ក្រសួង​ការងារ​កំពុងពិនិត្យ​ទិន្នន័យ​ចាក់​វ៉ាក់សាំង ​កូ​វីដ​-១៩ របស់​កម្មករ​និយោជិត

22
កក្កដា

ក្រសួង​ការងារ​កំពុងពិនិត្យ​ទិន្នន័យ​ចាក់​វ៉ាក់សាំង ​កូ​វីដ​-១៩ របស់​កម្មករ​និយោជិត

ប្រភព៖ KhmerTimes

កម្មករនិយោជិត​មួយចំនួន​ដែល​មិនបាន​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ យល់​ឃើញ​ថា ការណ៍​ដែល​ក្រសួង​ការងារ​តម្រូវឱ្យ​ម្ចាស់​រោង​ចក្រ​សហគ្រាស​ពិនិត្យ​ចំនួន​កម្មករ​និយោ​ជិត​ឱ្យ​បាន​ត្រឹម​ត្រូវ​ គឺ​ជា​សញ្ញា​ព្រមាន​ដល់​ ពួកគេ​ឱ្យទៅ​ចាក់​វ៉ាក់សាំង។

ការលើក​ឡើង​នេះ​បន្ទាប់ពី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី១៩ ខែ​កក្កដា បាន​តម្រូវ​ឱ្យ​ម្ចាស់​រោងចក្រ​សហគ្រាស​ទាំង​អស់​ពិនិត្យ​ចំនួន​កម្មករ​និយោជិត និង​បង្កើត​ក្រុម​ការងារ​សុវត្ថិភាព​និង​សុខភាព​ការងារ​ឱ្យ​បាន​ត្រឹម​ត្រូវ​ ព្រមទាំង​ណែ​នាំ​ពួកគេ​ឱ្យទៅ​ចាក់​វ៉ាក់សាំង​ដូច​ជំរុញ ហើយ​គ្រប់គ្រង​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ។

អ្នកស្រី ចាន់ ហៀ​ត កម្មករ​រោងចក្រ​វ័យ៤៧ឆ្នាំ ដែល​មិនបាន​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩នោះទេ ដោយ​អ្នកស្រី​និយាយថា ខ្លាច​ចំពោះ​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩ និង​ក្រោម​លក្ខខណ្ឌ​សុខភាព​មិនល្អ តែ​ពុំមាន​លិខិតបញ្ជាក់​ពី​ក្រសួងសុខាភិបាល ឬ​មណ្ឌល​សុខភាព។

អ្នកស្រី​បន្តថា៖ «ការប្រកាស​របស់​ក្រសួង​គេ​ចេះតែ​បង្ខំ​យើង [ឱ្យទៅ​ចាក់​វ៉ាក់សាំង] អ្នកខ្លះ​ចាក់​បានតែ​ម្ដង​ឬ​ពីរដង អ្នកខ្លះ​ទៀត​ក៏​មិនបាន​ចាក់​ដែរ។ ប្រសិនបើ​គេ​បញ្ឈប់​យើង​ពី​ការងារ ក៏​បញ្ឈប់​ទៅធ្វើ​ម៉េច​បាន​យើង​មិនបាន​ចាក់»។

ពៅ ស្រី​ណែន គឺជា​កម្មករ​រោងចក្រ​ម្នាក់​ដែរ។ នាង​និយាយថា នាង​ត្រូវបាន​ខាង​រោងចក្រ​សួរនាំ​ពី​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩នូវ​ដូ​ស​ជំរុញ​ពី​អ្នកតំណាង​រោងចក្រ​ដែរ ប៉ុន្តែ​នាង​បាន​ព្រមទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ទៅតាម​ការណែនាំ​របស់​ម្ចាស់​រោងចក្រ ក៏ដូចជា​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​បាន​ចំនួន៤ដូ​ស​រួចហើយ។

នាង​និយាយថា៖ «ខាង​រោងចក្រ​គេ​តម្រូវឱ្យ​ចាក់​ទាំងអស់គ្នា ក៏ប៉ុន្តែ​អ្នកខ្លះ​ទើបតែ​បាន​ចាក់​ដូ​ស​ទី២ និង​អ្នក​ខ្លះទៀត​ទើបតែ​ចាក់​បាន​ដូ​ស​ទី៣។ ខាង​រោងចក្រ​គេ​បាន​សួរ​យើង​ពី​ការចាក់​វ៉ាក់សាំង ដោយ​ចង់ដឹងថា​អ្នកណាខ្លះ​បាន​ចាក់​និង​អ្នកណាខ្លះ​មិនបាន​ចាក់»។

លោក ឃុន ថា​រ៉ូ ប្រធាន​គ្រប់គ្រង​កម្មវិធី​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស យល់ឃើញ​ថា ការ​សម្របសម្រួល​ផ្ដល់​ទីតាំង ក៏ដូចជា​សម្រួល​ដល់​ការធ្វើដំណើរ​របស់​កម្ម​ករ​និយោជិត​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ប្រហែលជា​ល្អ​ជាង​ការព្រមាន​កម្មករនិយោជិត។

