ញត្តិជូនចំពោះប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដើម្បីធានាការទទួលស្គាល់និងការគោរពអធិបតេយ្យភាពកម្ពុជានិងរក្សាសន្តិភាពយូរអង្វែង

សុក្រ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ ព.ស. ២៥៦៩ (29 សីហា 2025)

ញត្តិជូនចំពោះប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដើម្បីធានាការទទួលស្គាល់និងការគោរពអធិបតេយ្យភាពកម្ពុជានិងរក្សាសន្តិភាពយូរអង្វែង

គោរពជូន

ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស (២៣ តុលា ១៩៩១)

យើងខ្ញុំសូមអំពាវនាវដោយគោរពដល់គ្រប់ភាគីនៃកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា (ដែលគេស្គាល់ជាទូទៅថាជាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស) ចាត់វិធានការជាបន្ទាន់និងសម្របសម្រួលដើម្បីរក្សា ការប្តេ​ជ្ញា​ចិ​ត្ត​​ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដីនិងសន្តិភា​ព​នៃ​ព្រះរាជាណាចក្រកម្ពុជានិងដើម្បីរួមចំណែក ដល់ស្ថិរភាពនិងសន្តិភាពក្នុងតំបន់។

យោងតាមមាត្រា២ នៃ កិច្ចព្រមព្រៀងទាក់ទិនទៅនឹងអធិបតេយ្យភាព ឯករាជ្យភាព បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រិត្យភាព និងឯកភាពជាតិកម្ពុជា ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចែងថា «ភាគីនានាក្នុងកិច្ចព្រមព្រៀងនេះ តាមរយៈនេះ សន្យាយ៉ាងឧទ្បារិកថា ទទួលស្គាល់ និងគោរពគ្រប់បែបយ៉ាងទាំងអស់ដល់អធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា»

សកម្មភាពយោធានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពិសេសនៅចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែ     កក្កដា ឆ្នាំ២០២៥ បានធ្វើឱ្យយើងខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងនាមជាអង្គការសង្គមស៊ីវិល ទាក់ទងនឹងភាពមិនអាចរំលោភលើដែនដី និងអធិបតេយ្យភាពរបស់កម្ពុជាដោយផ្អែកលើកិច្ចព្រមព្រៀងអន្តរជាតិនានារវាងកម្ពុជានិងថៃ និងកិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស រួមទាំងសេចក្តីសម្រេចឆ្នាំ១៩៦២របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្តីពីប្រាសាទព្រះវិហារ និង​សេចក្តី​​បញ្ជាក់ថ្មីក្នុងឆ្នាំ២០១៣ ស្ដីពីដែនដីជុំវិញប្រាសាទនោះ។

សកម្មភាពទាំងនេះក៏បំពានផងដែរនូវ៖

  • មាត្រា២() នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលហាមឃាត់ការគម្រាមកំហែង ឬការប្រើប្រាស់​កម្លាំង​ប្រឆាំងនឹងបូរណភាពទឹកដី ឬ ឯករាជ្យភាព នយោបាយនៃរដ្ឋណាមួយ។
  • មាត្រា៣ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស រួមទាំង មាត្រា៦ និងមាត្រា១២ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ (ICCPR) និង​​កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR)
  • ចេតនា និងកាតព្វកិច្ចដែលមានចែងក្នុងមាត្រា៥ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសដែលអំពាវនាវឱ្យ​ប្រទេស ហត្ថលេខី ពិភាក្សានិងចាត់វិធានការដោយសន្តិវិធីដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលបានលើកឡើង។

យោងតាមទិន្នន័យរបស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានិងអង្គការយូនីសេហ្វ (UNICEF) បាន​បង្ហាញថា៖

