សង្គមស៊ីវិលស្នើ​លោក ស ខេង បញ្ឈប់ប្រតិបត្តិការចុះស្រង់ស្ថិតិរបស់អាជ្ញាធរខណ្ឌមានជ័យ

06
តុលា

សង្គមស៊ីវិលស្នើ​លោក ស ខេង បញ្ឈប់ប្រតិបត្តិការចុះស្រង់ស្ថិតិរបស់អាជ្ញាធរខណ្ឌមានជ័យ

ក្រុមអង្គការសង្គមស៊ីវិលធ្វើការផ្តោតលើការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារ បានស្នើទៅ​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ឱ្យ​បញ្ឈប់ប្រតិបត្តិការរបស់អាជ្ញាធរខណ្ឌមានជ័​យ ដែលបានជូនដំណឹងពីការចុះធ្វើ​បច្ចុប្បន្នភាពស្រង់ស្ថិតិបុគ្គលិ​កខ្លួ​ន​ ដោ​យហៅបេ​សកក​ម្ម​នោះថា ​រំលោភលើគោលការណ៍ច្បាប់។

ការស្នើរបស់ក្រុមអង្គការសង្គមស៊ីវិលនេះ ធ្វើឡើងតាមរយៈលិខិតរួមគ្នាមួយ​ចុះថ្ងៃអង្គារនេះ ដែល​ត្រូវ​បាន​ផ្ញើទៅក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងអធិការដ្ឋាននរគបាលខណ្ឌមានជ័យ។

អង្គការសមាគមទាំងនោះមាន មជ្ឈមណ្ឌលសម័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅសង់ត្រាល់ សហភាពការងារកម្ពុជា ស​មា​គមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា ជាដើម។

ពួក​គេនិយាយថា នៅដើមខែកញ្ញាកន្លងទៅថ្មីៗនេះ ស្ថាប័នពួកគេដែលមានការិយាល័យស្ថិតនៅខណ្ឌមានជ័យ រា​ជ​ធានីភ្នំ​ពេ​ញ ត្រូវបានជូនដំណឹងពីអធិការដ្ឋាននរគបាលខណ្ឌមានជ័យ អំពីការចុះស្រង់ស្ថិតិបុគ្គលិកទាំងខ្មែរទាំ​ង​បរទេស ដែលកំពុងបម្រើការងារក្នុងស្ថាប័នរបស់ខ្លួន ដើម្បីធ្វើបច្ចុប្បន្នភាព។

ក្រុមអង្គការនិយាយទៀតថា អាជ្ញាធរ​ក៏តម្រូវឱ្យផ្តល់ទិន្ន័យដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិ​ត​ឆ្ល​ង​​ដែនបុគ្គលិកខ្មែរ ទិដ្ឋាការរបស់ជនបរទេស ប័ណ្ណព័ត៌មានផ្សេងៗទៀត រចនាសម្ព័ន្ធរបស់ស្ថាប័ន រួមទាំងរូបថតបុគ្គ​លិកខ្មែរ និងបរទេស។

ក្រុមអង្គការនិយាយថា បេសកកម្មរបស់អាជ្ញាខណ្ឌមានជ័យនេះ គឺជាប្រតិបត្តិការផ្ទុយនឹងគោលកា​រ​ច្បា​ប់ស្តីពីសមា​គម និងអង្គការមិនមែនរដ្ឋាភិបាល ត្រង់មាត្រា១០ ផ្ទុយនឹងច្បាប់ស្តីពីសហជីពត្រង់មាត្រា១៣ និងដោយឡែកមា​ត្រា១៧។

ពួកគេថា៖ «ការស្នើសុំផ្ទុយពីគោលការណ៍ច្បាប់ធ្វើឱ្យយើងខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង ពីការរំខានយាយីរបស់អា​​ជ្ញាធរថ្នាក់ក្រោមជាតិមកលើ សហជីព សមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលទទួលបាននូវនីតិសប្បទាតាមច្បា​ប់ស្តី​ពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងការការពារសិទ្ធិ សេរីភាព និងផលប្រយោជន៍ស្របច្បាប់រ​បស់​ខ្លួន»។

