សូម​បញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​ ​ដើម្បី​ដាក់​គំនាប​លើ​អ្នកការពារ​សិទិ្ធ​មនុស្ស​ ​លោក​ ​ស៊ឹង​ ​សែន​ករុណា​

14
កុម្ភៈ

សូម​បញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​ ​ដើម្បី​ដាក់​គំនាប​លើ​អ្នកការពារ​សិទិ្ធ​មនុស្ស​ ​លោក​ ​ស៊ឹង​ ​សែន​ករុណា​

យើងខ្ញុំ​ជា​ក្រុម​សង្គម​ស៊ីវិល​ ​ដែល​រួម​មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​សមាគម​ ​សហជីព​ ​និង​សហគមន៍​មូលដ្ឋាន​ ​ដូច​មានរាយ​នាម​ខាងក្រោម​ ​មានការ​សោកស្តាយ​ជា​ខ្លាំង​ ​ចំពោះ​ការ​ដាក់ពាក្យបណ្តឹង​ ​ទៅលើ​លោក​ ​ស៊ឹង​ ​សែន​ករុណា​ ​បុគ្គលិក​ជាន់ខ្ពស់​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ (​អា​ដ​ហុ​ក​) ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើបទអត្ថាធិប្បាយ​របស់​លោក​នៅ​ក្នុង​អត្ថបទ​សារ​ព័ត៌មាន​មួយ​ ​។​ ​លោក​ ​ករុណា​ ​គឺជា​អនុប្រធាន​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទិ្ធ​មនុស្ស​ ​ដីធ្លី​ ​និង​ធនធានធម្មជាតិ​នៃ​សមាគម​ ​អា​ដ​ហុ​ក​ ​។​ ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​ដែល​លោក​ហ៊ាន​និយាយ​ជា​សាធារណៈ​អំពី​ការរំលោភ​សិទិ្ធ​មនុស្ស​ ​ការ​បាត់បង់​ធនធានធម្មជាតិ​ ​ព្រៃឈើ​ ​បរិស្ថាន​ ​និង​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម​ ​។​

​សារ​ព័ត៌មាន​ ឌឹ ខេ​ម​បូ​ឌា ដេ​លី​ ​ជា​ភាសាខ្មែរ​ ​បាន​ចេញផ្សាយ​អត្ថបទ​ព័ត៌មាន​មួយ​ ​កាលពី​ថ្ងៃ​ទី​២​ ​ខែកុម្ភៈ​ ​ដោយ​បាន​ដកស្រង់​សម្តី​របស់​លោក​ថា​ ​វិវាទ​របស់​អ្នកនយោបាយ​ ​គួរ​បញ្ចប់​ដោយ​នយោបាយ​ ​មិនគួរ​ប្រើ​ប្រព័ន្ធ​តុលាការ​មក​ដោះស្រាយ​ទេ​ ​។​ ​អត្ថបទ​នោះ​ក៏បាន​ដកស្រង់​សម្តី​របស់​លោក​ ​ដែល​កត់​សម្គាល់​ថា​ ​គណបក្ស​កាន់អំណាច​ ​តែងតែ​យក​តុលាការ​មក​ធ្វើជា​របាំង​ក្នុង​ការគាបសង្កត់​ដៃគូ​នយោបាយ​ប្រឆាំង​របស់​ខ្លួន​ ​។​

