សូមដោះលែងអ្នកសារព័ត៌មានដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ និងបញ្ឈប់ ការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០
យើងខ្ញុំ ជាក្រុមសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម សូមស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជា សូមមេត្តាទម្លាក់ចោលការចោទប្រកាន់ចំពោះ អ្នកសារព័ត៌មានដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ លោក សុខ ឧត្តម និងលោក សុវណ្ណ រឹទ្ធី និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញចំពោះអ្នកសារព័ត៌មានមិនស្ថិតក្នុងការឃុំឃាំងផ្សេងទៀត ដែលប្រឈមមុខនឹងការផ្ដន្ទាទោសដោយសារការងាររាយការណ៍ព័ត៌មានរបស់ពួកគាត់ ។ យើងខ្ញុំ ក៏សង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលនឹងប្រគល់អាជ្ញាប័ណ្ណវិទ្យុ និងគេហទំព័រផ្សាយព័ត៌មាន ដែលត្រូវបានដកហូតកន្លងមកនិងក្នុងរយៈពេលចុងក្រោយនេះ ដល់ម្ចាស់អាជ្ញាប័ណ្ណទាំងអស់នោះឱ្យបានដំណើរការឡើងវិញ ។
កាលពីថ្ងៃពុធសប្ដាហ៍នេះ នគរបាលបានចាប់ខ្លួនម្ចាស់ស្ថានីយវិទ្យុក្នុងស្រុកមួយនៅខេត្តកំពង់ឆ្នាំងគឺលោក សុខ ឧត្តម ដោយចោទប្រកាន់ពី “បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍” ។ ជាញឹកញាប់ លោក ឧត្តម បានរាយការណ៍ពីជម្លោះដីធ្លីដែលបានអូសបន្លាយពេលជាយូរមកហើយរវាង សហគមន៍កសិករមូលដ្ឋាន និងមន្ត្រីថ្នាក់ស្រុកដ៏មានអំណាច ។ មុនពេលចាប់ខ្លួនលោក ឧត្តម មួយថ្ងៃ ក្រសួងព័ត៌មានបានលុបចោលអាជ្ញាប័ណ្ណផ្សាយព័ត៌មានរបស់លោកគឺ ស្ថានីយវិទ្យុរឹទ្ធីសែន និងគេហទំព័ររបស់វិទ្យុនេះ ទោះបីជា លោក ឧត្តម មិនទាន់ត្រូវបានចោទប្រកាន់ពីបទល្មើសណាមួយនៅពេលនោះក៏ដោយ ។ លោកកំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ ។
ការឃុំខ្លួនលោក សុខ ឧត្តម និងការបិទវិទ្យុនិងគេហទំព័ររបស់លោកយ៉ាងឆាប់រហ័សនេះ ធ្វើឡើងបន្ទាប់ពីការចាប់ខ្លួន លោក សុវណ្ណ រឹទ្ធី កាលពីដើមខែមេសា ឆ្នាំ២០២០ ក្រោយពីលោកបានស្រង់សម្ដីផ្ទាល់របស់សម្ដេចនាយករដ្ឋមន្រ្តី ដែលមានប្រសាសន៍ជាសាធារណៈ ក្នុងពេលរាជរដ្ឋាភិបាលឆ្លើយតបចំពោះបញ្ហារីករាលដាលជាសកលនៃវីរុសកូវីដ១៩ ។
សម្ដេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ជាសាធារណៈថា រាជរដ្ឋាភិបាលមិនមានថវិកាគ្រប់គ្រាន់ក្នុងការគាំទ្រកម្មករក្រៅប្រព័ន្ធដូចជា អ្នករត់ម៉ូតូឌុប អំឡុងពេលមានវិបត្តិសេដ្ឋកិច្ចកើតឡើងមកពីវីរុសកូវីដ១៩ទេ ព្រមទាំងបានណែនាំឱ្យអ្នករត់ឌុបឬតាក់ស៊ីដែលក្ស័យធន លក់យានជំនិះរបស់ពួកគាត់ ដើម្បីយកប្រាក់ជួយផ្គត់ផ្គង់ជីវភាពរស់នៅបន្តទៀត ។
នៅពេលដែលលោក រឹទ្ធី បង្ហោះឡើងវិញនូវសាររបស់សម្ដេចនាយករដ្ឋមន្រ្តីនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក លោកត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។ លោកត្រូវបានចោទប្រកាន់នៅ២ថ្ងៃបន្ទាប់ ពី“បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍” ។ អាជ្ញាប័ណ្ណគេហទំព័រ TVFB របស់លោក រឹទ្ធី ត្រូវបានលុបចោល ក្រោយការចាប់ខ្លួនលោកមួយថ្ងៃ ។ លោក រឹទ្ធី កំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ ដោយមិនអាចនៅមើលការចាប់កំណើតកូនរបស់លោក ខណៈពេលដែលនៅក្នុងពន្ធនាគារ ។ ទាំងលោក សុវណ្ណ រឹទ្ធី និងលោក សុខ ឧត្តម ប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់២ឆ្នាំ ប្រសិនបើត្រូវបានផ្ដន្ទាទោស ។
