សេចក្ដី​ថ្លែងការណ៍​រួម៖សូមទម្លាក់​ចោល​ការចោទប្រកាន់​ទាំងអស់​ចំពោះលោក​ រ៉ុង ឈុន​ ប្រធាន​សហជីព​ដែល​ត្រូវបាន​ចាប់ខ្លួន​

03
សីហា

សេចក្ដី​ថ្លែងការណ៍​រួម៖សូមទម្លាក់​ចោល​ការចោទប្រកាន់​ទាំងអស់​ចំពោះលោក​ រ៉ុង ឈុន​ ប្រធាន​សហជីព​ដែល​ត្រូវបាន​ចាប់ខ្លួន​

ថ្ងៃទី០៣​ ខែសីហា ​ឆ្នាំ២០២០

យើងខ្ញុំ​ ជាក្រុមសង្គមស៊ីវិល​ដែលមានរាយនាម​ដូចខាងក្រោម ​សូមសម្ដែង​ការសោកស្ដាយ​ជា ខ្លាំង​ចំពោះ​ការចាប់ខ្លួន​លោក រ៉ុង ឈុន​ នៅពេលយប់​ និងសង្ឃឹមថា​រាជរដ្ឋាភិបាល​ និង​សាលាដំបូង រាជធានីភ្នំពេញ​នឹងអាច​ទម្លាក់ចោល​ការចោទប្រកាន់​ទាំងអស់​និង​ដោះលែង​រូបលោក ​ពីការឃុំខ្លួន បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ឱ្យបានឆាប់ ។​ ​ 

ប្រធាន​សហភាព​សហជីព​កម្ពុជា ​លោក រ៉ុង ឈុន​ ត្រូវបាន​នគរបាល​ចាប់ខ្លួន​ នៅផ្ទះ​របស់លោក ​កាលពីយប់ថ្ងៃសុក្រ​ បន្ទាប់ពី​គណៈកម្មាធិការ​ចម្រុះកិច្ចការ​ព្រំដែន​របស់​រាជរដ្ឋាភិបាល​បានអំពាវនាវ​ ជាសាធារណៈ​ឱ្យអាជ្ញាធរ​ចាត់វិធានការ​ចំពោះ​លោក រ៉ុង ឈុន​ ដែលបាន​អត្ថាធិប្បាយ​ជុំវិញ​ទស្សនៈកិច្ច ​របស់លោក​ទៅកាន់​ព្រំដែន​រវាង​ប្រទេសកម្ពុជា​ និង​ប្រទេស​វៀតណាម​កាលពីថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ២០២០​ថ្មីៗនេះ ។​ លោក រ៉ុង ឈុន​ ដែលជា​តំណាងក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា​ បានផ្ដល់​បទសម្ភាសន៍​ តាមវិទ្យុមួយ​នៅមុនពេល​មានការ​ចាប់ខ្លួន​លោក​ប៉ុន្មានម៉ោង​ ដោយ​បានបដិសេធ​លើការចោទប្រកាន់ថា​ រូបលោក​បានចែករំលែក​ព័ត៌មាន​មិនពិត​តាមរយៈ ​សេចក្ដីថ្លែងការណ៍​ជាសាធារណៈមួយ​ កាលពីសប្ដាហ៍ មុន​ពាក់ព័ន្ធ​នឹងករណី​ប្រជាពលរដ្ឋ​លើកឡើង​ពីការបាត់បង់​ដីសហគមន៍​នៅតាម​បណ្ដោយព្រំដែន ។​  

លោក រ៉ុង ឈុន​ ត្រូវបាន​នាំខ្លួន​ទៅកាន់​សាលាដំបូង​រាជធានីភ្នំពេញ​កាលពីព្រឹកថ្ងៃសៅរ៍ ​និងត្រូវ បាន​ចោទប្រកាន់​ពី “បទញុះញង់ ​បង្កឱ្យមាន​ភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្ដិសុខសង្គម”​ តាមបញ្ញត្តិ​មាត្រា ​៤៩៤​ និង​មាត្រា​៤៩៥​ នៃក្រមព្រហ្មទណ្ឌ​មុនពេល​លោកត្រូវបាន​បញ្ជូន​ទៅឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​ សវនាការ​នៅមណ្ឌល​អប់រំកែប្រែទី១​ដែលមាន​សភាព​ចង្អៀតណែនខ្លាំង។​ អ្នកគាំទ្រ​រាប់សិបនាក់​បាន ជួបជុំគ្នា​នៅខាង​មុខ​តុលាការ​នៅថ្ងៃចុងសប្ដាហ៍នេះ​ ដើម្បី​ស្នើសុំ​ឱ្យមាន​ការដោះលែង​ប្រធាន​សហជីព រូបនេះវិញ​ទោះបីជា​កងកម្លាំង​សន្ដិសុខ​ជាច្រើននាក់​បញ្ជាឱ្យ​ពួកគាត់​បំបែក​ការជួបជុំគ្នា​នេះវិញ​ក៏ដោយ។​ 

