20
មេសា
បទយកការណ៍៖ អ្នកជួលផ្ទះមួយចំនួនថាម្ចាស់ផ្ទះដំឡើងថ្លៃឈ្នួលរំលោភច្បាប់
ប្រមុខរដ្ឋាភិបាលធ្លាប់អះអាងថាកម្មករប្រមាណ១៥០ ០០០នាក់ បានជួលផ្ទះគេដើម្បីស្នាក់នៅពេលបំពេញការងារក្នុងវិស័យកាត់ដេរ។
ដោយផ្អែកលើតួរលេខនេះ ច្បាប់ភតិសន្យាពិសេសឬច្បាប់ជួលបន្ទប់ ត្រូវបានបង្កើតឡើងនៅពាក់កណ្តាលឆ្នាំ២០១៥ ដែលជាគំនិតរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន និងមេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដោយអះអាងថា ដើម្បីការពារប្រយោជន៍របស់ភតិបតី(ម្ចាស់ផ្ទះជួល)និងភតិកៈ(អ្នកជួលផ្ទះ) និងស្ថិរភាពក្នុងជីវភាពរស់នៅសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
ច្បាប់ភតិសន្យាពិសេសនេះអនុវត្តបានតែចំពោះអ្នកជួលដូចជា កម្មករ សិស្ស និងនិស្សិត ដែលជួលអចលនវត្ថុក្នុងគោលបំណងស្នាក់នៅតែប៉ុណ្ណោះ។ ភតិសន្យាពិសេសនេះត្រូវធ្វើជាលាយលក្ខណ៍អក្សរនិងមានសេចក្តីបញ្ជាក់របស់មេឃុំឬចៅសង្កាត់ ហើយម្ចាស់ផ្ទះមានករណីយកិច្ចធ្វើកិច្ចការនេះចាំបាច់។
អានបន្ត៖ http://vodhotnews.com/?p=4570