ការចាប់ខ្លួន និងការចោទប្រកាន់ អ្នកសារព័ត៌មានណាម្នាក់ ដោយសារការស្រង់សម្ដីផ្ទាល់ជាសាធារណៈរបស់ប្រមុខរាជរដ្ឋាភិបាលអំពីវិបត្តិនៃការរីករាលដាលវីរុសកូវីដ១៩ ធ្វើឱ្យប្រជាពលរដ្ឋយល់ថា រាជរដ្ឋាភិបាលកំពុងតែផ្ញើសារយ៉ាងច្បាស់ថា រាល់ការពិភាក្សាអំពីការឆ្លើយតបរបស់រាជរដ្ឋាភិបាលចំពោះការផ្ទុះឡើងបញ្ហាមួយនេះ អាចប្រឈម ឬនឹងត្រូវបានដាក់ទោសឱ្យជាប់ពន្ធនាគារ ដែលជាការរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋ ។
នៅដើមឆ្នាំ២០២០នេះ យ៉ាងតិចណាស់មានអ្នកសារព័ត៌មានជាង១០នាក់ ត្រូវបានកោះហៅ និងសាកសួរដោយនគរបាល និងមន្រ្តីយុត្តិធម៌ ដោយសារការរាយការណ៍ព័ត៌មានរបស់ពួកគាត់ ។ ការបន្តចាប់ខ្លួន ឃុំខ្លួន និងការធ្វើទុក្ខបុកម្នេញផ្លូវច្បាប់ ចំពោះអ្នកសារព័ត៌មាន ដែលហ៊ានផ្សាយព័ត៌មានរិះគន់ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរចំពោះសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា ។
យើងខ្ញុំ សូមសម្ដែងការខកចិត្តជាខ្លាំង ចំពោះការចាប់ខ្លួនដោយមិនត្រឹមត្រូវ និងការធ្វើទុកបុកម្នេញ ទៅលើអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ជុំវិញការផ្សាយព័ត៌មានរបស់ពួកគាត់ ។ ដោយប្រឈមនឹងវិបត្តិសុខភាពសាធារណៈមិនធ្លាប់កើតមានពីមុនមក នេះជាពេលសំខាន់បំផុតដែលរាជរដ្ឋាភិបាលអាចធានាសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពក្នុងការបញ្ចេញមតិ ។ ប្រសិនបើគ្មានអ្នកសារព័ត៌មានដែលមានសេរីភាពក្នុងការរាយការណ៍ដោយស្មោះត្រង់ និងត្រឹមត្រូវ អំពីតថភាពនៃជីវិតនៅក្នុងប្រទេសកម្ពុជា អំឡុងពេលរីករាលដាលជាសកលនៃវីរុសកូវីដ១៩ទេ នោះសាធារណជននឹងត្រូវបានបដិសេធសិទ្ធិក្នុងការធ្វើសេចក្ដីសម្រេចចិត្តចំពោះព័ត៌មានដែលទទួលបាន ដើម្បីរក្សាខ្លួនពួកគាត់ និងគ្រួសារ ឱ្យមានសុវត្ថិភាពផងដែរ ។
យើងខ្ញុំ សូមស្នើសុំដោយទទូចឱ្យរាជរដ្ឋាភិបាល ទម្លាក់ចោលការចោទប្រកាន់ទាំងអស់ចំពោះអ្នកសារព័ត៌មានទាំងនេះ និងសូមឱ្យបញ្ឈប់ការបង្ក្រាបចុងក្រោយនេះទៅលើសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ៕
សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖
១. សហគមន៍កៅពីរ (ភ្នំពេញ)
២. សហគមន៍១៨៥K ទីតាចំបក់ធំ (កំពង់ឆ្នាំង)
៣. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
៤. សហគមន៍ដីធ្លី២៩៧ (កោះកុង)
៥. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
៦. សហគមន៍អណ្តូងថ្ម (ព្រះសីហនុ)
៧. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
៨. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
៩. សហគមន៍បាតខ្ទះ (ព្រះសីហនុ)
១០. សហគមន៍បឹងឈូក (ភ្នំពេញ)
១១. សហគមន៍បឹកកក់ (កំពង់ឆ្នាំង)
១២. សហគមន៍បឹងប្រាំ (បាត់ដំបង)
១៣. សហគមន៍បុរីកីឡា (ភ្នំពេញ)
១៤. សហគមន៍បុស្សស្អំ (បាត់ដំបង)
១៥. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
១៦. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
