កម្មវិធីចងក្រង
កម្មវិធីចងក្រងរបស់ អង្គការសង់ត្រាល់ មានភារកិច្ចបណ្តុះបណ្តាលសកម្មជនការងារឯករាជ្យ ថ្នាក់ដឹកនាំសហជីព និងក្រុមអ្នកធ្វើការនៅកម្ពុជាដែលមានចែងក្នុងច្បាប់ការងាររបស់ប្រទេសកម្ពុជា និងសិទ្ធិជាមូលដ្ឋានស្របច្បាប់ ដែលពួកគេមាន។ គោលដៅយុទ្ធសាស្ត្ររួមគឺដើម្បីរួមចំណែកធ្វើឱ្យមានការគោរពសេរីភាពជាមូលដ្ឋានរបស់កម្មករ និងការទទួលស្គាល់សិទ្ធិរបស់សហជីព។
សកម្មភាពសំខាន់ៗ៖
១./ ចងក្រងកម្មករពីវិស័យផ្សេងៗ ផ្សព្វផ្សាយព័ត៌មានអំពីសេរីភាពនៃការបង្កើតសមាគម សិទ្ធិកម្មករ និងសិទ្ធិសហជីព។
២./ រៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាស្តីពីការអប់រំផ្ទៃក្នុងរបស់សហជីពតាមបែបលទ្ធិប្រជាធិបតេយ្យ និងប្រធានបទពាក់ព័ន្ធផ្សេងទៀត ដូចជា កិច្ចគាំពារសង្គម / បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដើម្បីឱ្យកម្មករបង្កើនការយល់ដឹងអំពីសកម្មភាព និងតួនាទីរបស់សហជីព ព្រមទាំងការយល់ដឹងអំពីសិទ្ធិ ស្របច្បាប់ ដើម្បីឱ្យពួកគេអាចអនុវត្តវាប្រកបដោយប្រសិទ្ធភាព។
៣./ រួមគ្នាជាមួយកម្មវិធីការពារ ក្នុងការផ្តល់ការបណ្តុះបណ្តាលស្តីពីច្បាប់ការងារ ច្បាប់សហជីព និងច្បាប់ពាក់ព័ន្ធផ្សេងទៀតដល់កម្មករនិយោជិតក្នុងវិស័យផ្សេងៗដើម្បីឱ្យពួកគេយល់ដឹងអំពីសិទ្ធិរបស់ពួកគេ និងផ្តល់សិទ្ធិអំណាចក្នុងការអនុវត្តសិទ្ធិទាំងនោះបានពេញលេញ។
កម្មវិធីរបស់យើងផ្សេងទៀត

កម្មវិធីការពារ
ទោះបីជាមានការវិវត្ត និងភាពរីកចម្រើននៅក្នុងវិស័យការងារនៅក្នុងប្រទេសកម្ពុជាយ៉ាងណាក៏ដោយ វិស័យការងារនៅកម្ពុជាត្រូវបានមើលឃើញថា ប្រាក់ឈ្នួលសម្រាប់កម្មករនៅមានកម្រឹត

កម្មវិធីផ្សព្វផ្សាយ
គោលបំណងនៃកម្មវិធីនេះគឺដើម្បីបង្កើនការទទួលស្គាល់បញ្ហាការងារ ការធ្វើចំណាកស្រុក និងសិទ្ធិមនុស្ស និងតម្រូវការចាំបាច់ដើម្បីឱ្យមានកំណែទម្រង់ក្នុងស្រុក និងអន្តរជាតិ

កម្មវិធីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងទេសន្ដរប្រវេសន៍
បច្ចុប្បន្ននេះ មានពលករកម្ពុជា ទាំងមានឯកសារ និងមិនមានឯកសារស្របច្បាប់ មិនតិចជាង ៣ លាននាក់នោះទេ ដែលកំពុងចំណាកស្រុកទៅបំពេញការងារនៅក្រៅប្រទេស