អង្គការសង្គមស៊ីវិលសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការបន្ត ធ្វើទុក្ខបុកម្នេញមកលើសេរីភាពសារព័ត៌មាននៅកម្ពុជា
ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ – យើងខ្ញុំជា អង្គការសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម សូមសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការវិវត្តន៍ចុងក្រោយនេះ ទៅលើសេរីភាពសារព័ត៌មាន ពាក់ព័ន្ធនឹងភាពមិនច្បាស់លាស់ នៃការលក់ស្ថាប័នកាសែតភ្នំពេញប៉ុស្ដិ៍ និងការបញ្ជាភ្លាមៗរបស់ម្ចាស់ថ្មីនៃកាសែតនេះ ឱ្យលុបចោលអត្ថបទព័ត៌មាន ដែលបានចេញផ្សាយរួច។ ទង្វើនេះបាននាំឱ្យអ្នករាយការណ៍ព័ត៌មាន និងបុគ្គលិកជាន់ខ្ពស់ចំនួន១៣នាក់ សម្រេចចិត្តលាឈប់ពីការងារ ខណៈដែលនិពន្ធនាយកនៃកាសែតនេះ ត្រូវបានបណ្ដេញចេញពីការងារ។
នេះគឺជាករណីចុងក្រោយមួយ ក្នុងចំណោមការធ្វើទុក្ខបុកម្នេញជាច្រើនបន្តបន្ទាប់ទៀត ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លំហសារព័ត៌មាន ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៧មក។ ភ្នំពេញប៉ុស្ដិ៍ គឺជាកាសែតចុះផ្សាយជាភាសាខ្មែរនិងអង់គ្លេស ដែលត្រូវបានចាត់ទុកថា ជាកាសែតឯករាជ្យចុងក្រោយមួយនៅកម្ពុជា ហើយការផ្លាសប្ដូរម្ចាស់ថ្មីនៃកាសែតនេះ បាននាំឱ្យមានមន្ទិលសង្ស័យជាច្រើន ចំពោះឯករាជ្យភាពរបស់កាសែត នៅពេលខាងមុខ។
បន្ទាប់ពីបានចូលកាន់តំណែង កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ពោលគឺត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ ម្ចាស់ថ្មីនៃកាសែតភ្នំពេញប៉ុស្ដិ៍ លោក Sivakumar S. Ganapathy បានបញ្ជាឱ្យលុបចោលនូវអត្ថបទព័ត៌មានមួយ ដែលពណ៌នាអំពីជីវប្រវត្តិ និងមុខជំនួញរបស់លោក ជាមួយអាជ្ញាធរកម្ពុជា កាលពីអតីតកាល។ លោកមិនបានបញ្ជាក់ពីភាពខុសឆ្គង ឬហេតុផលនៅពីក្រោយការបញ្ជារបស់លោកនោះទេ ខណៈដែលបុគ្គលិកជាន់ខ្ពស់៤នាក់ បានបដិសេធ ក្នុងការលុបចោលអត្ថបទនោះ និងបានសម្រេចចិត្តលាឈប់ពីការងារភ្លាមៗ។ និពន្ធនាយកកាសែតភ្នំពេញប៉ុស្ដិ៍ ដែលបានកាន់តួនាទីនេះជាយូរមកហើយនោះ ត្រូវបានបណ្ដេញចេញពីការងារ ដោយសារលោកបានអនុញ្ញាតឱ្យមានការចុះផ្សាយអត្ថបទព័ត៌មានមួយនេះ ដែលនាំឱ្យនាយកប្រតិបត្តិនិងប្រធានផ្នែកប្រព័ន្ធបច្ចេកវិទ្យានៃកាសែតនេះ សម្រេចចិត្តលាឈប់ពីការងារដែរ។ បុគ្គលិក៧នាក់ទៀត ក៏បានលាឈប់ពីការងារដែរ នៅថ្ងៃទី៨ ខែឧសភានេះ។
ក្រោយពេលកើតមានបញ្ហាពីថ្ងៃច័ន្ទ ទៅលើឯករាជ្យភាពនៃការបោះពុម្ភផ្សាយរបស់កាសែតដែលមានអាយុកាល២៦ឆ្នាំនេះ លោក Ganapathy ក៏បានការរិះគន់ជាលាយលក្ខណ៍អក្សរទៅលើក្រមសីលធម៌វិជ្ជាជីវៈ នៃអ្នកសារព័ត៌មានទាំងនោះផងដែរ។ ករណីទាំងពីរនេះនាំឱ្យមានកង្វល់ជាច្រើន ពាក់ព័ន្ធនឹងលទ្ធភាពរបស់អ្នករាយការណ៍ព័ត៌មានក្នុងការស៊ើបអង្កេត និងចុះផ្សាយព័ត៌មាន ដើម្បីបម្រើផលប្រយោជន៍សាធារណជន នៅថ្ងៃអនាគត។