១៧. អង្គការអភិវឌ្ឍន៍សំឡេងសហគមន៍ (BCV)
១៨. អនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)
១៩. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
២០. សមាគមយុវជនជាតិដើមភាគតិចកម្ពុជា (រតនគិរី)
២១. បណ្តាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
២២. សម្ព័ន្ធសហជីពកម្ពុជា (CATU)
២៣. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
២៤. បណ្តាញកម្មករធ្វើការតាមផ្ទះកម្ពុជា (CDWN)
២៥. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
២៦. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
២៧. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
២៨. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
២៩. សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)
៣០. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
៣១. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវកម្មកម្ពុជា (CTSWF)
៣២. បណ្តាញយុវជនកម្ពុជា (CYN)
៣៣. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
៣៤. សហគមន៍ដីធ្លីសាមគ្គីចេកមាស (ស្វាយរៀង)
៣៥. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
៣៦. សហគមន៍ដីធ្លីជីខលើ (កោះកុង)
៣៧. សហគមន៍ជើងព្រៃ (កំពង់ចាម)
៣៨. សហគមន៍ជាំក្ររៀន (កំពង់ចាម)
៣៩. សហគមន៍ជនជាតិដើមភាគតិចច្រាយ (រតនគិរី)
៤០. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
៤១. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
៤២. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៤៣. សម្ព័ន្ធសហជីពចលនាកម្មករ (CUWM)
៤៤. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
៤៥. សហគមន៍ទ្រទ្រង់ធនធានធម្មជាតិ (ពោធិ៍សាត់)
៤៦. សហគមន៍ឃុំដា (កំពង់ចាម)
៤៧. សហគមន៍ដកព័រ (កំពង់ស្ពឺ)
៤៨. អង្គការសមធម៌កម្ពុជា (EC)
៤៩. សហគមន៍នេសាទ (កោះកុង)
៥០. សហគមន៍ព្រៃឈើ និង ធនធានធម្មជាតិ (ពោធិ៍សាត់)
៥១. សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
៥២. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
៥៣. សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៥៤. បណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
៥៥. សមាគមឥន្ទ្រទេវី (IDA)
៥៦. សហគមន៍ព្រៃឈើក្បាលទាហ៊ាន (ពោធិ៍សាត់)
៥៧. សហគមន៍ដីធ្លីគៀនទឹក (កោះកុង)
៥៨. ខ្មែរថាវរៈ
៥៩. សហគមន៍ឃ្មុំស្រករថ្លុកឬស្សី (កំពង់ធំ)
៦០. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
៦១. សហគមន៍ដីធ្លីកោះស្តេច (កោះកុង)
៦២. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
៦៣. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល
៦៤. សហគមន៍ដីធ្លី (ប៉ៃលិន)
៦៥. សហគមន៍ឡពាង (កំពង់ឆ្នាំង)
៦៦. មាតាធម្មជាតិកម្ពុជា (MNC)
៦៧. បណ្តាញអ្នកការពារព្រៃឡង់ ឃុំមានរិទ្ធិ ស្រុកសណ្តាន់ (កំពង់ធំ)
៦៨. Not 1 More (N1M)
៦៩. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
៧០. សហគមន៍អមលាំង (កំពង់ស្ពឺ)