​កាលពី​ថ្ងៃ​ទី​៤​ ​ខែកុម្ភៈ​ ​អតីត​នាយករដ្ឋមន្ត្រី​ ​និង​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ ​បាន​ស្នើ​ឱ្យ​មេធាវី​របស់​គណបក្ស​សិក្សា​ពី​ផ្លូវច្បាប់​ ​ដើម្បី​ប្តឹង​លោក​ ​ស៊ឹង​ ​សែន​ករុណា​ ​ដោយសារតែ​អត្ថបទ​សារ​ព័ត៌មាន​មួយ​នោះ​ ​។​ ​នៅ​ថ្ងៃ​បន្ទាប់​តាមរយៈ​មេធាវី​របស់​គណបក្ស​ ​បាន​ដាក់ពាក្យបណ្តឹង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ដោយ​ស្នើសុំ​ឱ្យ​តុលាការ​ផ្តន្ទាទោស​លោក​ ​តាម​ច្បាប់ជាធរមាន​ ​។​ ​នៅ​ក្នុង​ពាក្យបណ្តឹង​ក៏បាន​ប្តឹង​ទាមទារ​សំណង​ជំងឺចិត្ត​ចំនួន​ ​២​ ​ពាន់​លាន​រៀល​ (​ប្រមាណ​ជា​ ​៥​ ​សែន​ដុល្លារ​អាមេរិក​) ​ដោយ​អះអាង​ថា​ ​ការ​និយាយ​របស់​លោក​ក្នុង​សារ​ព័ត៌មាន​ ​ធ្វើ​ឱ្យ​ខូច​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​គណបក្សប្រជាជន​កម្ពុជា​ ​។​

​កា​រដាក់​គំនាប​តាម​រយៈផ្លូវ​តុលាការ​នេះ​ ​គឺជា​កា​រដាក់​គំនាប​មួយ​ចុងក្រោយ​តាមរយៈ​បណ្តឹង​ទៅ​តុលាការ​ជាច្រើន​ផ្សេងទៀត​ទៅលើ​សកម្មជន​សិទ្ធិមនុស្ស​ ​សកម្មជន​សហជីព​ ​សកម្មជន​បរិស្ថាន​ ​និង​សកម្មជន​ជាច្រើន​នាក់​កាលពី​ពេល​កន្លងទៅ​ ​។​ ​កា​រដាក់​គំនាប​នេះ​ ​មាន​គោលបំណង​រារាំង​ការចូលរួម​របស់​សាធារណជន​ ​និង​បំបិទ​សំឡេង​រិះគន់​ ​។​ ​យ៉ាងតិច​ណាស់​មាន​អ្នកទោស​មនសិការ​ចំនួន​ ​៣​៧​ ​នាក់​ ​ដែល​រួម​មាន​សកម្មជន​សិទ្ធិមនុស្ស​ ​សកម្មជន​សហជីព​ ​សកម្មជន​ដីធ្លី​ ​សកម្មជន​និង​ពលរដ្ឋ​ផ្សេងទៀត​ ​កំពុង​ជាប់ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ ​។​

​លោក​ ​ករុណា​ ​បាន​បដិសេធ​ថា​ ​លោក​មិនបាន​និយាយ​ដូច​ការ​លើកឡើង​របស់​អត្ថបទ​កាសែត​នោះ​ទេ​ ​ដោយ​លោក​បាន​បញ្ជាក់​ថា​ ​លោក​គ្រាន់តែ​និយាយ​ក្នុង​គោលដៅ​លើក​ក​ម្ពស់ “​ការគោរព​សិទិ្ធ​មនុស្ស​ ​ច្បាប់​ ​យុត្តិធម៌​សង្គម​ ​និង​ប្រជាធិបតេយ្យ​” ​ហើយ​ថា​លោក​មិនបាន​លើកឡើង​ពី​ឈ្មោះ​ ​ឬ​វាយប្រហារ​គណបក្ស​នយោបាយ​ណាមួយ​ជាក់លាក់​នោះ​ទេ​ ​។​ ​សារ​ព័ត៌មាន​ ឌឹ ខេ​ម​បូ​ឌា ដេ​លី​ ​ក៏បាន​កែប្រែ​អត្ថបទ​សារ​ព័ត៌មាន​របស់​ខ្លួន​វិញ​ផង​ដែរ​នៅ​លើ​គេហទំព័រ​ ​និង​បណ្តាញ​សង្គម​របស់​ខ្លួន​ ​។​

​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​រិះគន់​ពាក់ព័ន្ធ​នឹង​សិទ្ធិ​នយោបាយ​ ​គឺ​ត្រូវ​បានការ​ពារ​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទិ្ធ​ពលរដ្ឋ​ ​និង​នយោបាយ​ ​ដែល​កម្ពុជា​បាន​អនុម័ត​ផ្តល់​សច្ចាប័ន​ ​។​ ​ការ​និយាយ​ក្នុង​អត្ថបទ​សារ​ព័ត៌មាន​បែប​នេះ​ ​មិនគួរ​ត្រូវ​បាន​គេ​ប្តឹង​ពី​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ទេ​ ​។​

