គ្រប់គ្រាន់ហើយ ៖ សូមបញ្ឈប់ការធ្វើទុក្ខបុកម្នេញថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៏

06
ឧសភា

គ្រប់គ្រាន់ហើយ ៖ សូមបញ្ឈប់ការធ្វើទុក្ខបុកម្នេញថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៏

រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤

 

យើងខ្ញុំជាក្រុមសង្គមស៊ីវិល សហជីព សហព័ន្ធដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំងចំពោះការប្រកាសសាលដីការបស់តុលាការកំពូល កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ដែលបានតម្កល់សេចក្តីសម្រេចផ្តន្ទាទោសអតីតនិងបច្ចុប្បន្ន ជាថ្នាក់ដឹកនាំ និងសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ ។ មកដល់ពេលនេះ អាជ្ញាធរ និងតុលាការ នៅតែមិនទាន់អាចផ្តល់នូវយុត្តិធម៌ជូនដល់សកម្មជនសហជីពណាហ្គាវើលដ៏នៅឡើយ ។ អាជ្ញាធរត្រូវតែដោះលែងប្រធានសហជីពណាហ្គាវើលដ៏ កញ្ញា ឈឹម ស៊ីថរ និងផ្តល់នូវសេរីភាពពេញលេញដល់ជនជាប់ចោទទាំងអស់នៅក្នុងសំណុំរឿងនេះ ។

 

នាព្រឹកថ្ងៃទី ០៣ ខែឧសភា តុលាការកំពូល បានប្រកាសសាលដីការបស់ខ្លួន ដោយតម្កល់សេចក្ដីសម្រេចសាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសដាក់ពន្ធនាគារលើជនជាប់ចោទចំនួន ៨រូប ដែលជាអតីត និងបច្ចុប្បន្នថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៏ ។ អ្នកទាំងនោះត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី ១ ឆ្នាំ ដល់ ២ ឆ្នាំ ។ កញ្ញា ស៊ីថរ ជាជនជាប់ចោទម្នាក់ប៉ុណ្ណោះ ក្នុងចំណោមជនជាប់ចោទទាំងនោះ ដែលកំពុងអនុវត្តទោសជាប់ក្នុងពន្ធនាគាររយៈពេល ២ ឆ្នាំ ។ ការសម្រេចតម្កល់សាលក្រមផ្តន្ទាទោសនាព្រឹកថ្ងៃទី០៣ ខែឧសភា នឹងធ្វើឱ្យកញ្ញា ស៊ីថរ បន្តជាប់ពន្ធនាគារដដែល និងអាចធ្វើឱ្យអាជ្ញាធរចាប់បញ្ជូនខ្លួនជនជាប់ចោទចំនួន ៥ នាក់ ផ្សេងទៀត ទៅកាន់ពន្ធនាគារភ្លាមៗ ។ អ្នកទាំង ៥ រួមមានអ្នកស្រី ឈឹម សុខន អ្នកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង សុបិន្ត កញ្ញា សុន ស្រីពេជ្រ និងអ្នកនាង ទូច សិរីមាស ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១៨ខែ ។

 

ក្រៅពីទទួលរងការរំលោភបំពានតាមរយៈប្រព័ន្ធតុលាការ សមាជិក និងថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៏ ក៏ទទួលរងការរំលោភបំពានតាមគ្រប់រូបភាពពីកងសន្តិសុខ និងអាជ្ញាធររាជធានីភ្នំពេញ ដែលរួមមានការរំលោភបំពានលើរូបរាងកាយ ផ្លូវចិត្ត និងផ្លូវភេទ ។ អាជ្ញាធរតែងតែឃាត់ខ្លួនកម្មករ និងដាក់អ្នកទាំងនោះនៅក្នុងទីតាំងមួយចំនួន ក្រោមហេតុផលអនុវត្តច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ ១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។ សកម្មភាពទាំងនេះ បានបង្ហាញថាអាជ្ញាធរព្យាយាមបំភិតបំភ័យ គំរាមកំហែង រំលោភបំពាន និងធ្វើទុក្ខបុកម្នេញលើកូដករដែលធ្វើកូដកម្មដោយអហិង្សា ជាជាងជួយដោះស្រាយបញ្ហាដែលសហជីព និងសហព័ន្ធសហជីពកំពុងជួបប្រទះ ដើម្បីធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារល្អប្រសើរ ។

 

កាលពីខែឧសភា នៅឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសថ្នាក់ដឹកនាំ និងសមាជិកសហជីពចំនួន ៩ នាក់ ពីបទល្មើសញុះញង់ ។ ការផ្តន្ទាទោសនេះ ពាក់ព័ន្ធនឹងកូដកម្មអហិង្សារបស់សហជីពដែលជំទាស់នឹងការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំរបស់ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៏ ។ ជនជាប់ចោទ ៨នាក់ ក្នុងចំណោមអ្នកទាំងនោះបានប្តឹងឧទ្ធរណ៍ ប៉ុន្តែសាលាឧទ្ធរណ៍បានសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងកាលពីខែតុលា ឆ្នាំ២០២៣ ។

 