៧១. សហគមន៍ដីធ្លីអូរអំពិល (បន្ទាយមានជ័យ)
៧២. សហគមន៍អូរឈើទាល (ព្រះសីហនុ)
៧៣. សហគមន៍អូរត្រជាក់ចិត្ត (ព្រះសីហនុ)
៧៤. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
៧៥. អង្គការស្ពានសន្តិភាព (PBO)
៧៦. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
៧៧. សហគមន៍ភ្នំបាត (ភ្នំពេញ)
៧៨. សហគមន៍ភ្នំត្នោត (កំពត)
៧៩. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
៨០. សហគមន៍ភ្នំក្រោម (សៀមរាប)
៨១. សហគមន៍ភ្នំស្លឹក (បាត់ដំបង)
៨២. សហគមន៍ភ្នំទទឹង (កំពត)
៨៣. សហគមន៍ភូមិ ២២ (ភ្នំពេញ)
៨៤. សហគមន៍ភូមិដីឆ្នាំង (កំពង់ស្ពឺ)
៨៥. សហគមន៍ខ្វា (ភ្នំពេញ)
៨៦. សហគមន៍ភូមិសមុទ្រក្រោម (រតនគិរី)
៨៧. សហគមន៍ដីធ្លីភូមិអូរស្វាយ (បន្ទាយមានជ័យ)
៨៨. សហគមន៍ដីធ្លីភូមិប្រាសាទ (បន្ទាយមានជ័យ)
៨៩. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៩០. អង្គការពន្លកខ្មែរ (PKH)
៩១. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
៩២. សហគមន៍ព្រែកតាគង់ (ភ្នំពេញ)
៩៣. សហគមន៍ព្រែកតានូ (ភ្នំពេញ)
៩៤. សហគមន៍ព្រែកត្រែ (ព្រះសីហនុ)
៩៥. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
៩៦. សហគមន៍ព្រៃឡង់ (កំពង់ធំ)
៩៧. សហគមន៍ព្រៃឈើអូរដំដែក (កំពង់ធំ)
៩៨. សហគមន៍ព្រៃនរិន្ទ (បាត់ដំបង)
៩៩. សហគមន៍នេសាទព្រៃពាយ (កំពត)
១០០. សហគមន៍ផ្លូវរថភ្លើង (ភ្នំពេញ)
១០១. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
១០២. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
១០៣. សហគមន៍ដីធ្លីរំចេក (សៀមរាប)
១០៤. សហគមន៍ឬស្សីស្រស់ (ភ្នំពេញ)
១០៥. សហគមន៍សាមគ្គី៤ (ភ្នំពេញ)
១០៦. សហគមន៍សាមគ្គីរុងរឿង (ភ្នំពេញ)
១០៧. សមាគមធាងត្នោង (STT)
១០៨. សហគមន៍សំបុកចាប (ភ្នំពេញ)
១០៩. សហគមន៍នេសាទស្តីក្រោម (បាត់ដំបង)
១១០. សហគមន៍ដីធ្លីស្គន់ (សៀមរាប)
១១១. សហគមន៍នេសាទសម្រស់កោះស្តេច (កោះកុង)
១១២. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
១១៣. សហគមន៍ស្ពានឆេះ (ព្រះសីហនុ)
១១៤. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
១១៥. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ))
១១៦. សហគមន៍ភូមិស្ទឹងបត់ (បន្ទាយមានជ័យ)
១១៧. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
១១៨. សហគមន៍ស្ទឹងមានជ័យ (ភ្នំពេញ)
១១៩. សហគមន៍ស្រ្តីឃ្លាំងសាំង (ភ្នំពេញ)
១២០. សហគមន៍ដីធ្លីតានី (សៀមរាប)
១២១. សហគមន៍ដីធ្លីតានូន (កោះកុង)
១២២. សហគមន៍តាពេន (សៀមរាប)
១២៣. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់រើសអើងលើស្រ្តីភេទ (NGO-
CEDAW)
១២៤. សហគមន៍ដីធ្លីធ្នង់ (កោះកុង)
១២៥. សហគមន៍ត្រពាំងជោរ (កំពង់ស្ពឺ)
១២៦. សហគមន៍ត្រពាំងក្រសាំង (សៀមរាប)
១២៧. សហគមន៍ថ្មដា (ពោធិ៍សាត់)
១២៨. សហគមន៍ថ្មធំ (ព្រះសីហនុ)
១២៩. សហគមន៍ទួលរ៉ាដា (ភ្នំពេញ)
១៣០. សហគមន៍ទួលសង្កែ A (ភ្នំពេញ)
១៣១. សហគមន៍ទន្លូង (កំពង់ចាម)
១៣២. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
Download Full Statement in Khmer
Download Full Statement in English
This post is also available in: អង់គ្លេស