ចំនួន​ពលករ​ខ្មែរ​នៅ​ថៃ​ឆ្លង​ជំងឺ​កូវីដ-១៩ កើន​ឡើង​ជិត​ពាក់​កណ្ដាល

08
មករា

ចំនួន​ពលករ​ខ្មែរ​នៅ​ថៃ​ឆ្លង​ជំងឺ​កូវីដ-១៩ កើន​ឡើង​ជិត​ពាក់​កណ្ដាល

ក្រសួងសុខាភិបាល​ថៃ​បាន​រក​ឃើញ​ពលករ​ខ្មែរ ឆ្លង​ជំងឺ​កូ​វីដ​១៩ បាន​កើន​ឡើង​ដល់ ១៥៣ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី៨ ខែ មករា នេះ​។ ចំនួន​នេះ បាន​កើន​ឡើង​ស្ទើរ​ពាក់​កណ្តាល បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​ឆ្លង​លើ​ពលករ​ចំណាកស្រុក​ខ្មែរ កាលពី​ថ្ងៃទី៧ ខែ មករា ដែល​មាន ១០៨នាក់។

មន្ត្រី​អង្គការ​សង់ត្រា​ល់ (Central) ទទួលបន្ទុក​ផ្នែក​ពលករ លោក ឌី ថេហូយ៉ា ថា ពលករ​ខ្មែរ​ដែល​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ប្រទេស​ថៃ​ទាំងនោះ ប្រឈម​នឹង​ការ​ខ្វះ​ខាត​ស្បៀងអាហារ ដោយសារ​ពួកគេ​ឆ្លង​ជំងឺ​បែបនេះ គឺ​មិន​អាច​ធ្វើ​ការងារ​បាន​ឡើយ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ យល់ថា រដ្ឋាភិបាល​ខ្មែរ​គួរតែ​ចុះ​តាមដាន​រឿង​នេះ​ដល់​ទី​កន្លែង​ពលករ​រស់នៅ​ឱ្យ​បាន​ជាប់​ជាប្រចាំ ដើម្បី​តាមដាន​ពី​ស្ថានភាព​ជំងឺ​របស់​ពួកគាត់​។ លោក ឌី ថេហូយ៉ា ជឿ​ថា ពលករ​មួយ​ចំនួន​អាច​នឹង​ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ​ដោយសារតែ​ជំងឺ​នេះ​ទៀត​ផង។

ប៉ុន្តែ​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី​ថា ពលករ​ទាំងនោះ​គួរតែ​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ ដើម្បី​ឱ្យ​ស្ថានទូត​ជួយ​ដល់​ពួកគេ​បាន ប្រសិនបើ​ពួកគេ​ត្រូវ​ការ​ជំនួយ​បន្ទាន់​អំឡុង​ពេល​នេះ។ លោក​អំពាវនាវ​ដល់​ពលករ​ខ្មែរ​ទាំងអស់ ត្រូវ​អត់ធ្មត់​ស្នាក់នៅ​ប្រទេស​ថៃ​បន្ត​ទៀត ដោយ​មិន​គួរ​ត្រឡប់​មក​កម្ពុជា​អំឡុង​ពេល​នេះ​ឡើយ៕

ប្រភព៖ RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...