កម្មវិធីផ្សព្វផ្សាយ

គោលបំណងនៃកម្មវិធីនេះគឺដើម្បីបង្កើនការទទួលស្គាល់បញ្ហាការងារ ការធ្វើចំណាកស្រុក និងសិទ្ធិមនុស្ស និងតម្រូវការចាំបាច់ដើម្បីឱ្យមានកំណែទម្រង់ក្នុងស្រុក និងអន្តរជាតិ។ 

សកម្មភាពសំខាន់ៗ៖  

      ១./ ផ្សព្វផ្សាយសារ និងសំឡេងរបស់កម្មករចំនិយោជិត ទៅកាន់អ្នកពាក់ព័ន្ធ តាមរយៈការផលិតកម្មវិធី ជជែកវែកញែគតាមប្រព័ន្ធផ្សព្វផ្សាយ យុទ្ធនាការអនឡាញ សម្ភារៈអប់រំ និងឧបករណ៍ឌីជីថលផ្សេងទៀត សម្រាប់ការអប់រំទៅកាន់សាធារណៈជន។  

     ២./ ផ្តល់ការអភិវឌ្ឍន៍សមត្ថភាពលើការបណ្តុះបណ្តាលសន្តិសុខឌីជីថល និងអ្នកសារព៍ត័មានពលរដ្ឋ ដល់កម្មករនោយោជិត និងបណ្តាញចម្រុះវិស័យ ព្រមទាំងបង្កើតបណ្តាញសាមគ្គីភាព ដើម្បីគាំទ្រ និងសម្រួលដល់ការទំនាក់ទំនង។ 

ស្ថានភាព​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​កំពុង​មាន​ការ​ព្រួយ​បារម្ភ។ កង្វះសេរីភាពនៃព័ត៌មាន និងបញ្ចេញមតិ ត្រូវបានកម្រិតសមត្ថភាព និងមធ្យោបាយផ្សេងទៀតរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញសំឡេង របស់ពួកគេទៅកាន់ អ្នកមានកាតព្វកិច្ច និងអ្នកពាក់ព័ន្ធ។ បញ្ហាជុំវិញប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងទិដ្ឋភាពឌីជីថលនៅកម្ពុជា ជះឥទ្ធិពល យ៉ាងធំលើប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិត និងសង្គមស៊ីវិល។ ជាមួយនឹងការជឿនលឿនយ៉ាងឆាប់រហ័សនៃ ការផ្លាស់ប្តូរឌីជីថល និងការបង្កើតថ្មីជាសកល ចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុក នៅក្នុងប្រទេសកម្ពុជា បានកើនឡើង ដល់ 13,863,800 នាក់ បើគិតត្រឹមខែឧសភា ឆ្នាំ 2024 ដែលស្មើនឹង 77.3% នៃចំនួនប្រជាជនសរុប។ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បច្ចុប្បន្ននេះ ​ចូល​មើល និងតាមដាន​ព័ត៌មាន​​តាម​រយៈ​ហ្វេសប៊ុក ដែល​ជា​វេទិកា ​ពេញ​និយម​បំផុត​ក្នុង​ប្រទេស​កម្ពុជា។ កម្មករនិយោជិតភាគច្រើនទាំងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស ប្រើប្រាស់វាសម្រាប់ការទាក់ទងគ្នាប្រចាំថ្ងៃ។  