នៅពេលមានការប្រកាសលក់ស្ថាប័នកាសែតនេះ ឈ្មោះពេញរបស់ម្ចាស់កាសែតថ្មី មិនត្រូវបានដាក់បញ្ចូលនៅក្នុងសេចក្ដីប្រកាសព័ត៌មានទេ ហើយក៏មិនបានពិពណ៌នាលម្អិតអំពីព័ត៌មានពាក់ព័ន្ធនឹងការធ្វើមុខជំនួញរបស់លោកនៅកម្ពុជាដែរ ក្នុងនោះរួមមានការដឹកនាំទីភ្នាក់ងារទំនាក់ទំនងសាធារណៈ ដែលលោកបានធ្វើការជាមួយ សម្ដេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ ឥឡូវនេះ អត្ថបទព័ត៌មានដ៏ចម្រូងចម្រាស ដែលបានស៊ើបអង្កេតលើបញ្ហាទាំងនេះ ត្រូវបានលុបចោលចេញពីគេហទំព័រផ្លូវការរបស់កាសែតភ្នំពេញប៉ុស្ដិ៍ហើយ។
ខណៈដែលកាសែតភ្នំពេញប៉ុស្ដិ៍ត្រូវបានរងចោទប្រកាន់ថា មានជាប់ជំពាក់ប្រាក់ពន្ធដ៏ចម្រូងចម្រាសប្រមាណជាង ៣,៩លានដុល្លារ ភាពមិនច្បាស់លាស់នៃការលក់ស្ថាប័ននេះ បាននាំឱ្យមានមន្ទិលសង្ស័យជាច្រើនថាហេតុអ្វីបានជាបញ្ហាជាប់ជំពាក់ពន្ធ ត្រូវបានដោះស្រាយក្នុងពេលជាមួយគ្នានៃការលក់ស្ថាប័នកាសែតដែលមានអាយុកាល២៦ឆ្នាំនេះ។ ដូចគ្នានឹង កាសែតភ្នំពេញប៉ុស្ដិ៍ដែរ កាសែតខេមបូឌា ដេលី ដែលតែងចុះផ្សាយ អត្ថបទរិះគន់ ឥតលំអៀង និងរបាយការណ៍បែបស៊ើបអង្កេត ត្រូវបានបង្ខំចិត្តបញ្ឈប់ដំណើរការ កាលពីខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីរងការចោទប្រកាន់ថា មានជាប់ជំពាក់ប្រាក់ពន្ធប្រមាណជាង ៦,៣លានដុល្លារ។
ស្ថាប័នសារព័ត៌មានផ្សេងទៀត ត្រូវបានរឹតត្បិតយ៉ាងខ្លាំង រួមបញ្ចូលទាំងការបិទហ្រ្វេកង់ស៍របស់វិទ្យុចំនួន៣២ ដែលផ្សាយព័ត៌មានបន្តពីវិទ្យុ អាស៊ីសេរី (RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ជាដើម។ វិទ្យុអាស៊ីសេរីបានសម្រេចបិទការិយាល័យនៅកម្ពុជា ដោយអះអាងថាមានការរឹតត្បិតបរិយាកាសសារព័ត៌មាន ហើយអតីតអ្នករាយការណ៍ព័ត៌មានពីរនាក់របស់ស្ថាប័ននេះ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្នរង់ចាំសវនាការ រយៈពេល៦ខែមកហើយ ដោយប្រឈមនឹងការចោទប្រកាន់ពីបទក្បត់ជាតិ ពាក់ព័ន្ធនឹងការងាររបស់អ្នកទាំងពីរ ក្នុងនាមជាអ្នកសារព័ត៌មានឯករាជ្យ។ ក្រៅពីនេះ សកម្មជនប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នករាយការណ៍ព័ត៌មានផ្សេងទៀត បានសម្រេចចិត្តចាកចេញពីប្រទេសកម្ពុជា ដោយសារតែភ័យខ្លាចនឹងការផ្តន្ទាទោស។ នៅឆ្នាំនេះ ប្រទេសកម្ពុជាបានធ្លាក់ចំណាត់ថ្នាក់១០លេខ នៅក្នុងតារាងសេរីភាពសារព័ត៌មានពិភពលោករបស់អង្គការ Reporters Without Borders ដោយជាប់ចំណាត់ថ្នាក់លេខ១៤២ ក្នុងចំណោម១៨០ប្រទេស។
ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលមានលក្ខណៈរិះគន់ ដោយគ្មានការជ្រៀតជ្រែកពីសំណាក់ក្រុមហ៊ុនសាជីវកម្ម ឬបម្រើផលប្រយោជន៍នយោបាយ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងដំណើរការសង្គមប្រជាធិបតេយ្យ ក៏ដូចជាការគោរពសិទ្ធិសេរីភាពជាមូលដ្ឋាន ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់អន្តរជាតិផ្សេងៗ។ ដូច្នេះ យើងខ្ញុំជា អង្គការសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម សូមសំណូមពរដោយទទួចឱ្យមានការគោរពប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សេរីភាពនៃការបញ្ចេញមតិ និងសូមឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ ទៅលើសកម្មជនប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មានមាន នៅកម្ពុជា។
សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖
១. សហគមន៍២៤គ្រួសារ (ព្រះសីហនុ)
២. សហគមន៍ដីធ្លី២៩៧ (កោះកុង)
៣. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
៤. អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
៥. សហគមន៍បឹងប្រាំ (បាត់ដំបង)
៦. សហគមន៍ដីធ្លីបុសស្នោរ (ត្បួងឃ្មុំ)
៧. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
៨. អនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)
៩. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១០. បណ្តាញកម្មករធ្វើការតាមផ្ទះកម្ពុជា (CDWN)
១១. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា (CFSWF)
១២. សមាគមការពារសិទិ្ធមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
១៣. សមាគមមន្រ្តីរាជការកម្ពុជា (CICA)
១៤. សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា (CITA)
១៥. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
១៦. សហភាពការងារកម្ពុជា (CLC)
១៧. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
១៨. អង្គការ ឆេក (CHEC)
១៩. បណ្តាញយុវជនកម្ពុជា (CYN)
២០. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
២១. សហគមន៍ឆេកូ
២២. សហគមន៍ជីខក្រោម (កោះកុង)
២៣. សហគមន៍ជីខលើ (កោះកុង)
២៤. សហគមន៍ជីទ្រុន (កំពង់ចាម)
២៥. សហគមន៍សេអ៊ីប្រាំ (ព្រះសីហនុ)
២៦. សហគមន៍ច្រកទៀក (កំពង់ស្ពឺ)
២៧. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
២៨. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
២៩. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៣០. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
៣១. សហភាពចលនាកម្មករកម្ពុជា (CCW)
៣២. អង្គការសមធម៌កម្ពុជា (EC)