​យើងខ្ញុំ​ទាំងអស់គ្នា​ ​សូម​សំណូមពរ​ឱ្យ​ភាគី​ដើមបណ្តឹង​ ​សូម​ដក​ពាក្យបណ្តឹង​ ​និង​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ ​សូម​មេត្តា​បញ្ឈប់​នូវ​គ្រប់​ទម្រង់​នៃ​ការ​រំលោភបំពាន​លើ​អ្នកការពារ​សិទិ្ធ​មនុស្ស​ ​និង​សកម្មជន​សង្គម​ ​។​ ​យើងខ្ញុំ​សង្ឃឹម​ថា​តុលាការ​នឹង​ពិនិត្យពិចារណា​ ​មិន​ធ្វើ​ការចោទប្រកាន់​លើ​លោក​ ​ស៊ឹង​ ​សែន​ករុណា​ ​។​ ​យើងខ្ញុំ​ទាំងអស់គ្នា​ ​ក៏​នៅតែ​បន្ត​ឈរ​ជាមួយ​លោក​ ​ករុណា​ ​និង​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ ​ដែល​ធ្វើការងារ​ដោយ​អហិង្សា​ ​ក្នុង​ការ​លើក​ក​ម្ពស់ ​និង​ការពារ​សិទិ្ធ​មនុស្ស​នៅ​ក្នុង​ប្រទេស​ ​៕