បញ្ហា​ប្រឈម​ចម្បង​​ដែល​កម្មករនិយោជិត​កម្ពុជា​កំពុង​ប្រឈមនោះ​គឺ​អក្ខរកម្ម​ឌីជីថល។ កាត់បន្ថយពីការបង់ប្រាក់ឱ្យ អ្នកបញ្ចូលបទភ្លេងទូរសព្ទចល័តដើម្បីបង្កើតប្រគណនីបណ្តាញសង្គម និងគណនីអ៊ីមែលឱ្យពួកគេ ពូកគេនៅតែពឹងសមាជិកគ្រួសារ ឬមិត្តភក្តិក្នុងការជួយដោយមិនមានសត្ថភាពធ្វើខ្លួនឯងបាននៅឡើយ។ ពួកគេខ្វះចំណេះដឹងក្នុងការធានាសុវត្ថិភាពក្នុងការទំនាក់ទំនងតាមអ៊ីនធឺណិត និងការពារព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីការពារពីការបោកប្រាស់តាមអ៊ីនធឺណិត ដែលនាំឱ្យបាត់បង់គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមញឹកញាប់ និងការប្រឈមមុខនឹងការគំរាមកំហែងតាមអ៊ីនធឺណិតផ្សេងៗទៀត។ លើសពីនេះ កម្មករជាញឹកញាប់ខ្វះភាពក្លាហាន ក្នុងការរាយការណ៍អំពីការរំលោភបំពាននៅពេលដែលនិយោជកបំពានច្បាប់ការងារ។ ពួកគេ​មិន​ច្បាស់​អំពី​របៀប ​ចងក្រង​ឯកសារ និង​ផ្សព្វផ្សាយ​អំពី​ឧប្បត្តិហេតុ​បែបនេះទេ។ ដូច្នេះហើយ ពួកគេត្រូវការការបណ្តុះបណ្តាល បន្ថែមលើនីតិវិធីនៃការរាយការណ៍ និងរបៀបចាប់យករូបភាព និងវីដេអូដែលមានគុណភាព។ ការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង នៅទីនេះគឺមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលអាចឱ្យពួកគេស្វែងរកកិច្ច អន្តរាគមន៍ភ្លាមៗជាមួយនឹងភស្តុតាច្បាស់លាស់។  

ចាប់តាំងពីឆ្នាំ ២០២៧ មក មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានបណ្តុះបណ្តាលថ្នាក់ដឹកនាំសហជីព កម្មករនិយោជិត សហគមន៍មូលដ្ឋាន និងយុវជនរាប់ពាន់នាក់ (ដែល៦០% ជាស្ត្រី) លើជំនាញសុវត្ថិភាពឌីជីថល និងជំនាញសារព័ត៌មានប្រជាពលរដ្ឋ។ វគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ ក្នុងការការពារសហជីព កម្មករ និងបណ្តាញរបស់ពួកគេតាមអ៊ីនធឺណិត។ 

កម្មវិធីរបស់យើងផ្សេងទៀត

កម្មវិធីចងក្រង

កម្មវិធីចងក្រង

កម្មវិធីចងក្រងរបស់ អង្គការសង់ត្រាល់ មានភារកិច្ចបណ្តុះបណ្តាលសកម្មជនការងារឯករាជ្យ ថ្នាក់ដឹកនាំសហជីព និងក្រុមអ្នកធ្វើការនៅកម្ពុជាដែលមានចែងក្នុងច្បាប់ការងាររបស់ប្រទេសកម្ពុជា

កម្មវិធីការពារ

កម្មវិធីការពារ

ទោះបីជាមានការវិវត្ត និងភាពរីកចម្រើននៅក្នុងវិស័យការងារនៅក្នុងប្រទេសកម្ពុជាយ៉ាងណាក៏ដោយ វិស័យការងារនៅកម្ពុជាត្រូវបានមើលឃើញថា ប្រាក់ឈ្នួលសម្រាប់កម្មករនៅមានកម្រឹត

កម្មវិធីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងទេសន្ដរប្រវេសន៍

កម្មវិធីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងទេសន្ដរប្រវេសន៍

បច្ចុប្បន្ននេះ មានពលករកម្ពុជា ទាំងមានឯកសារ និងមិនមានឯកសារស្របច្បាប់ មិនតិចជាង ៣ លាននាក់នោះទេ ដែលកំពុងចំណាកស្រុកទៅបំពេញការងារនៅក្រៅប្រទេស