សាលាក្រុងភ្នំពេញចោទប្រធានសហជីព២រូប ពាក់ព័ន្ធអំពីញុះញង់កូដករឱ្យបង្កហិង្សាមកលើសមត្ថកិច្ច

24
កក្កដា

សាលាក្រុងភ្នំពេញចោទប្រធានសហជីព២រូប ពាក់ព័ន្ធអំពីញុះញង់កូដករឱ្យបង្កហិង្សាមកលើសមត្ថកិច្ច

ប្រភព៖ RFI

រដ្ឋបាលរាជធានីភ្នំពេញចោទប្រកាន់ប្រធានសហជីពចំនួន២នាក់ថា បានពាក់ព័ន្ធនឹងករណីបង្កហិង្សាទៅលើសមត្ថកិច្ច និងញុះញង់ឱ្យកូដករក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍បុកទម្លាយប៉ារាសរបស់អាជ្ញាធរកាលពីថ្ងៃទី២២ ខែកក្តដា។ បើតាមរដ្ឋបាលរាជធានីភ្នំពេញ សកម្មភាពទាំងអស់នេះ ធ្វើឡើងដើម្បីបង្កើតរូបភាពអវិជ្ជមាន និងចូលរួមទម្លាក់កំហុសមកលើអាជ្ញាធរដែលកំពុងអនុវត្តច្បាប់។ ក៏ប៉ុន្តែ ប្រធានសហជីពទាំង២រូបបានច្រានចោលការចោទប្រកាន់របស់អាជ្ញាធរ​ ដោយឆ្លើយតបវិញថា អង្គការសង្គមស៊ីវិល​មិនមានតួនាទីញុះញង់ឱ្យកូដករបង្កហិង្សានោះទេ។

ផ្សាយពាណិជ្ជកម្ម

សេចក្តីប្រកាសព័ត៌មានរបស់សាលាក្រុងភ្នំពេញបន្តធ្លាក់មកជាហូរហែរ ជុំវិញករណីប្រមូលផ្តុំគ្នាតវ៉ារបស់កូដករក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដែលអាជ្ញាធរចាត់ទុកថាជាសកម្មភាពតវ៉ាខុសច្បាប់ និងមានលក្ខណៈផ្សាភ្ជាប់ជាមួយនយោបាយ។

ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែកក្តដាកន្លងទៅ សាលាក្រុងភ្នំពេញបានចេញមកចោទប្រកាន់ប្រធានសហជីពចំនួន២រូបគឺមានលោក វន​ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ជុំវិញការញុះញង់ឱ្យកូដករហ៊ានបុកទម្លាយប៉ារាស និងបង្កហិង្សាទៅលើអាជ្ញាធរមានសមត្ថកិច្ចកាលពីថ្ងៃទី២២ ខែកក្តដា។

អាជ្ញាធរអះអាងថា ក្រុមកូដករជាង៩០នាក់កាលពីថ្ងៃទី២២ ខែកក្តដា បានចេញមកតវ៉ាសារជាថ្មីនៅផ្តុំមហាវិថីសម្តេចសុធារស និងបានធ្វើដំណើរពីផ្សារទំនើបអ៊ីអន ១ មកកាន់សួនច្បារមុខសាកលវិទ្យាល័យបៀល ប្រាយ។ ហើយក្នុងសេចក្តីប្រកាសព័ត៌មាននេះបានបញ្ជាក់ថា កូដករបានស្រែកឡូឡា ជេរប្រមាថមកលើមន្ត្រីសាធារណៈ វាយស្គរ បង្កសម្លេងរំខានដល់អ្នកដទៃ និងឈរបិទចរាចរណ៍ជាដើម។

តែយ៉ាងណាសាលាក្រុងភ្នំពេញចាត់ទុកថា សកម្មភាពចូលរួមតវ៉ាយ៉ាងបើកចំហរពីប្រធានសហជីពទាំងពីររូបខាងលើនេះ គឺធ្វើឡើងដើម្បីបង្កើតនូវរូបភាពមិនល្អផ្សេងៗសម្រាប់ដាក់បន្ទុកមកលើអាជ្ញាធរ និងដើម្បីយកទៅផ្សព្វផ្សាយខុសពីការពិត។

លោក វន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបានថ្លែងថា លោកហួសចិត្តចំពោះការចោទប្រកាន់របស់អាជ្ញាធរ។ លោក វន ពៅ បញ្ជាក់ថា លោកមិនបានជាប់ពាក់ព័ន្ធនឹងការញុះញង់ឱ្យកូដករបុកទម្លុះបារ៉ាស និងបង្កហិង្សាដល់សមត្ថកិច្ចនោះទេ ខណៈលោកឈរសង្កេតការណ៍ពីចំណាយ ដោយមិនបានចូលឈរនៅជិតកូដករឡើយ។ ​

បើតាម ប្រធានសមាគមប្រជាបធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះ សហជីពឈរលើគោលការណ៍ច្បាប់ មិនបង្កើតហិង្សា និងញុះញង់ដល់ភាគីណាមួយឱ្យរងគ្រោះឡើយ។ ហើយលោកថា អាជ្ញាធរគួរយកការចោទប្រកាន់នេះទៅដោះស្រាយបញ្ហាជូនកូដករឱ្យចប់សព្វគ្រប់ ដើម្បីស្តារមុខមាត់ជូនរដ្ឋាភិបាលវិញ។

ចំណែក លោក ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​ នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស របស់អង្គការសង់ត្រាល់ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា លោកមិនចំឡែកនោះទេ ចំពោះការចោទប្រកាន់របស់សាលាក្រុងភ្នំពេញ ពីព្រោះនេះជាទម្លាប់របស់អាជ្ញាធរ។ លោកបន្តថា ទោះបីអាជ្ញាធរចោទប្រកាន់យ៉ាងណាក្តី សាធារណជនបានឃើញនូវរូបភាព និងវីឌីអូផ្សព្វផ្សាយយ៉ាងព្រោងព្រាតជុំវិញសកម្មភាពប្រើប្រាស់អំពើហឹង្សាមកលើកូដកររួចទៅហើយ។

សូមជម្រាបថា ក្នុងសំណុំរឿងវិវាទការងារនេះ កូដករចំនួន២១៥នាក់សម្រេចទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ខណៈកូដករចំនួន១៥៨នាក់ផ្សេងទៀតនៅបន្តទទូចឱ្យក្រុមហ៊ុនទទួលយកពួកគេចូលធ្វើការវិញ៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...