សេចក្ដីថ្លែងការណ៍រួម
ការផ្តន្ទាទោសដាក់ពន្ធនាគារ ៧ ឆ្នាំលើ យុវជន ធី ថន ជាទណ្ឌកម្មធ្ងន់ធ្ងរចំពោះ ភាពសកម្មនិយមរបស់យុវជនក្នុងកិច្ចការងារសង្គម
សេចក្តីថ្លែងការណ៍រួមការផ្តន្ទាទោសដាក់ពន្ធនាគារ ៧ ឆ្នាំលើ យុវជន ធី ថន ជាទណ្ឌកម្មធ្ងន់ធ្ងរចំពោះភាពសកម្មនិយមរបស់យុវជនក្នុងកិច្ចការងារសង្គម ចេញផ្សាយថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៦ តុលាការបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៧ ឆ្នាំ ចំពោះយុវជន ធី ថន អាយុ ២៥ ឆ្នាំដែលជាអនុប្រធាននៃសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ដោយសាលក្រមត្រូវបានប្រកាសកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ពីបទ រួមគំនិតក្បត់ យោងតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ។ ការផ្តន្ទាទោសនេះហាក់ដូចជាទណ្ឌកម្មមួយដ៏ធ្ងន់ធ្ងរ ដោយមិនមានហេតុផលសមស្របណាមួយដែលអាចទទួលយកបាន ប៉ុន្តែប្រៀបដូចជាការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើភាពសកម្មនិយមរបស់យុវជន ធី ថន ទៅវិញ ។ យើងខ្ញុំជាក្រុមសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយជាខ្លាំងចំពោះការផ្តន្ទាទោសនេះ ហើយសូមអំពាវនាវឱ្យតុលាការ ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងយុវជន ធី ថន ដោយគ្មានលក្ខខណ្ឌ ។ កាលពីខែសីហា ឆ្នាំ២០២៤ លោក ធី ថន ត្រូវបានអាជ្ញាធរចាប់ខ្លួន ពាក់ព័ន្ធព្រឹត្តិការណ៍នៃសកម្មភាពរិះគន់ និងតវ៉ាជាសាធារណៈ ជាពិសេសតាមបណ្តាញសង្គម ជំទាស់នឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍន៍...
យើងខ្ញុំជាអង្គការសង្គមស៊ីវិលដូចមានរាយនាមខាងក្រោមមានការព្រួយបារម្ភយ៉ាងខ...
សេចក្ដីថ្លែងការណ៍រួម៖ សហគមន៍ជនជាតិដើមភាគតិច និងសង្គមស៊ីវិល អំពាវនាវដល...
សេចក្តីថ្លែងការណ៍រួម៖ បញ្ឈប់ការខិតខំប្រឹងប្រែងធ្វើទុក្ខបុកម្នេញមកលើកូដ...
គណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃ...
យើងខ្ញុំដែលជាអង្គការសង្គមស៊ីវិល សហព័ន្ធសហជីព សមាគម សម្តែងការព្រួយបារម្...
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦—ដើម្បីរំលឹកខួបនៃទិវាសេរីភាព...
កម្មករនិយោជិតជាច្រើននៅកម្ពុជា នៅតែប្រឈមនឹងលក្ខខណ្ឌការងារដែលមិនមានសុវត្...
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល និង ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែ...