  • ជនស៊ីវិលជាង ១៧២,០០០ នាក់ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន
  • សាលារៀនប្រហែល ៦០០ កន្លែងត្រូវបានបិទ ដែលប៉ះពាល់ដល់សិស្សនិងគ្រូជាង១៥៦,០០០ នាក់។
  • តំបន់បេតិកភណ្ឌវប្បធម៌និងសាសនារួមទាំងប្រាសាទព្រះវិហារ (ជាបេតិកភណ្ឌពិភពលោករបស់​អង្គការ​យូណេស្កូ) បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
  • របាយការណ៍បង្ហាញពីការប្រើប្រាស់អាវុធហាមឃាត់ និង​សារ​ធាតុពុលដែលមាន​ចាំបាច់ត្រូវមានការស៊ើប​អង្កេត​ជាបន្ទាន់និងមិនលំអៀងជាអន្តរជាតិ។
  • ស្ត្រី, កុមារនិងមនុស្សចាស់បានរងផលប៉ះពាល់យ៉ាងខ្លាំង។ ព្រឹត្តិការណ៍ទាំងនេះបានប៉ះពាល់ដល់សុខភាព សាធារណៈ, ការអប់រំ, ជីវភាពរស់នៅ, បរិស្ថានស្អាត, សុវត្ថិភាព, សុខភាពនិងនិរន្តរភាព។
  • ពលករចំណាកស្រុកកម្ពុជាប្រមាណជាមួយលាននាក់បានបាត់បង់ការងារ និងប្រាក់ចំណូលភ្លាមៗខណៈ​មាន​ករណីនៃការរើសអើងនិងអំពើហិង្សាជាច្រើនត្រូវបានរាយការណ៍ និងចងក្រងជាឯកសារនៅលើ​បណ្តាញសង្គម ជាពិសេសនៅក្នុងសហគមន៍ដែលពលករចំណាកស្រុកខ្មែររស់នៅ។

ក្នុងបរិបទនៃការវិវត្តបញ្ហាដ៏ធ្ងន់ធ្ងរទាំងនេះ យើងខ្ញុំសូមអំពាវនាវដល់រដ្ឋហត្ថលេខីនៃកិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស៖

  1. ផ្តើមឱ្យមានការពិគ្រោះជាបន្ទាន់ដូចមានចែងក្នុងមាត្រា៥ កិច្ចព្រមព្រៀងទាក់ទិនទៅនឹងអធិបតេយ្យភាព ឯករាជ្យភាព បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រិត្យភាព និងឯកភាពជាតិកម្ពុជា ដដែល ដើម្បី​ដោះស្រាយការរំលោភនាពេលបច្ចុប្បន្ននិងទប់ស្កាត់​កុំឱ្យមានការកើនឡើងបន្ថែមទៀត។
  2. បង្កើតបេសកកម្មស្វែងរកការពិតជាអន្តរជាតិដោយមិនលម្អៀងដើម្បីវាយតម្លៃការខូចខាតនិងស៊ើបអង្កេត ចំពោះការរំលោភច្បាប់អន្តរជាតិ និងសិទ្ធិមនុស្សដូចដែលបានរាយការណ៍កន្លងមក។
  3. ធានាការអនុវត្តពេញលេញតាមច្បាប់នូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាតាម រយៈមធ្យោបាយការទូតដោយសន្តិវិធី និងស្របច្បាប់ ព្រមទាំងតាមរយៈមធ្យោបាយសម្រប-សម្រួលដែលអាចទទួលយកបានក្នុងការកសាងឡើងវិញនូវទំនាក់ទំនងយូរអង្វែងរវាងកម្ពុជានិងថៃដោយមានការគាំទ្រ​​ពី​អាស៊ាន និងអង្គការសហប្រជាជាតិ។
  4. អំពាវនាវឱ្យមានការបង្កើនការសម្របសម្រួលជាបន្ទាន់ក្នុងការផ្តល់ជំនួយមនុស្សធម៌ដោយសមភាព និងតម្លាភាព ព្រមទាំង​កិច្ចខិតខំប្រឹងប្រែង​កសាងសន្តិភាពរយៈពេលវែងរួមទាំងជំនួយសម្រាប់ជនភៀសសឹក និង​ការផ្សះផ្សា​រវាង​​ប្រទេសទាំងពីរ។

