ក្រសួង​ចំនួន ២ ​កំពុង​ដោះ​ស្រាយ​បញ្ហា​ភាព​មិន​ស្រប​ច្បាប់របស់​ពលករមួយចំនួន​នៅ​ប្រ​ទេស​ថៃ

17
ឧសភា

ក្រសួង​ចំនួន ២ ​កំពុង​ដោះ​ស្រាយ​បញ្ហា​ភាព​មិន​ស្រប​ច្បាប់របស់​ពលករមួយចំនួន​នៅ​ប្រ​ទេស​ថៃ

ភ្នំពេញៈ ​ក្រសួង​មហា​ផ្ទៃ​កំពុង​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ឱ្យមា​នភាពស្រប​ច្បាប់​សម្រាប់​ពលករ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​ ខណៈ​ដែល​ក្រសួង​ការ​ងារ​ និង​អង្គការ​ដៃ​គូ​ក៏​កំពុង​ពង្រឹ​ងកា​រណែនាំ​តម្រ​ង់ទិស​ពល​ករ​មុ​នពេ​លចេញ​ដំណើរ​ទៅធ្វើ​កា​រនៅ​ប្រ​ទេស​ថៃ​ ផង​ដែរ។

លោក​សក់​ សេដ្ឋា​រដ្ឋលេខា​ធិកា​រ​ប្រចាំ​ការ​ក្រសួ​ងម​ហាផ្ទៃ​បាន​ដឹកនាំកិ​ច្ចប្រ​ជុំពិ​ភាក្សា​ដោះ​ស្រាយភា​ពស្រប​ច្បាប់​សម្រាប់​ពលករ​ទេសន្ដរ​ប្រវេសន៍​ក្នុង​ប្រទេស​ថៃ​ដែល​មាន​ឯក​សារ​ផុត​សុពលភាព​ជិត​ផុត​សុព​លភា​ព​និង​មិន​មាន​ឯក​សារ។ នេះ​បើ​យោង​តាម​ក្រ​សួង​មហា​ផ្ទៃនា​ថ្ងៃទី​១៦ខែឧ​សភា​។

លោក​សក់​ សេ​ដ្ឋាបា​ន​លើកឡើ​ងនា​ថា៖​«ស្ថាប័​នពា​ក់ព័​ន្ធទាំ​ង​អស់​ត្រូវ​រួម​គ្នាពិនិត្យប្រព័ន្ធនិ​ងកិច្ចសហប្រ​តិបត្តិការរ​វាង​កម្ពុជា-ថៃ​ក្នុង​ការ​គ្រ​ប់​គ្រង​ពលក​រដែ​លធ្វើ​កា​រងា​រនៅ​ប្រ​ទេស​ថៃ​ខ​ណៈប្រ​ទេ​សទាំ​ង២ បានចុះ​អនុស្សរ​ណៈ​យោគ​យល់​គ្នា​នាពេ​ល​ក​ន្លង​ម​ក​ហើ​យដែ​រ​​»។

​ចំពោះ​វិធា​ន​ការ​ដោះស្រា​យ​ចំពោះ​មុ​ខ ​លោក​សក់​ សេដ្ឋា​ បា​ន​ស្នើ​គណៈក​ម្មាធិ​ការជា​តិប្រ​យុទ្ធ​ប្រឆាំ​ងអំ​ពើជួ​ញដូ​រ​មនុស្ស ត្រូវ​ប​ន្ដធ្វើ​កា​រងា​រ​ជាមួយ​ភាគីថៃ​ដើម្បី​ផ្ដល់​ភាព​ស្រប​ច្បា​ប់ចំ​ពោះព​លក​រខ្មែ​រ​ណា​មិន​ទា​​ន់​មានភា​ពស្រ​ប​ច្បាប់​ដើម្បី​​ធ្វើ​យ៉ាង​ណាឱ្យ​ពួ​កគា​ត់​មា​នភា​ព​ស្រ​បច្បា​ប់​សម្រាប់​បំពេ​ញកា​រ​ងារនៅ​ប្រទេ​ស​ថៃ។

ក្នុង​កិច្ចប្រ​ជុំនោះ​ដែរ​​ លោក​ស្រី ជូ​ប៊ុ​នអេង​រដ្ឋលេ​ខាធិ​កា​រក្រ​សួង​មហាផ្ទៃ​និង​ជាអនុ​ប្រធានអចិ​ន្ត្រៃយ៍គណៈ​កម្មាធិការ​ជាតិ​ប្រ​យុទ្ធ​ប្រឆាំង​អំពើ​ជួ​ញដូ​រ​មនុ​ស្ស(គ.ជ.ប​.ជ​)​ក៏បា​ន​លើក​ឡើង​ដែរ​ថា​កម្ពុជា​បាន​ប​ង្កើតឱ្យ​មាន​មជ្ឈមណ្ឌល​ទទួល​ពល​ករ​ចំនួ​ន២​ក​ន្លែង​ក្នុ​ង​ខេ​ត្តប​ន្ទា​យមា​ន​ជ័យ​។​ ​មណ្ឌ​ល​នេះ​ក៏ជាទី​កន្លែ​ងទ​ទួ​លព័ត៌​មានទិ​ន្នន័​យ​ពីពល​ក​រដែល​បាន​ឆ្លង​កាត់ពិសេ​ស​ពល​ករដែ​លត្រូ​វ​បាន​បញ្ជូ​នត្រ​ឡ​ប់​ម​ក​ពីប្រ​ទេស​ថៃវិ​ញ​។

 

