អង្គការសង់ត្រាល់អំពាវនាវឱ្យក្រសួងការងារពិនិត្យមើលស្ថានភាពការងារបន្ទាប់ពីមានការដួលសន្លប់ជាច្រើននៅរោងចក្រ ស្តារីត
អង្គការសង់ត្រាល់ សូមទទូចស្នើរទៅ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យបញ្ជូនអធិការការងារធ្វើ ការពិនិត្យរោងចក្រស្តារីត លើបញ្ហាសុខភាព សុវត្ថិភាពនិងលក្ខខណ្ឌការងាររបស់កម្មករដែលធ្វើការនៅរោងចក្រនោះដោយយោងតាមមាត្រា ២៣៣ នៃច្បាប់ស្តីពីការងារ ដើម្បីស្វែងរកមូលហេតុឫសគល់នៃមូលហេតុដែលកើតទ្បើង និងធានាថារោងចក្រនេះអនុវត្តអោយបាន តឹងរឹងនូវច្បាប់ស្តីពីការងារ និងប្រកាសដែលពាក់ព័ន្ធ។