ប្រជាពលរដ្ឋកម្ពុជាក៏ដូចជាប្រជាជនទាំងអស់មានសិទ្ធិរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ, សន្តិភាព, និង    សន្តិសុខក្រោម​ការការពារនៃច្បាប់អន្តរជាតិ។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅតែជាមូលដ្ឋានគ្រឹះជាប្រវត្តិសាស្ត្រសម្រាប់​សន្តិភាព​ក្នុងតំបន់និងវឌ្ឍនភាពបែបប្រជាធិបតេយ្យ។​ យើងខ្ញុំសូមអំពាវនាវឱ្យរដ្ឋហត្ថលេខីទាំងអស់បញ្ជាក់​ឡើង​វិញ​នូវ​​ការប្តេជ្ញា​ចិត្តរួមរបស់ខ្លួនចំពោះ កិច្ចព្រមព្រៀងដ៏សំខាន់នេះហើយធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ដើម្បីការពារ​គោលការណ៍​របស់ខ្លួន ​និងធានាបាននូវអនាគតសន្តិភាពនិងយុត្តិធម៌សម្រាប់ប្រទេសកម្ពុជានិងតំបន់។

 

ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់,

 

ញត្តិនេះគាំទ្រដោយ៖

  1. អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD)
  2. អង្គការអនាគតកុមារ (AK)
  3. អង្គការអមរា (AMARA)
  4. អង្គការអភិវឌ្ឍន៍នារីខ្មែរ (ANKO)
  5. វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API)
  6. អង្គការអភិវឌ្ឍន៍ស្ត្រី (AS)
  7. អង្គកាអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
  8. អង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ (BFD)
  9. អង្គការខ្មែរអភិវឌ្ឍន៍ជនពិការ និងអ្នកក្រីក្រ (CADDP)
  10. អង្គការប្រឹក្សាសហគមន៏ដើម្បីអភិវឌ្ឍន៏ (CCDO)
  11. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
  12. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
  13. អង្គការមជ្ឈមណ្ឌលកម្ពុជាដើម្បីការសម្រុះសម្រួលវិវាទ (CCM)
  14. អង្គការភាពជាដៃគូសង្គមស៊ីវិលកម្ពុជា (CCSP)
  15. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
  16. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
  17. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
  18. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
  19. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
  20. សហព័ន្ធសហជីពកម្ពុជាឯករាជ្យ (CITUFED)
  21. សមាគមកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
  22. សហភាពការងារកម្ពុជា (CLC)
  23. អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
  24. អង្គការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (CMPO)
  25. សម្ព័ន្ធសហជីពកាត់ដេរសម្លៀកបំពាក់ និងឧស្សាហកម្ម (COALITION-AI)
  26. អង្គការកម្ពុជាដើម្បីកុមារ និងការអភិវឌ្ឍន៍(COCD)
  27. អង្គការសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រ (COFAP)
  28. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
  29. ការទំនាក់ទំនងរវាងសហគមន៍ បរិស្ថាន និងភាពទទួលខុសត្រូវក្នុងវិស័យទេសចរណ៍ (ConCERT)
  30. អង្គការទ្រទ្រង់ស្រ្តីខ្មែរខេត្តកំពង់ធំ (COWS)
  31. អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (CPDD)
  32. អង្គការកែប្រែសហគមន៍​ (CTO)
  33. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
  34. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា ធ្វើការផ្នែកទេសចរណ៍ និងសេវាកម្ម (CTWUF)
  35. សមាគមអភិវឌ្ឍន៍ស្រ្តីកម្ពុជា (CWDA)
  36. អង្គការមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រីនៅកម្ពុជា (CWDCC)
  37. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
  38. អង្គការបណ្តុះបណ្តាលសហគមន៍ដើម្បីអភិវឌ្ឍន៍ (CTOD)