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. ​សហគមន៍​ដីធ្លី​ ​១​៩​៧​ (​កោះ​កុង​)
២. ​សហគមន៍​អម​លាំង​ (​កំពង់ស្ពឺ​)
៣. ​សហគមន៍​ដីធ្លី​អណ្តូង​ត្របែក​ (​ស្វាយរៀង​)
៤. ​ស​ម្ព័ន្ធ​សហជីព​កម្ពុជា​ (​CAT​U)
៥. ​មជ្ឈមណ្ឌល​ស​ម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិមនុស្ស​ (​CENTRAL​)
៦. ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CC​I​M​)
៧. ​សហភាព​ពហុ​វិ​ស​័​យ​កម្ពុជា​ (CCC)
៨. ​សហ​ព័ន្ធ​សហជីព​ ​កម្មករ​ចំណីអាហារ​ ​និង​សេវាកម្ម​ (C​F​S​W​F​)
៩. ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ (C​IT​A​)
១០. ​សមាគមកម្មករ​កម្ពុជា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (C​I​W​A​)
១១. ​ស​ម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ (​Cam​boJ​A​)
១២. ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ ​លី​កា​ដូ (​L​I​CAD​H​O)
១៣. ​សហ​ព័ន្ធ​សហជីពកម្មករ​និយោជិត​វិ​ស​័​យ​ទេសចរណ៍​កម្ពុជា​ (C​T​W​U​F​)
១៤. ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ (C​Y​N)
១៥. ​សហគមន៍​ដីធ្លី​ជី​ខ​ក្រោម​ (​កោះ​កុង​)
១៦. ​គណ​:​កម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយសេរី​ ​និង​យុត្តិធម៌​នៅ​កម្ពុជា​ (​CO​M​F​R​E​L​)
១៧. ​អង្គការ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ (C​L​E​C)
១៨. ​សហគមន៍​ទ្រទ្រង់​ធម្មជាតិ​ (​ពោធិ៍សាត់​)
១៩. ​អង្គការ​សមធម៌​កម្ពុជា​ (​E​C)
២០. ​សហ​ព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ (​F​T​U​W​KC)
២១. ​សហ​ព័ន្ធ​សហជីព​សេរី​ឯករាជ្យ​ (​F​U​F​I​)
២២. ​អង្គការ​យេ​ន​ឌ​័​រ​ ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ (​GAD​C)
២៣. ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (​IDEA​)
២៤. ​សហ​ព័ន្ធ​សហជីព​ឯករាជ្យ​ (​IN​T​U​F​E​)
២៥. ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ឃុំ​ប្រមេ​រុ​ខេត្ត​ព្រះវិហារ​
២៦. ​សហគមន៍​ព្រៃឈើ​ក្បាល​ខ្លា​ (​កំពង់ធំ​)
២៧. ​សមាគម​ស​ម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ (KS​I​L​A​)
២៨. ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ដើម្បី​សិទ្ធិមនុស្ស​និង​អភិវឌ្ឍន៍​ (KKK​H​R​D​A​)
២៩. ​អង្គការ​ក្លាហាន​
៣០. ​សហគមន៍​ជនជាតិ​ភាគតិច​កួយ​ (​ព្រះវិហារ​)
៣១. ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ (​L​RSU)
៣២. ​សហគមន៍​ដីធ្លី​ខេត្ត​ប៉ៃលិន​
៣៣. ​សហគមន៍​ដីធ្លី​អូរ​បាត់​មាន់​ (​ឧត្តរមានជ័យ​)
៣៤. ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព​ (​P​D​P​)
៣៥. ​អង្គការ​ពន្លក​ខ្មែរ​ (​P​K​H​)
៣៦. ​សហគមន៍​ភ្នំ​ក្រោម​ (​សៀមរាប​)
៣៧. ​សហគមន៍​ដីធ្លី​ភូមិ​សិលា​ខ្មែរ​ (​បន្ទាយ​មានជ័យ​)
៣៨. ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ (​P​L​CN)
៣៩. ​សហគមន៍​ព្រៃឈើ​រតនៈ​រុក្ខា​ (​ឧត្តរមានជ័យ​)
៤០. ​សហគមន៍​រស្មី​សាមគ្គី​ (​កំពង់ស្ពឺ​)
៤១. ​អង្គការ​សមាគម​ធាងត្នោត​ (​ស​ធ​ត​)
៤២. ​សហគមន៍​សាមគ្គី​ចេកមាស​ (​ស្វាយរៀង​)
៤៣. ​សហគមន៍​សាមគ្គី​រមាស​ហែក​ (​ស្វាយរៀង​)
៤៤. ​សហគមន៍​ស្រែប្រាំង​ (​ត្បូងឃ្មុំ​)
៤៥. ​សហគមន៍​ព្រៃឈើ​ទេសចរណ៍​ទឹកធ្លាក់​ស្រែ​អំពិល​ (​កំពង់ឆ្នាំង​)
៤៦. ​សហគមន៍​ធនធាន​ព្រៃឈើ​ស្ទឹង​ខ្សាច់​ស​ (​កំពង់ឆ្នាំង​)
៤៧. ​សហគមន៍​ដីធ្លី​តា​នី​ (​សៀមរាប​)
៤៨. ​ស​ម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​ ​កម្ពុជា​ (​AN​S​A​)
៤៩. ​សហគមន៍​ដីធ្លី​ ​ឃុំ​ត្នោត​ជុំ​ (​ពោធិ៍សាត់​)
៥០. ​គណៈកម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​អនុសញ្ញា​លុបបំបាត់​រាល់​ទំរង់​នៃ​ការរើសអើង​លើ​ស្រ្តី​ភេទ​ (N​GO​-C​E​D​A​W​)
៥១. ​អង្គការ​តម្លា​ភាព​កម្ពុជា​ (​TIC​)
៥២. ​សហគមន៍​ព្រៃឈើ​ត្រពាំង​ចាន់​ (​កំពង់ឆ្នាំង​)
៥៣. ​សហគមន៍​ត្រពាំង​ជោ (​កំពង់ស្ពឺ​)
៥៤. ​សហគមន៍​ទ​ន្លូ​ង​ (​ត្បូងឃ្មុំ​)
៥៥. ​អង្គ​ការអប់រំ​យុវជន​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព​ (​Y​E​D​P​)

 

ទាញយកសេចក្តីថ្លែងការណ៍រួមភាសាខ្មែរ

ទាញយកសេចក្តីថ្លែងការណ៍រួមភាសាអង់គ្លេស

This post is also available in: អង់គ្លេស

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...