ជនជាប់ចោទចំនួន ៩រូប ត្រូវបានចាប់ខ្លួនកាលពីចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ និងត្រូវឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ មុនពេលតុលាការដោះលែងពួកគេឱ្យនៅក្រៅឃុំក្នុងខែមីនា ឆ្នាំ២០២២ ។ កញ្ញា ស៊ីថរ ត្រូវបានចាប់ខ្លួនម្តងទៀតកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយពេលកញ្ញាត្រឡប់មកពីចូលរួមកិច្ចប្រជុំសហព័ន្ធសហជីពអន្តរជាតិនៅប្រទេសអូស្ត្រាលី ។ នៅពេលនេះ អាជ្ញាធរបានអះអាងថាកញ្ញា ស៊ីថរ រំលោភទៅនឹងលក្ខខណ្ឌស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស ទោះជាពេលនោះមន្ត្រីអន្តោប្រវេសន៍ជាអ្នកអនុញ្ញាតឱ្យកញ្ញាចាកចេញក៏ដោយ ។ កញ្ញា ស៊ីថរ ត្រូវបានឃុំខ្លួននៅក្នុងមណ្ឌលអប់រំកែប្រែទី ២ (ពន្ធនាគារ ម២) នៅរាជធានីភ្នំពេញ ដែលជាពន្ធនាគារមួយក្នុងចំណោមពន្ធនាគារជាច្រើនទៀត ដែលមានភាពចង្អៀតណែន និងខ្វះខាតគ្រឿងបរិក្ខារចាំបាច់ជាច្រើនសម្រាប់អ្នកជាប់ពន្ធនាគារ ។

 

យើងខ្ញុំស្នើសុំឱ្យអាជ្ញាធរដោះលែង កញ្ញា ស៊ីថរ ដោយឥតលក្ខខណ្ឌ និងផ្តល់នូវសេរីភាពពេញលេញដល់ជនជាប់ចោទផ្សេងទៀត អាចរស់នៅដោយមិនមានការភ័យខ្លាចពីការចាប់ដាក់ពន្ធនាគារ ឬការធ្វើទុក្ខបុកម្នេញណាមួយ ។ នេះ គឺជាមធ្យោបាយមួយចុងក្រោយ ដើម្បីផ្តល់នូវដំណោះស្រាយចំពោះការចោទប្រកាន់ និងការធ្វើទុក្ខបុកម្នេញដោយមិនត្រឹមត្រូវមកលើសមាជិកសហជីពមួយចំនួន ដែលកំពុងតស៊ូមតិដើម្បីសិទិ្ធកម្មករ ។ អាជ្ញាធរត្រូវតែគោរពសិទិ្ធសេរីភាពជាមូលដ្ឋានរបស់កម្មករនិយោជិត និងឈប់ចាត់ទុកសកម្មភាពអហិង្សារបស់សហជីព ជាបទល្មើសព្រហ្មទណ្ឌ ៕

អង្គការ សមាគម សហជីព សហគមន៍ចូលរួមគាំទ្រសេចក្តីថ្លែងការណ៍៖

1.    សហគមន៍ដីធ្លី ១៩៧ (កោះកុង)
2.    សហគមន៍អមលាំង (កំពង់ស្ពឺ)
3.    សហគមន៍បឹងប្រាំ (បាត់ដំបង)
4.    សម្ព័ន្ធសហជីពកម្ពុជា (CATU)
5.    មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
6.    សហភាពពហុវិស័យកម្ពុជា (CCC)
7.    សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
8.    សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
9.    សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិនុស្ស លីកាដូ (LICADHO)
10.    សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
11.    សមាគមបណ្តាញយុវជនកម្ពុជា (CYN)
12.    មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)
13.    សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
14.    សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោតិ៍សាត់)
15.    គណ:កម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
16.    អង្គការសមធម៌កម្ពុជា (EC)
17.    សហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
18.    សហព័ន្ធសហជីពសេរីឯករាជ្យ  (FUFI)
19.    អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
20.    សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
21.    សហព័ន្ធសហជីពឯករាជ្យ (INTUFE)
22.    សហគមន៍ជនជាតិដើមភាគតិចកួយឃុំងន (កំពង់ធំ)
23.    អង្គការក្លាហាន (Klahaan)
24.    សមាគមសម្ពន្ធនិស្សិតបញ្ញវ័ន្តខ្មែរ (KSILA)
25.    សហគមន៍ជនជាតិដើមភាគតិចកួយ (ខេត្តព្រះវិហារ)
26.    សហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរុ ខេត្តព្រះវិហារ
27.    សហគមន៍ដីធ្លីខេត្តប៉ៃលិន
28.    សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍
29.    ចលនាមាតាធម្មជាតិ (MN)
30.    សហគមន៍អូរបាត់មាន់ (ឧត្តរមានជ័យ)
31.    អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED Cambodia)
32.    សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
33.    សហគមន៍ភ្នំក្រោម (សៀមរាប)
34.    សហគមន៍ព្រៃឈើពេជ្រចង្វាល្អឆើត (កំពង់ឆ្នាំង)
35.    សហគមន៍ព្រៃឡង់ខេត្តកំពង់ធំ
36.    សហគមន៍ព្រៃឡង់ខេត្តព្រះវិហារ
37.    សហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង
38.    សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
39.    សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
40.    សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
41.    សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
42.    អង្គការសមាគមធាងត្នោត (សធត)
43.    សហគមន៍ដីធ្លីស្រែប្រាំ (ត្បូងឃ្មុំ)
44.    សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
45.    សហគមន៍ដីធ្លីតានី (សៀមរាប)
46.    សហគមន៍ដីធ្លី ឃុំត្នោតជុំ (ពោធិ៍សាត់)
47.    គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
48.    សហគមន៍ព្រៃឈើត្រពាំងចាន់ (កំពង់ឆ្នាំង)
49.    សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
50.    អង្គការអប់រំយុវជនដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (YEDP)

ទាញយកសេចក្តីថ្លែងការណ៍រួម(ភាសាខ្មែរ)

ទាញយកសេចក្តីថ្លែងការណ៍រួម(ភាសាអង់គ្លេស)

This post is also available in: អង់គ្លេស

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...