ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលជំរុញឱ្យមានការការពារអ្នកសារព័ត៌មាន និងការរាយការណ៍ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈអំឡុងពេលជម្លោះព្រំដែន កម្ពុជា-ថៃ

ព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ ព.ស. ២៥៦៩ (31 កក្កដា 2025)

សូមកុំអនុម័តលើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ
សូមកុំដកហូតសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរ

ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥

យើងខ្ញុំ ជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលធ្វើការលើសេរីភាពសារព័ត៌មាន ការការពារអ្នក​សារព័ត៌មាន ​ការរាយការណ៍ព័ត៌​មាន​ប្រកបដោយវិជ្ជាជីវៈ បានរួមគ្នាចេញសេចក្តីថ្លែងការណ៍នេះ ដែល​ផ្តោតលើការ​ផ្សព្វផ្សាយ​ព័ត៌មានថ្មីៗទាក់ទងនឹងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ និងសុវត្ថិភា​ពរបស់អ្នកសារព័ត៌មាន ដែល          រាយការណ៍ពីតំបន់ជម្លោះនោះ។ យើងខ្ញុំសូម​បញ្ជាក់​​ថា អ្នក​សារព័ត៌មានមិនមែន​ជា​គោលដៅ​នៅក្នុងជម្លោះនោះទេ រួម​ទាំង​ជម្លោះ​ប្រដាប់​អាវុធផងដែរ។ សុវត្ថិភាព និងឯករាជ្យភាពរបស់ពួកគេត្រូវតែគោរព និងការពារគ្រប់ពេលវេលាជាមួយនឹងកាតព្វ​កិច្ចរាយការណ៍​ចំពោះជម្លោះដែលកើតឡើង  ឬបរិយាកាសរាយការណ៍ដ៏រសើបនោះផងដែរ។ យើងសូមជំរុញឱ្យ អាជ្ញាធរកម្ពុជា-ថៃ ផ្តល់​ព័ត៌មាន​ទាន់ហេតុការណ៍ និងត្រឹមត្រូវសម្រាប់ការផ្សាយព័ត៌មាន ដើម្បីធានាឱ្យ បានទាន់ពេលវេលា និងតម្លាភាពក្នុង​ការទទួល​បានព័ត៌មាន ដែលអាចទុកចិត្តបាន និងធានាសុវត្ថិភាព និងសេរីភាព សម្រាប់អ្នកសារព័ត៌មាន​ទាំងអស់​ដែលរាយការណ៍​អំពីបញ្ហានេះ។ យើងខ្ញុំសូមជំរុញឱ្យភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ក្នុងតំបន់ និងក្នុងប្រទេស ប្រកាន់ខ្ជាប់នូវ គោលការណ៍នៃការ រាយការណ៍ទូលំទូលាយ មានតុល្យភាព និងមិនលំអៀង ក៏ដូចជាការផ្តល់នូវឧបករណ៍ សុវត្ថិភាពសម្រាប់ ការពារដល់បុគ្គលិក​ផ្នែកគាំទ្រ និងអ្នកសារព័ត៌មានដែលបានរាយការណ៍នៅតំបន់នោះ។ យើងខ្ញុំសង្កេតឃើញថាជម្លោះព្រំដែនរយៈពេលប្រាំថ្ងៃបានឆ្លុះបញ្ចាំងនូវការរាយការណ៍តែភាគីម្ខាងដែលធ្វើឱ្យមានការ​ភាន់​ច្រឡំ និងមានព័ត៌មានមិនពិតជាច្រើន។ សូម្បីតែបន្ទាប់ពីមានបទឈប់បាញ់បានឈានដល់ ការព្រមព្រៀង​គ្នារវាង​ប្រទេសទាំងពីរក៏ដោយ ប៉ុន្តែការរាយការណ៍ដែលមានភាពលំអៀងនៃភាគីម្ខាង និងភាគី ម្ខាងទៀតនៅតែបន្ត នឹងបង្កឱ្យមានការ​យល់ច្រឡំនិងការស្អប់ខ្ពើម។ យើងខ្ញុំសូមអំពាវនាវបន្ថែមទៀតដល់អ្នកសារព័ត៌មានទាំងអស់ មិនថាក្នុងស្រុក ឬអន្តរជាតិ ទាំង​នៅ​​ប្រទេសកម្ពុជា​ ឬនៅ​ប្រទេស​ថៃ អ្នកសារព័ត៌មានវិជ្ជាជីវៈ ឬពលរដ្ឋ ត្រូវប្រកាន់យ៉ាងម៉ឺងម៉ាត់ នូវក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ដែលត្រូវបានទទួលស្គាល់ជាសាកល ជាពិសេសនៅពេលរាយការណ៍ អំពីបញ្ហា ព្រំដែនដ៏រសើប។ សារព័ត៌មានប្រកបដោយ ក្រមសីលធម៌វិជ្ជាជីរៈ ទាមទារភាពត្រឹមត្រូវ យុត្តិធម៌ និងកិច្ច ខិតខំប្រឹងប្រែងប្រកបដោយមនសិការ ដើម្បីជៀស វាងការភាន់ច្រឡំ ឬការបង្កើននូវជម្លោះបន្ថែមទៀត។ ក្នុង​ស្ថាន​ភាព​តានតឹង និង​ភាព​មិន​ប្រាកដ​ប្រជា សារព័ត៌មាន​ដែលមានការទទួល​ខុស​ត្រូវ មាន​​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​ការ​យល់​ដឹង​ជា​សាធារណៈ និង​​លើក​កម្ពស់​សន្តិភាព។ ដូច្នេះ ការដែលភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរដ្ឋាភិបាល ភ្នាក់ងារសារព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវលើកកម្ពស់​ ការទទួលខុសត្រូវរៀងៗ ខ្លួនក្នុងការការពារអ្នកសារព័ត៌មាន និងធានាការផ្សាយព័ត៌មានប្រកបដោយយុត្តិធម៌ ពិតប្រាកដ និងក្រមសីលធម៌ វិជ្ជាជីរៈ ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់។ សេចក្តីថ្លែងការណ៍នេះត្រូវបានគាំទ្ររួមគ្នាដោយ៖

  1. សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)
  2. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)
  3. អង្គការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (CMPO)
  4. មជ្ឈមណ្ឌដើម្បីសារព័ត៌មានឯករាជ្យ (CIJ)
  5. សហភាពជាតិអ្នកកាសែតហ្វីលីពីន (NUJP)
  6. សម្ព័ន្ធអ្នកកាសែតឯករាជ្យ (AJI)
  7. Gerakan Media Merdek (Geramm)
  8. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (ស៊ីស៊ីអាយអឹម)
  9. ក្លឹបអ្នកសារព័ត៌មានក្រៅប្រទេសកម្ពុជា (OPCC)
  10. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)
  11. អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ)
  12. Prachatai
  13. សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ (IFJ)
  14. អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF)
  15. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
  16. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)

ទាញយកនៅទីនេះ៖ សេចក្តីថ្លែងការណ៍រួម (ភាសាខ្មែរ) សេចក្តីថ្លែងការណ៍រួម (ភាសាអង់គ្លេស)