ៉េខាងត្បូងដែលនឹងទទួលបានប្រាក់ឈ្នួលខ្ពស់ប្រមាណ ១០០ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយថ្ងៃ ”។ នាអំឡុង ខែកក្កដា ឆ្នាំ២០២៣ ក្រុមមេខ្យល់ និងបក្សពួកបានផ្សព្វផ្សា...
សេចក្តីថ្លែងការណ៍ស្រាយបំភ្លឺ...
