សេចក្ដីថ្លែងការណ៍រួម

អង្គការសង្គមស៊ីវិល សហព័ន្ធសហជីពជាតិ និងអន្តរជាតិ អំពាវនាវឱ្យមានសកម្មភាពបន្ទាន់ ដើម្បីការពារសុវត្ថិភាពកម្មករវិស័យកាត់ដេរនៅកម្ពុជា

អង្គការសង្គមស៊ីវិល សហព័ន្ធសហជីពជាតិ និងអន្តរជាតិ អំពាវនាវឱ្យមានសកម្មភាពបន្ទាន់ ដើម្បីការពារសុវត្ថិភាពកម្មករវិស័យកាត់ដេរនៅកម្ពុជា

ចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមីរ ព.ស. ២៥៧០ (08 មិថុនា 2026)

យើងខ្ញុំដែលជាអង្គការសង្គមស៊ីវិល សហព័ន្ធសហជីព សមាគម សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យតក់ស្លុតដែលបានកើតឡើងនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង។ យោងតាមប្រភពពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺមានកម្មករកាត់ដេរចំនួនសរុប ៩៣នាក់ បានរងផលប៉ះពាល់ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ១៤នាក់ និងអ្នករងរបួសចំនួន ៧៩នាក់ ដែលភាគច្រើនជាស្ត្រី។ ហេតុការណ៍ដ៏អាក្រក់ទាំងនេះ មិនមែនជាទម្រង់ដាច់ដោយឡែកឡើយ ប៉ុន្តែជាភស្តុតាងនៃបញ្ហាដែលកើតមានទ្បើងជាបន្តបន្ទាប់ និងប្រកបដោយគ្រោះថ្នាក់ក្នុងការដឹកជញ្ជូនកម្មករ និងការការពារសុវត្ថិភាពកម្មករនៅទូទាំងប្រទេសកម្ពុជា។ទិន្នន័យផ្លូវការ បានបង្ហាញពីភាពធ្ងន់ធ្ងរនៃវិបត្តិដែលកើតមានទ្បើង ដោយនៅខេត្តកំពង់ឆ្នាំង តែមួយមានកម្មករសរុប ៥៣នាក់រងផលប៉ះពាល់ ក្នុងនោះមានអ្នកស្លាប់ ៩នាក់ និងរងរបួស ៤៤នាក់។ ចំណែកនៅខេត្តស្វាយរៀង មានកម្មករ ៤០នាក់បានរងផលប៉ះពាល់ រួមមានអ្នកស្លាប់ ៥នាក់ និងរងរបួស ៣៥នាក់។ តួលេខទាំងនេះបង្ហាញពីតម្រូវការជាបន្ទាន់សម្រាប់ការកែទម្រង់ប្រព័ន្ធដឹកជញ្ជូនរបស់កម្មករដើម្បីទប់ស្កាត់ហេតុការណ៍ដូចនេះមិនឲ្យកើតឡើងជាថ្មីម្តងទៀត។...

សេចក្តីថ្លែង​ការណ៍រួម៖ ស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ជំរុញឱ្យពង្រឹងវិធានការការពារសេរីភាពសារព័ត៌មាននៅកម្ពុជា
ព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមីរ ព.ស. ២៥៦៩

រាជធានី​ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦​—ដើម្បីរំលឹកខួបនៃទិវាសេរីភាព...

សេចក្តីប្រកាសរួម៖ ទិវាពិភពលោកដើម្បីសុខភាព និងសុវត្ថិភាពការងារឆ្នាំ២០២៦
អង្គារ ១២កើត ខែពិសាខ ឆ្នាំមមីរ ព.ស. ២៥៦៩

កម្មករនិយោជិតជាច្រើននៅកម្ពុជា នៅតែប្រឈមនឹងលក្ខខណ្ឌការងារដែលមិនមានសុវត្...

សូមដោះលែង និងទម្លាក់បទចោទប្រកាន់លើអ្នកសារព័ត៌មាន ហែម វណ្ណា
អង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ ព.ស. ២៥៦៩

យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល និង ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែ...

សេចក្តីថ្លែងការណ៍រួម៖ប្រកាសថ្មីរបស់ក្រសួងព័ត៌មាន មិនមានការប្រឹក្សាយោបល់គ្រប់គ្រាន់ហើយរឹតត្បិតសេរីភាពសារព័ត៌មានកាន់តែខ្លាំងឡើង
ចន្ទ ១០រោច ខែមិគសិរ ឆ្នាំម្សាញ់ ព.ស. ២៥៦៩

យើងខ្ញុំ ជាបណ្តាញអ្នកសារព័ត៌មាន និងក្រុមសង្គមស៊ីវិលដែលមានរាយនាមខាងក្រោ...

ពង្រឹងសេវាកម្ម និងកិច្ចគាំពារដល់ពលករចំណាកស្រុក
ចន្ទ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ ព.ស. ២៥៦៩

ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច ចំនួន ៩០០.០០០នាក់ បានវិលត្រឡប់មកពីប្រទេសថៃវិ...

សូមលុបចោលវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ៖ ការដកហូតសញ្ជាតិខ្មែរក្នុងច្បាប់នេះ រំលោភលើបទដ្ឋានអន្តរជាតិ
ចន្ទ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ ព.ស. ២៥៦៩

សេចក្តីថ្លែងការណ៍រួម សូមលុបចោលវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ៖ ការដកហូត...

ញត្តិជូនចំពោះប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដើម្បីធានាការទទួលស្គាល់និងការគោរពអធិបតេយ្យភាពកម្ពុជានិងរក្សាសន្តិភាពយូរអង្វែង
សុក្រ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ ព.ស. ២៥៦៩

ញត្តិជូនចំពោះប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដើម្បីធ...

ថយក្រោយ បន្ទាប់