សង្គមស៊ីវិល រួមគ្នាបដិសេធថា លោកស្រី យ៉ាង សុភ័ណ្ឌ មិនបានដឹកនាំក្រុមតវ៉ាណាហ្គាវើលដ៍ឡើយ

10
សីហា

សង្គមស៊ីវិល រួមគ្នាបដិសេធថា លោកស្រី យ៉ាង សុភ័ណ្ឌ មិនបានដឹកនាំក្រុមតវ៉ាណាហ្គាវើលដ៍ឡើយ

ប្រភព៖ ថ្មីៗ

ក្រុមសហជីព និងស្ថាប័នអង្គការស៊ីវិលចំនួន២៤ បានរួមគ្នាបដិសេធលិខិតព្រមានរបស់នាយកដ្ឋានវិវាទការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថា លោកស្រី យ៉ាង សុភ័ណ្ឌ មិនមែនជាអ្នកដឹកនាំការតវ៉ារបស់កម្មករនិយោជិតណាហ្គាវើលដ៍នោះទេ។


នាយកដ្ឋានវិវាទការងានៃក្រសួងការងារ កាលពីប៉ុន្មានថ្ងៃមុន បានចេញលិខិតព្រមានលោកស្រី យ៉ាង សុភ័ណ្ឌ ដោយបញ្ជាឱ្យលោកស្រី បញ្ឈប់រាល់សកម្មភាពដែលល្មើសច្បាប់ ជុំវិញវិវាទការងារណាហ្គាវើលដ៍ ប៉ុន្តែនៅថ្ងៃទី ៩សីហា អង្គការសង្គមស៊ីវិល (NGO) និងសហជីព បានរួមគ្នាបដិសេធថា លោកស្រី មិនមែនជាអ្នកដឹកនាំក្រុមតវ៉ាណាហ្គាវើលដ៍ឡើយ។
សេចក្ដីថ្លែងការណ៍របស់សហជីព និងស្ថាប័នអង្គការសង្គមស៊ីវិល បានឲ្យដឹងថា ការតវ៉ាជិត៧ខែនេះ បានកើតចេញពីការមិនគោរពច្បាប់ការងាររបស់ក្រុមហ៊ុនណាហ្គាវើលដ៏។ NGO និងសហជីពទាំងនោះបានលើកឡើងថា៖«ការយកលេសកាត់បន្ថយបុគ្គលិកក្នុងចេតនារំលាយសហជីពពីសំណាក់ថៅកែក្រុមហ៊ុនណាហ្គាវើលដ៍បានរំលោភច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីព រួមទាំងអនុសញ្ញាស្នូលរបស់អង្គការអន្តរជាតិ…»។
រហូតមកដល់ពេលនេះ ក្រសួងការងារពុំទាន់មានវិធានការអ្វី ធ្វើឱ្យណាហ្គាវើលដ៍គោរពច្បាប់ជាតិ និងអន្តរជាតិ ដែលកម្ពុជាផ្ដល់សច្ចាប័នទេ។ ក្រៅពីបង្ខំដាក់សម្ពាធតំណាងសហជីព កម្មករនិយោជិតព្រមទទួលយកអ្វីដែលក្រុមហ៊ុនចង់បាន គឺទទួលយកសំណងខុសច្បាប់ និងធានាថា លែងមានវត្តមានសហជីពឯករាជ្យក្នុងក្រុមហ៊ុនរបស់ខ្លួន។ នេះជាការលើកឡើងរបស់ NGO និងសហជីព។
សហជីព និង NGO ដែលបានរួមគ្នាបដិសេធមាន ២៤ស្ថាប័ន ដូចជា សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU), សម័្ពន្ធសហជីពកម្ពុ ជា(CATU), សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI), មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) និងស្ថាប័នផ្សេងៗទៀត។
NGO និង សហជីព បន្តថា ពួកគេ បានតាមដានកូដករនេះ ចាប់ផ្ដើមតាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រហូតមានការចោទប្រកាន់ថ្នាក់ដឹកនាំ និងសមាជិកសហជីព រួចចាប់ឃុំខ្លួនពួកគេជាបន្តបន្ទាប់ ទាំងដែលកូដកម្មរបស់កម្មករនិយោជិត គឺធ្វើឡើងដោយគ្មាននរណាម្នាក់បង្ខិតបង្ខំ ពោលគឺធ្វើទៅតាមច្បាប់ ដែលបានចែងក្នុងច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីព។
សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ថា​ កម្មករទាំងនោះទទួលរងភាពអយុត្តិធម៌ ដូច្នេះថ្នាក់ដឹកនាំសហជីព តំណាងកម្មករ បានប្រើប្រាស់ស្មារតីសាមគ្គីភាពជាមួយកម្មករ ក្នុងការប្រើសិទ្ធិសេរីភាពមូលដ្ឋាន ដើម្បីការពារវត្តមានសហជីពឯករាជ្យ ជាមួយសំឡេងកម្មករពិតប្រាកដ និងជាយន្តការមួយដែលធ្វើឱ្យកម្មករមានអំណាចក្នុងតុចរចា ការបែងចែកប្រយោជន៍ដោយយុត្តិធម៌ពីថៅកែ ដែលធ្វើឱ្យប្រសើរឡើងនូវជីវភាព និងលក្ខខណ្ឌការងារ។
«ក្រសួងការងារបានចោទប្រកាន់លោកស្រី យ៉ាង សុភ័ណ្ឌ ដោយគ្មានភស្តុតាង ឬអង្គហេតុពិត ដែលបញ្ជាក់ថា លោកស្រី បានដឹកនាំ និងធ្វើសកម្មភាពក្រៅដែនអនុវត្តតាមវិជ្ជាជីវៈឡើយ គឺលោកស្រីធ្វើឡើងស្របតាមច្បាប់ស្ដីពីសហជីព ដែលមានលក្ខណជាតិ និងអន្តរជាតិ»។ NGO និងសហជីព បានលើកឡើងបែបនេះ។
ជាមួយគ្នានេះ NGO និងសហជីពទាំងនោះ បានស្នើឱ្យក្រសួងការងារបញ្ឈប់ចំពោះការចោទប្រកាន់តំណាងសហជីព ដែលបំពេញតួនាទីតាមវិជ្ជាជីវៈរបស់ខ្លួន និងរាល់ទង្វើទាំងឡាយដែលជ្រៀតជ្រែកលើវិវាទការងារ។ ទន្ទឹមនេះ ពួកគេក៏បានសំណូមពរឱ្យក្រសួងឈរលើស្មារតីការពារ ហើយត្រូវជំរុញឱ្យភាគីនិយោជក គោរពច្បាប់ និងសេរីភាពសហជីព ក្រោមអនុសញ្ញាស្នូលរបស់អង្គការពលកម្មអន្តរជាតិក្នុងការបញ្ចប់វិវាទការងារនេះ ដោយទទួលយកតំណាង និងសមាជិកសហជីពឱ្យចូលធ្វើការវិញ៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...