  39. អង្គការអភិវឌ្ឍន៍ និងការពារបរិស្ថាន (EPDO)
  40. អង្គការអប់រំដើម្បីអភិវឌ្ឍន៍សហគមន៍ជនបទ (ERCO)
  41. សមាគមមិត្តភាពសម្រាប់ក្តីសង្ឃឹមកុមារនៃកម្ពុជា (FACCH)
  42. សមាគមសម្របសម្រួលសេដ្ឋកិច្ចសហគមន៍កសិកម្ម (FAEC Cambodia)
  43. សមាគមកសិករដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ (FAPD)
  44. អង្គការដើម្បីជីវភាព និងព្រៃឈើ (FLO)
  45. អង្គការជំហានដំបូងកម្ពុជា (FSC)
  46. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
  47. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
  48. អង្គការអប់រំជីវិតនិងសុភមង្គល (HELO)
  49. អង្គការសង្រ្គោះជនទុរគតនិងមនុស្សចាស់ (HOM)
  50. អង្គការសិទ្ធិមនុស្សដើម្បីតម្លាភាព និងសន្ដិភាព (HROTP)
  51. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
  52. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
  53. សមាគមជីវិត និងក្ដីសង្ឃឹម (LHA)
  54. សមាគមខែ្មរដើម្បីអភិវឌ្ឍន៍ជនបទកម្ពុជា (KAFDOC)
  55. សមាគមក្រុមអភិវឌ្ឍន៍ភូមិ (KAWP)
  56. អង្គការជនពិការខេត្តក្រចេះ (KDPO)
  57. អង្គការ សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
  58. អង្គការខ្មែរដើម្បីខ្មែរ (KKO)
  59. អង្គការខេមរា (Khemara Organization)
  60. អង្គការសកម្មភាពដើម្បីសុខុមាលភាពស្ត្រីកម្ពុជា (KWWA)
  61. សមាគមយុវជនខ្មែរ (KYA)
  62. អង្គការមជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌ (MPC)
  63. អង្គការភូមិខ្ញុំ (MVi)
  64. អង្គការអ្នកអភិវឌ្ឍន៍សហគមន៍ (NAS)
  65. អង្គការនាគព័ន្ធដើម្បីអភិវឌ្ឍន៍ (NOD)
  66. អង្គការអនុផលព្រៃឈើ (NTFP)
  67. អង្គការគោលដៅយើង (OOO)
  68. អង្គការបញ្ហាមូលនិធិអប់រំនៅកម្ពុជា (PCEF)
  69. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
  70. អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED)
  71. អង្គការពន្លឺកុមារ (PK)
  72. អង្គការពន្លកខ្មែរ (PKH)
  73. អង្គការសកម្មភាសមាគមភ្នំនាងកង្រី (PNKA)
  74. អង្គការព្រហ្មវិហារធម៌ (PVT)
  75. អង្គការជំនួយជនបទ (RAO)
  76. សមាគមអភិវឌ្ឍន៍ជនបទ (RDA)
  77. អង្គការសហគមន៍អភិវឌ្ឍន៍មិត្តជនបទ (RFCD)
  78. អង្គការបង្រៀនស្រុកស្រែកម្ពុជា (RTOC)
  79. សមាគមស្ត្រីជនបទដើម្បីក្សេត្របរិស្ថាន (RWAA)
  80. សមាគមបេះដូងញញឹមសម្រាប់កុមារ (SHAC)
  81. អង្គការសាលាសម្រាប់អនាគតរីករាយ (SHFO)
  82. អង្គការសីលការ (SILAKA)
  83. អង្គការស្តារកម្ពុជា (SK)
  84. មជ្ឈមណ្ឌលសិក្សាសាលារៀនកម្ពុជា (SKLC)
  85. អង្គការជំហាននៃការរីកចម្រើនកម្ពុជា (SSC)
  86. អង្គការសាមគ្គី (Samaky Organization)
  87. អង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រទីក្រុង (UPWD)
  88. អង្គការស្ម័គ្រចិត្តកសាងកម្ពុជា (VBC)
  89. អង្គការគាំពារកុមារដែលងាយទទួលរងគ្រោះ (VCAO)
  90. អង្គការកាត់បន្ថយទុពលភាព និងអនក្ខរភាព (VIR)
  91. អង្គការក្រុមទ្រទ្រង់ភូមិ (VSG)
  92. សមាគមសំឡេងស្រ្តីសហគមន៍ខេត្តក្រចេះ (WCV-FM 89-50)
  93. អង្គការវឌ្ឍនភាព (WP)
  94. អង្គការមជ្ឈមណ្ឌលធនធានស្រ្តី (WRCO)
  95. ក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)
  96. សហគមន៍ដីធ្លីព្រៃពាយ កំពត
  97. សហគមន៍ព្រៃក្បាលខ្លា កំពង់ធំ
  1. សហគមន៍ឡពាង កំពង់ឆ្នាំង
  2. បណ្ដាញសហគមន៍ព្រៃឡង់ (PLCN)
  3. សហគមន៍ស្ត្រីក្លាហាន
  4. សហគមន៍សាលាស៊ូស៊ូ
  5. សហគមន៍ស្មសាន្ត
  6. ក្រុមពង្រឹងសិទ្ធិអំណាចយុវជនដើម្បីសមធម៌សង្គម (EYES)