ពលរដ្ឋខ្មែរធ្វើការនៅថៃកកស្ទះនៅច្រកព្រំដែនជាច្រើនថ្ងៃពេលពួកគេសម្រុកមកចូលឆ្នាំ

10
មេសា

ពលរដ្ឋខ្មែរធ្វើការនៅថៃកកស្ទះនៅច្រកព្រំដែនជាច្រើនថ្ងៃពេលពួកគេសម្រុកមកចូលឆ្នាំ

ពលរដ្ឋខ្មែរដែលចូលទៅរស់នៅប្រកបអាជីវកម្ម និងធ្វើការងារតាមសហគ្រាសផ្សេងៗនៅក្នុងប្រទេសថៃ បានសម្រុកចូលមកប្រទេសកម្ពុជាវិញយ៉ាងច្រើនសន្ធឹកសន្ធាប់ បណ្តាលឲ្យមានការកកស្ទះនៅតាមច្រកទ្វារព្រំដែនអន្តរាជាតិថៃ-កម្ពុជា។ មន្ត្រីអង្គការសង់ត្រាល់ថ្លែងថា ការវិលត្រលប់ចូលប្រទេសវិញរបស់ពលរដ្ឋខ្មែរពេលនេះ ក៏ដោយសារពួកគាត់បានឃ្លាតពីប្រទេសពី២ ទៅ ៣ឆ្នាំទៅហើយ ដោយសារកូវី-១៩។ ខណៈពេលនេះអាជ្ញាធរខេត្តជាប់ព្រំដែនប្រទេសទាំងពីរកំពុងជួយសម្រួល ឲ្យបានឆាប់ទាក់ទងទៅនឹងការពិនិត្យបែបបទចូលមកទឹកដីកម្ពុជា។

 

ពលររដ្ឋខ្មែររាប់ពាន់នាក់ ដែលធ្វើចំណាកស្រុកទៅក្នុងប្រទេសថៃដើម្បីរស់នៅ ប្រកបអាជីវកម្ម និងធ្វើជាកម្មករនៅតាមសហគ្រាសនានាក្នុងប្រទេសថៃ បាននាំគ្នាវិលត្រលប់ចូលមកប្រទេសកម្ពុជាវិញយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាហេតុធ្វើឲ្យមានការកកស្ទះនៅតាមច្រកសំខាន់ៗមួយចំនួនដូចជាច្រកប៉ោយប៉ែត ឡែម និងអូស្មាច់ជាដើម។

លោក លឹង សុផុន មន្ត្រីការងារផ្នែកពលករអន្តោប្រវេសន៍នៃអង្គការសង់ត្រាល់ បានរៀបរាប់ថា ការវិលត្រលប់មកប្រទេសកម្ពុជាវិញរបស់ពលរដ្ឋខ្មែរនាពេលនេះ គឺធ្វើឡើងបន្ទាប់ពីពួកគេខកខានមិនបានមកចូលឆ្នាំអស់រយៈពេល៣ឆ្នាំមកហើយ ដោយសារវិបត្តិកូវីដ-១៩។ មួយវិញទៀត វាជាឱកាសដែលពលរដ្ឋខ្មែរបានត្រលប់មកជួបជុំឪពុក ម្តាយ ញាតិមិត្ត ក្រុមគ្រួសារ ខណៈដែលរោងចក្រសហគ្រាសនៅប្រទេសថៃ ក៏ត្រូវផ្អាកដំណើរការដោយមូលហេតុដូចគ្នាគឺការឈប់សម្រាកដើម្បីអបអរបុណ្យចូលឆ្នាំថ្មីដូចនៅកម្ពុជាដែរ។

ជាមួយគ្នានេះ អាជ្ញាធរខេត្តជាពិសេសងាជ្ញាធរខេត្តជាប់ប្រទេសថៃដូចជាបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យជាដើម បាននិងកំពុងសម្របសម្រួលជាមួយភាគីថៃដើម្បីជួយធ្វើយ៉ាងណាឲ្យការបំពេញបែបបទនីតិវិធីប្រព្រឹត្តទៅបានលឿនដែលអាចធ្វើទៅបាន។ កាលពីចុងសប្តាហ៍មុន ពលករខ្មែរ៤នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តឈុនបុរី អំឡុងពេលពួកគេធ្វើដំណើរត្រលប់មកកម្ពុជាវិញដើម្បីចូលរួមបុណ្យចូលឆ្នាំខ្មែរ។

សូមបញ្ជាក់ថាកាលពីថ្ងៃអាទិត្យម្សិលមិញ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានទៅកាន់ប្រទេសថៃដើម្បីធ្វើសង្រ្កាន្តចូលឆ្នាំខ្មែរនៅទីនោះជាមួយពលរដ្ឋ និងពលករខ្មែរដែលកំពុងធ្វើការងារនៅប្រទេសថៃ។ លោករដ្ឋមន្ត្រីបានថ្លែងថាពលករខ្មែរមានស្មារតីតស៊ូ អត់ធ្មត់ ខិតខំធ្វើការងាររកកម្រៃចិញ្ចើមគ្រួសារ និងបានរួមចំណែករកចំណូលជូនជាតិ ខណៈពលករខ្មែរនៅថៃប្រមាណជា ១,២លាននាក់ បានផ្ញើថវិកាទៅគ្រួសារប្រមាណ២ពាន់លានដុល្លារក្នុងមួយឆ្នាំៗ៕

ប្រភព៖ RFI

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...