ការចោទប្រកាន់​ដែលធ្វើឱ្យ​លោក រ៉ុង ឈុន​ ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រហូតដល់​ ២ឆ្នាំ ​គឺជា ការរំលោភសិទ្ធិ​ និង​សេរីភាព​របស់​លោក​ក្នុងការ​សម្ដែងមតិ​ដែលត្រូវបាន​ធានា​ដោយរដ្ឋធម្មនុញ្ញ ​នៃព្រះរាជាណាចក្រ​កម្ពុជា ។ 

លោក រ៉ុង ឈុន ​គឺជា​អ្នកតស៊ូមតិ​ដ៏ក្លាហាន​មួយរូប​ ក្នុងការ​ការពារ​សិទ្ធិកម្មករ​នៅក្នុង​ប្រទេស​កម្ពុជា​ អស់រយៈពេល​រាប់ទសវត្សរ៍​មកហើយ។​ កាលពីមុន​លោក​ក៏ធ្លាប់​ធ្វើជាប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ មុនពេល​លោក​ក្លាយជា​សមាជិក​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត ។​ 

កាលពីថ្ងៃពុធ​ លោក រ៉ុង ឈុន​ ក៏បាន​ចូលរួម​ជាមួយកម្មករ​ កម្មការិនីកាត់ដេរជាង២០០នាក់ ​ដែលបាន​ជួបជុំគ្នា​ដាក់ញត្តិ​នៅខាងក្រៅ​គេហដ្ឋាន​សម្ដេច​នាយករដ្ឋមន្ត្រី​ដើម្បី​ស្នើសុំ​អន្តរាគមន៍​ជុំវិញការ បិទរោងចក្រ​ដែល​បង្កឡើង​ដោយបញ្ហា​រីករាល​ដាល​នៃវីរុស​កូវិដ១៩ ។​ 

នេះមិនមែន​ជាលើកទីមួយទេ​ដែល​លោក រ៉ុង ឈុន ​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​ភាពសកម្ម របស់​លោក​។កាលពីខែ​តុលា ​ឆ្នាំ២០០៥​  លោក​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុងពន្ធនាគារ​រយៈពេល ៣ខែ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ពី​ “បទបរិហារកេរ្តិ៍”​ និង​ “បទញុះញង់”​ បន្ទាប់ពី​លោកបាន​អត្ថាធិប្បាយ ​អំពីសន្ធិសញ្ញា​បំពេញ​បន្ថែម​ព្រំដែន​កម្ពុជា វៀតណាម ។ 

កាលពីខែមករា​ ឆ្នាំ២០១៤​ លោកត្រូវបាន​ឃាត់ខ្លួន​ម្ដងទៀត​ជាមួយ​អ្នកការពារ​សិទ្ធិមនុស្ស​១០នាក់ ​ផ្សេងទៀត ​ខណៈដែល​អ្នកទាំងនោះ​កំពុងអំពាវនាវ​ជាសាធារណៈសូមឱ្យដោះលែង​អ្នកតវ៉ា​ជិត២០នាក់​ ដែលត្រូវ បាន​ចាប់ខ្លួន​អំឡុងពេល​ដែលមាន​ការតវ៉ា​ជាច្រើន​បន្ទាប់ពី​ការបោះឆ្នោត​ជ្រើសតាំងតំណាង រាស្រ្ត​ឆ្នាំ២០១៣​ ។ 

បន្ទាប់ពី​មានការ​ធ្វើទុក្ខបុកម្នេញ​ពីសំណាក់​អាជ្ញាធរ​ជាងមួយទសវត្សរ៍​  ការចាប់ខ្លួន​ចុងក្រោយ នៃប្រធានសហជីព​ដែលគួរឱ្យ​កោតសរសើរ​រូបនេះ ​គឺជា​ការគំរាមកំហែង​ដោយផ្ទាល់​ចំពោះ​ប្រជាពលរដ្ឋ កម្ពុជា​ដែលគ្រាន់តែ​ប្រើប្រាស់​សិទ្ធិធានា​ដោយ​រដ្ឋធម្មនុញ្ញ​របស់ខ្លួន​ក្នុងការ​សម្ដែងមតិ​។ សិទ្ធិនេះ​មិនគួរ​ ត្រូវបាន​ប្រឈម​នឹង​ការភ័យខ្លាច​ចំពោះ​ការចាប់ខ្លួន​នៅពេលយប់​ពីសំណាក់​នគរបាល​ ក៏ដូចជា​ការ ជាប់ពន្ធនាគារ​ជាច្រើន​ឆ្នាំនោះ​ទេ។ យើងខ្ញុំ​សង្ឃឹមថា​ រាជរដ្ឋាភិបាល​ នឹងអាច​គោរព​កាតព្វកិច្ច​របស់ខ្លួន​ ដើម្បីធានា​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ​ ផ្អែកតាម​រដ្ឋធម្មនុញ្ញ ​និងច្បាប់អន្តរជាតិ ។​ យើងខ្ញុំ​ក៏សង្ឃឹមថា​ សាលាដំបូង​រាជធានីភ្នំពេញ ​នឹងអាច​ទម្លាក់ចោល​ការចោទប្រកាន់​ទាំងអស់​ និង​ដោះលែង​លោក រ៉ុង ឈុន ​ឱ្យមាន​សេរីភាពវិញ​ឱ្យបានឆាប់ផងដែរ ​៕ 