វីអូឌី​មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេគិតត្រឹមម៉ោងផ្សាយនេះ ដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទូល។

ប៉ុន្តែ អធិការនរគបាលខណ្ឌមានជ័យ លោក ម៉េង វិមានតារា អះអាងថា ការជូនដំណឹងពីការចុះធ្វើបច្ចុប្បន្នភាពស្ថិតិបុគ្គលិករបស់ក្រុមអង្គការទាំងនោះនា​ពេល​កន្លងទៅ ត្រូវបានប្រកាសលុបចោលហើយ។

លោក ម៉េង វិមានតារា ប្រាប់ថា៖ «យើងអត់បានធ្វើអាហ្នឹងផង យើងមោឃភាពចោទហើយ»

អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោកស្រី រ៉ូណា ស្មីត កាលពីថ្ងៃទី៨កញ្ញា បាននិយាយនៅលើហ្វេសប៊ុកអ្នកស្រីថា គាត់មានកង្វល់ និងតាមដានយ៉ាងដិតដល់នូវរបាយការណ៍ដែលថា អង្គការសង្គមស៊ីវិលចំនួនប្រាំពីរ​ផ្សេងគ្នាត្រូវបានគេស្វែងរក។ លោកស្រីថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ បង្កើតសមាគម និងការជួបជុំដោយសន្តិវិធី ត្រូវបានការពារដោយនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជាផងដែរ និងលើកទឹកចិត្តដល់អាជ្ញាធរកម្ពុជា ឱ្យធានាថាសិទ្ធិទាំងនេះ។

អ្នកធ្វើការលើកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារទាំងនោះ ផ្តល់ជាយោបល់ថា ដើម្បីបង្កើននូវសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ក្រសួងមហាផ្ទៃ​គួរពិនិត្យ និងអន្តរាគមន៍ បញ្ឈប់បេសកម្មរបស់អាជ្ញាខណ្ឌមានជ័យនេះ ។

មន្ត្រីគ្រប់គ្រង់កម្មវិធីការងារនៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ឱ្យដឹងបន្ថែមថា ការដែលអាជ្ញាធរ ចង់បានព័ត៌មានពីបច្ចុប្បន្នភាព​របស់ក្រុមអង្គការសង្គមស៊ីវិល គួរសុំពីក្រសួងមហាផ្ទៃ ព្រោះអង្គការទាំងនោះបានផ្ញើរបាយការណ៍លម្អិតពីស្ថាព័នរបស់ខ្លួន ក្នុងនោះរួមទាំងរបាយការណ៍ហិរញ្ញវត្ថុផងដែរ ទៅក្រសួងមហាផ្ទៃរៀងរាល់ឆ្នាំ តបតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

លោកថា ការដែលអាជ្ញាធរបែជាជូនដំណឹងថា ចង់ចុះទៅពិនិត្យផ្ទាល់​ដល់ស្ថាប័នពួកគេ វាជាទម្រង់គំរាមកំហែង ផ្ទុយពីគោលការណ៍ច្បាប់។

លោក ឃុន ថារ៉ូ ប្រាប់ថា៖ «យើងមើលថា អាហ្នឹងវាជាទម្រង់គម្រាមកំហែងហើយ។ អាហ្នឹង វាជាការជ្រៀតជ្រែកផ្ទៃក្នុងទៅនឹងការងារ​រ​ប​ស់អង្គការសមាគមហើយ និងសហព័ន្ធសហជីព ព្រោះអាហ្នឹងយើងមានច្បាប់ស្តីពីសហជីព ស្តីពីការងាររួចហើយស​​ម្រា​ប់សហព័ន្ធសហជីព ហើយលក្ខខណ្ឌដែលតម្រូវហ្នឹងទៀតសោធវាមានចែងនៅក្នុងច្បាប់ NGOs ហ្នឹងរួចហើ​យ»៕

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...