លោក​និយាយថា៖ «ការតម្រូវ​ឱ្យ​កម្មករ​និ​យោគ​ជិត​ចាក់​វ៉ាក់សាំង​នូវ​ដូ​ស​ជំរុញ​បន្ថែមទៀត គឺជា​រឿង​មួយ​ដែល​ល្អ ប៉ុន្តែ​ក្រសួង​ការងារ​មានការ​សម្របសម្រួល​ផ្ដល់​ទីតាំង​ទៅដល់​រោងចក្រ ក៏ដូចជា​សម្រួល​ការធ្វើ​ដំណើរ​ដល់​កម្មករនិយោជិត​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅ​ចាក់​វ៉ាក់សាំង»។

លោក​និយាយថា៖ «ខ្ញុំ​គិតថា ចំណុច​មួយ​នេះ ប្រហែលជា​ការល្អ​ជាង​ព្រមាន​ការ​កាត់លុយ ព្រោះ​ជាធម្មតា​គោលការណ៍​ចាក់​វ៉ាក់សាំង គឺជា តម្រូវការ​ច​ាំបាច់ ប៉ុន្តែ​មិន​អាច​យក​គោល​ការណ៍​ដាក់​កំហិត ឬ​ដាក់បន្ទុក​លើក​ម្មករ​និ​យោគ​ជិត​នោះទេ។ ដូច្នេះ​គឺមាន​តែ​ការសម្របសម្រួល​ទើប​មាន​ភាព​ងាយ​ក្នុង​ការទទួល​បានការ​ចាក់​វ៉ាក់សាំង»។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា និយាយថា ការដែល​ក្រសួង​តម្រូវឱ្យ​ម្ចាស់​រោងចក្រ​សហគ្រាស​ពិនិត្យ​ចំនួន​កម្មករ​ដែល​បាន​ចាក់​វ៉ាក់សាំង គឺ​ដោយសារតែ​ការកើនឡើង​វិញ​នូវ​ចំនួន​អ្នក​ឆ្លង​កូ​វីដ-១៩មានការ​កើនឡើង​វិញ។ កត្តា​មួយទៀត គឺ​ដោយសារតែ​វ៉ាក់សាំង​នៅសល់​ច្រើន។ ដូច្នេះ​ក្រសួង​បាន​ពញ្ញាក់​ស្មារតី​កម្មករ​ឱ្យមាន​ការ​ភ្ញាក់រលឹក​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩។

លោក​និ​យា​ថា៖ «ជាធម្មតា ម្នាក់ៗគេ​ចង់​ចាក់​វ៉ាក់សាំង​ណាស់ ប្រសិនបើ​វ៉ាក់សាំង​នោះ​មាន​គុណភាព ចំណែក​អ្នក​ដែល​មិន​ចង់​ប្រហែល​ជាមាន​ហេតុផល​របស់​ពួកគេ ដែល​យើង​មិន​ហ៊ាន​ជំរុញ​គាត់​ទេ។ មន្ត្រី​សាធារណៈ​មាន​កាតព្វកិច្ច​ការចាក់​វ៉ាក់សាំង ប៉ុន្តែ​កម្មករ​ទូទៅ​ដូចជា​មិនមាន​ការដាក់​កាតព្វកិច្ច​ការចាក់​វ៉ាក់សាំង​ទេ»។ ខ្ញុំ​ទាន់​ឃើញ​មាន​គោលការណ៍​បង្ហាញ​ពី​ការដាក់​កាត់​ព្វ​កិច្ច​នេះ​នៅឡើយ​ទេ​សម្រាប់​កម្មករ»។

លោក​បន្តថា៖ «ការមិន​ទៅ​ចាក់​វ៉ាក់សាំង គឺ​គ្មាន​ហេតុផល​ណា ដែល​ត្រូវ​កាន់​ប្រាក់​ឈ្មួ​ល​របស់​ពួកគាត់​ឡើយ។ ប្រសិនបើ​ពួកគាត់​យល់ថា ការចាក់​វ៉ាក់សាំង​ណា​ដែល​អាច​ការពារ​ជំងឺ​កូ​វីដ-១៩បាន​គួរតែ​ទៅ​ចាក់ ប៉ុន្តែ​ការបង្ខំ​ឱ្យទៅ​ចាក់​រហូតដល់​កាត់​ប្រាក់​ឈ្មួ​ល​របស់​ពួកគាត់ ខ្ញុំ​ដូចជា​មិនទាន់​ឃើញ​ទេ ហើយក៏​ពុំមាន​គោលការណ៍​ដែល​អាចធ្វើ​ទៅរួច​ដែរ»។

យ៉ាងណា​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​ប្រាប់​ខ្មែរ​ថា​ម​ស៍​តាម​តេ​ឡេ​ក្រាម​យ៉ាងខ្លី​ថា ការតម្រូវ​ឱ្យ​ម្ចាស់​រោង​ច​ចក្រ​សហគ្រាស​ចុះ​ជំនឿន​ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​ចាក់​វ៉ាក់សាំង​របស់​កម្មករ​និយោជិត គឺ​ដើម្បី​ធានាថា​គ្រប់​កម្មករនិយោជិត​បា​ន​ចាក់​ដូ​ស​ជំរុញ​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល​ហើយ​ឬ​នៅ។ មួយទៀត គឺ​ដើម្បី​ធានា​សុខភាព​របស់​កម្មករ​និយោជិត ក៏ដូចជា​និរន្តរភាព​សង្វាក់​ផលិតកម្ម​របស់​ម្ចាស់​រោងចក្រ​សហគ្រាស​ផងដែរ៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...