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖

  1. សហគមន៍កៅពីរ (ភ្នំពេញ)
  2. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
  3. សហគមន៍ដីធ្លី ២៩៧ (កោះកុង)
  4. សហគមន៍ដីធ្លី ៧៦៦ (កោះកុង)
  5. សហគមន៍ដីធ្លី ៨៤៣ (កោះកុង)
  6. សហគមន៍១៨៥K ​ទីតាចំបក់ធំ (កំពង់ឆ្នាំង)
  7. សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
  8. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
  9. ក្រុមការងារដើម្បីដោះស្រាយទំនាស់​ (ACT)
  10. សហគមន៍អមលាំង (កំពង់ស្ពឺ)
  11. សហគមន៍អណ្តូងថ្ម (ព្រះសីហនុ)
  12. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
  13. សហគមន៍បន្ទាយស្រី (ភ្នំពេញ)
  14. សហគមន៍បាតខ្ទះ (ព្រះសីហនុ)
  15. សហគមន៍ដីធ្លីបឹងកក់ (កំពង់ឆ្នាំង)
  16. សហគមន៍បឹងឈូក (ភ្នំពេញ)
  17. សហគមន៍បុរីកីឡា (ភ្នំពេញ) 
  18. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
  19. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
  20. សម្ព័ន្ធសហជីពកម្ពុជា (CATU)
  21. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
  22. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
  23. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) 
  24. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
  25. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
  26. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
  27. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
  28. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
  29. សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (C.CAWDU)
  30. សម្ព័ន្ធសហជីពសេរីស្ត្រីកាត់ដេរ (CFTUWT)
  31. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
  32. សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA)
  33. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
  34. សហភាព​ការងារ​កម្ពុជា​ (CLC)
  35. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
  36. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
  37. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
  38. បណ្តាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
  39. បណ្តាញយុវជនកម្ពុជា (CYN)
  40. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
  41. សហគមន៍ដីធ្លីចក្រី (បន្ទាយមានជ័យ)
  42. សហគមន៍ចំបក់ត្រាង (កំពង់ស្ពឺ)
  43. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
  44. សហគមន៍ជើងព្រៃ (កំពង់ចាម)
  45. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
  46. សហគមន៍ជាំក្រវៀន (ត្បូងឃ្មុំ)
  47. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
  48. សហគមន៍សេ អ៊ី ប្រាំ (ព្រះសីហនុ)
  49. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
  50. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
  51. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
  52. សហជីពប្រជាធិបតេយ្យកម្មករនៃក្រុមហ៊ុនស្រាបៀរអង្គរ 
  53. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
  54. សហគមន៍តំបែរ (ត្បូងឃ្មុំ)
  55. អង្គការសមធម៌ (EC)
  56. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
  57. សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
  58. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
  59. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
  60. យុវជនជនជាតិដើមភាគតិចសម្រាប់សហគមន៍ខេត្តរតនគិរី
  61. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
  62. បណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
  63. សមាគមឥន្ទ្រទេវី (IDA)
  64. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
  65. សហគមន៍ដីធ្លីគៀនទឹក (កោះកុង)
  66. សមាគមមូលនិធិ កែម ឡី (KLFA)
  67. សហគមន៍ឃ្មុំស្រករថ្លុកឬស្សី (កំពង់ធំ)
  68. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
  69. ខ្មែរថាវរៈ 