៣៣. សមាគមកសិករដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ (PAPD)
៣៤. សមាគមវិចិត្រសិល្បៈ (FAA)
៣៥. សហគមន៏ព្រៃឈើ (ពោធិ៍សាត់)
៣៦. សហគមន៍អភិរក្សអភិវឌ្ឍន៍ធនធានព្រៃឈើ (កំពង់ឆ្នាំង)
៣៧. សហជីពសេរីកម្មកនៃព្រះរាជាណាចក្រកម្ពុជា (កំពង់ឆ្នាំង)
៣៨. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
៣៩. អង្គការសមាគមខ្មែរលើ (រតនគីរី)
៤០. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៤១. យុវជនជនជាតិដើមភាគតិច ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
៤២. សមាគមឥន្ទ្រទេវី (IDA)
៤៣. សហគមន៍ដីធ្លី ភូមិ១ ក្រុងព្រះសីហនុ
៤៤. សហគមន៍ឡពាង (កំពង់ឆ្នាំង)
៤៥. អង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO)
៤៦. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
៤៧. ក្រុមយុវជនខ្មែរ ដើម្បី សន្ធិសញ្ញា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (PPA)
៤៨. សហគមន៍ភូមិដីឆ្នាំង (កំពង់ស្ពឺ)
៤៩. សហគមន៍ដីធ្លីភូមិក្តឹបថ្ម (បន្ទាយមានជ័យ)
៥០. សហគមន៍ដីធ្លីភូមិអូរស្វាយ (បន្ទាយមានជ័យ)
៥១. សហគមន៍ដីធ្លីភូមិប្រាសាទរ៉ាង (បន្ទាយមានជ័យ)
៥២. សហគមន៍ភូមិសមុទ្រលើ (រតនគីរី)
៥៣. សហគមន៍ដីធ្លី ភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៥៤. អង្គការពន្លកខ្មែរ
៥៥. សហគមន៍ដីធ្លីពយជប៉ុន (កោះកុង)
៥៦. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
៥៧. សហគមន៍ព្រែកតាគង់ (ភ្នំពេញ)
៥៨. សហគមន៍ព្រែកតានូ (ភ្នំពេញ)
៥៩. សហគមន៍ព្រៃឈើពេជ្រចង្វាល្អឆើត (កំពង់ឆ្នាំង)
៦០. សហគមន៍ព្រៃឡង់
៦១. បណ្តាញជនជាតិដើមភាគតិចខេត្តព្រះវិហារ
៦២. សហគមន៍ផ្លូវរថភ្លើង (ភ្នំពេញ)
៦៣. សហគមន៍ដីធ្លីសាមគ្គីមានជ័យ (ស្វាយរៀង)
៦៤. សមាគមធាងត្នោត (STT)
៦៥. សហគមន៏ដីធ្លីសង្គមថ្មី (ពោធិ៍សាត់)
៦៦. សហគមន៍ស្តីក្រោមរហាលសួង (បាត់ដំបង)
៦៧. សហគមន៍នេសាទសម្រស់កោះស្តេច (កោះកុង)
៦៨. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
៦៩. សហគមន៍ស្ពានឆេះ (ព្រះសីហនុ)
៧០. សហគមន៍ស្រែប្រាំង (កំពង់ចាម)
៧១. សហគមន៍តានី (សៀមរាប)
៧២. សហគមន៍ដីធ្លីតានូន (កោះកុង)
៧៣. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់រើសអើងលើស្រ្តីភេទ (NGO-CEDAW)
៧៤. សហគមន៍ទួលរ៉ាដា (ភ្នំពេញ)
៧៥. សហគមន៍ទួលសំរោង (កំពង់ឆ្នាំង)
៧៦. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍ និងសេវាកម្ម (TESU)
៧៧. សហគមន៍ត្រពាំងអញ្ចាញ (ភ្នំពេញ)
៧៨. សហគមន៍ទំនប់ពីរ (ភ្នំពេញ)
៧៩. សម្ព័នសហជីពកម្មករដើម្បីការងារ (UCL)
This post is also available in: អង់គ្លេស