លោកស្រី​បាន​បញ្ជា​ក់​ថា៖​«គ.ជ​.ប​.ជ​ ​ចាត់​ទុ​ក​កា​រ​ងារ​ទេស​ន្ដរ​ប្រ​វេស​ន៍​ជាផ្នែក​មួយ​នៃ​យុទ្ធ​សាស្ដ្រ​បង្កា​រទ​ប់ស្កាត់​អំពើ​ជួញ​ដូរ​មនុ​ស្ស​ជាពិ​សេស​ក្នុ​ងចំ​ណោមជ​នទេសន្ដ​រប្រ​វេស​ន៍ផ​ង​ដែរ»។

ទ​ន្ទឹ​ម​គ្នានេះ​ដែរ​កាលពី​ថ្ងៃទី​១៦​ខែឧសភា​ក្រសួង​ការ​ងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ស​ហកា​រជា​មួយ​អ​ង្គការ​អន្តរជាតិ​ទេសន្ត​រប្រ​វេ​សន៍​(IOM)​ក៏បា​ន​រៀប​ចំសិ​ក្ខាសាលា​​ស្តីពីកា​រពិនិ​ត្យលទ្ធ​ផលនៃ​ការសិ​ក្សាលើ​ការ​ពង្រឹ​ងការ​ណែនាំត​ម្រង់ទិ​សព​លក​រ​មុន​ពេល​ចេញដំ​ណើរ​ទៅធ្វើការ​នៅប្រ​ទេសថៃ​ផង​ដែរ​។

យោងតា​ម​ក្រសួ​ងការ​ងារ​បាន​ឱ្យ​ដឹង​ថា​សិក្ខា​សា​លានេះ​មាន​គោ​លបំណ​ង​បង្ហាញ​ជូន​នូវលទ្ធ​ផលនៃកា​រសិ​ក្សាស្តី​ពីការ​ពង្រឹង​ការ​ណែ​នាំ​តម្រ​ង់ទិ​សព​លករ​មុន​ពេល​ចេញ​ដំ​ណើរ​ទៅ​ធ្វើ​កា​រ​នៅប្រ​ទេ​សថៃ​និងពិ​និត្យ​ពិ​ភា​ក្សា​ផ្តល់ធាតុ​ចូល​ឬ​អនុ​សាស​ន៍​ពីដៃ​គូ​ពាក់​ព័ន្ធ​លើសេ​ចក្តី​ព្រា​ងនៃ​ការ​សិ​ក្សា​នេះ។

ជុំវិ​ញរឿ​ងនេះ​លោក​មឿន​តុលា​ប្រធានអង្គការម​ជ្ឈ​មណ្ឌ​ល​សម្ព័​ន្ធ​ភា​ពការ​ងារ​ និ​ងសិ​ទ្ធិម​នុស្ស​(ស​ង់ត្រា​ល់)​បាន​ប្រាប់​កាល​ពី​ថ្ងៃ​ទី​១៧​ខែឧ​សភា​ថា​មិន​ថា​កាល​ពី​មុន​ឬបច្ចុ​ប្ប​ន្ននេះ​ទេ​ពលក​រ​មួយ​ចំនួ​ន​នៅតែ​ទៅ​ធ្វើចំ​ណា​កស្រុ​កទៅ​ប្រទេ​សថៃ​ដោ​យគ្មា​នឯ​កសា​រ​ស្រប​ច្បាប់​ដដែ​ល។

លោក​បាន​បន្ត​ថា​តាមកា​រ​លើក​ឡើ​ងរ​បស់​ព​លករ​ការធ្វើ​ឯ​កសារ​មាន​ភាព​ស្មុគ​ស្មាញ​និងត្រូវ​ចំណាយ​សេវា​ជា​ច្រើន​។

លោកមឿ​នតុលា​បានថ្លែ​ងថា៖«ប្រ​សិន​ក្រ​សួង​បា​នជ​ជែក​ជាមួ​យភា​គី​ថៃពី​ការផ្ដល់​និង​ពន្លឿន​ក្នុង​ការធ្វើ​ឯក​សារ​ស្រប​ច្បាប់​ដល់​ពល​ករ​និង​ការប​ន្ថយ​ភា​ពស្មុ​​គស្មាញ​មួ​យចំ​នួ​នដែល​ពល​ករ​ជួប​ប្រទះនោះ​វាជា​ផលប្រយោ​ជ​ន៍យ៉ា​ង​ធំធេ​ង​ស​ម្រាប់​ព​ល​ក​រ​យើង​ដោ​យសារ​ពួក​គាត់​ត្រូវ​ការភា​ពស្រប​ច្បាប់​នេះ​ឯង​ដើ​ម្បី​អាច​កាត់​ប​ន្ថយ​ហានិ​ភ័​យនៃ​ការ​កេង​ប្រវ័​ញ្ច​កម្លាំង​ពល​កម្ម»។

​យោ​ង​តា​មកា​រ​ស្ទាបស្ទ​ង់​រប​ស់​អ​ង្គការ​ស​ង្គ​មស៊ី​វិល​និងស​ហ​ជីពនៅ​ប្រទេ​សថៃ​បាន​ប៉ា​ន់ប្រ​មាណ​ថា​ពល​ករ​ខ្មែរ​ ដែ​ល​កំ​ពុង​ធ្វើកា​រ​នៅ​ប្រទេ​ស​ថៃ​មា​នប្រ​មា​ណជា​ង២លាននា​ក់​ហើយក្នុង​ចំ​ណោម​ពល​ករ​ទាំង​នេះ​ មាន​ប្រហែ​លជា​ង៤​០% ​ជា​ពលករ​ដែល​ធ្វើការ​ដោយ​មិន​ទាន់​មាន​ឯក​សា​រស្រ​ប​ច្បា​ប់ត្រឹម​ត្រូវ​។នេះ​បើតា​មប​ញ្ជាក់​រប​ស់លោ​កមឿន​តុលា៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...