  70. សហគមន៍ឃុំសេដា (ត្បូងឃ្មុំ)​
  71. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
  72. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
  73. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល
  74. សហគមន៍ដីធ្លី (ប៉ៃលិន)
  75. សហគមន៍ឡពាង (កំពង់ឆ្នាំង)
  76. សហគមន៍មានជ័យ (ស្វាយរៀង)
  77. មាតាធម្មជាតិកម្ពុជា (MNC)
  78. គណៈកម្មាធិការអព្យាក្រឹត ​និងយុត្តិធម៌ ដើម្បីការបោះឆ្នោត​ដោយសេរី​ និងត្រឹមត្រូវ​នៅកម្ពុជា (NICFEC)
  79. Not 1 More (N1M)
  80. សហគមន៍អូរឈើទាល (ព្រះសីហនុ)
  81. សហគមន៍អូរអំពិល (បន្ទាយមានជ័យ)
  82. សហគមន៍អូរត្រជាក់ចិត្ត (ព្រះសីហនុ)
  83. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
  84. អង្គការស្ពានសន្តិភាព (PBO)
  85. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
  86. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព (PDP)
  87. សហគមន៍ភ្នំក្រោម (សៀមរាប)
  88. សហគមន៍ភ្នំទទឹង (កំពត)
  89. សហគមន៍ភ្នំត្នោត (កំពត)
  90. សហគមន៍ភូមិ២២ (ភ្នំពេញ)
  91. សហគមន៍ភូមិ ២៣ (ភ្នំពេញ)
  92. សហគមន៍ភូមិដីឆ្នាំង (កំពង់ស្ពឺ)
  93. សហគមន៍ភូមិខ្វា (ភ្នំពេញ)
  94. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
  95. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
  96. សហគមន៍ដីធ្លីភូមិប្រាសាទ (បន្ទាយមានជ័យ)
  97. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
  98. សហគមន៍ភ្នំស្លឹក (បាត់ដំបង)
  99. អង្គការពន្លកខ្មែរ​ (PKH)
  100. សហគមន៍ព្រែកតានូ (ភ្នំពេញ)
  101. សហគមន៍ព្រែកតាគង់ (ភ្នំពេញ)
  102. សហគមន៍ព្រែកត្រែ (ព្រះសីហនុ)
  103. សហគមន៍ព្រៃឈើអូរដំដែក (កំពង់ធំ)
  104. បណ្តាញសហគមន៍ព្រៃឡង់ (PLCN)
  105. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
  106. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
  107. សហគមន៍លើកស្ទួយសិទ្ធិមនុស្សនិងដីធ្លី  (ខេត្តកណ្តាល)
  108. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
  109. សហគមន៍ផ្លូវរថភ្លើង (ភ្នំពេញ)
  110. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
  111. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
  112. អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
  113. សមាគមធាងត្នោត (STT)
  114. សហគមន៍សាមគ្គី៤ (ភ្នំពេញ)
  115. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
  116. សហគមន៍សំបុកចាប (ភ្នំពេញ)
  117. សហគមន៍ស្រ្តីឃ្លាំងសាំង (ភ្នំពេញ)=
  118. សហគមន៍នេសាទសម្រស់កោះស្តេច (កោះកុង)
  119. សហគមន៍នេសាទស្តីក្រោម (បាត់ដំបង)
  120. សីលការ
  121. សហគមន៍ដីធ្លីស្គន់ (សៀមរាប)
  122. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិ (ភ្នំពេញ)
  123. សហគមន៍ស្ពានឆេះ (ព្រះសីហនុ)
  124. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
  125. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
  126. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
  127. សហគមន៍ដីធ្លីស្ទឹងបត់ (បន្ទាយមានជ័យ)
  128. សហគមន៍ដីធ្លីតានី (សៀមរាប)
  129. សហគមន៍ដីធ្លីតានូន (កោះកុង)
  130. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់រើសអើងលើស្រ្តីភេទ (NGO-CEDAW)
  131. សហគមន៍ដីធ្លីធ្នង់ (កោះកុង)
  132. សហគមន៍ថ្មដា (ពោធិ៍សាត់)
  133. សហគមន៍ថ្មធំ (ព្រះសីហនុ)
  134. សហគមន៍ទួលរ៉ាដា (ភ្នំពេញ)
  135. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
  136. សហគមន៍ត្រពាំងរពៅ (កំពត)
  137. អង្គការតម្លាភាពកម្ពុជា (TI)
  138. សហជីពសេវាកម្មកម្មករនិយោជិតនៃមជ្ឈមណ្ឌលម៉ាស្សាអាឡាស្កា (USWAMC) 
  139. សហជីពកម្មករសេវាកម្មនៃក្រុមហ៊ុនឈេហ្វរ៉ុន(ខេមបូឌា) លីមីតធីតសៀមរាប (USWCSR) 
  140. សហជីពកម្មករចំណីអាហារ និងសេ​វាកម្មនៃក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីតធីត
  141. អង្គការកម្មវិធិអភិវថឌ្ឍន៍ធនធានយុវជន (YRDP)

Download full statement in Khmer

Download full statement in English

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...