10
កុម្ភៈ
ស្ត្រីខ្មែរ-អ៊ិស្លាមធ្វើការតាមផ្ទះនៅអារ៉ាប៊ីសាអ៊ូឌីតសុំអន្ដរាគមន៍វិលមកស្រុក
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម័្ពន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់បានថ្លែងកាលពីម្សិលមិញថាករណីរងគ្រោះនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតមានអង្គការផ្សេងៗទទួលបានពាក្យបណ្តឹងហើយជាករណីដែលកម្រនឹងមាន។
លោកបានឲ្យដឹងថា « មានពលករខ្មែរនៅប្រទេសអារ៉ាប់តិចតួចនៅឡើយតែបែរជាមានករណីរងគ្រោះ»។
យោងតាមរបាយការណ៍របស់ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថាក្រសួងបានជួយអន្តរាគមន៍ជួយពលករធ្វើការក្រៅប្រទេសចំនួន ៥៧៣ នាក់ក្នុងឆ្នាំ ២០១៥ ចំណែកឯឆ្នាំ ២០១៤ មាន ១៣៤ នាក់មានការកើនឡើងជាង ៣០០ ភាគរយពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ចិន អារ៉ាប៊ីសាអ៊ូឌីត និងអាហ្វ្រិកខាងត្បូងជាដើម៕
អានបន្ថែម៖ http://www.postkhmer.com/node/153795