អតីតអ្នកបើកបរអំពាវនាវឲ្យពលរដ្ឋឈប់ជិះរថយន្តក្រុមហ៊ុន កាពីតូល
នាយកប្រតិបិត្ត មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បានថ្លែងថាដើមចមនៃការបញ្ឈប់អ្នកបើកបររថយន្តពីការងារនេះគឺដោយសារតែក្រុមហ៊ុនរើសអើងសហជីពដែលជាទង្វើមួយផ្ទុយនឹងច្បាប់ និងរំលោភទៅលើការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលបង្គាប់ឲ្យក្រុមហ៊ុនទទួលយកអ្នកបើកបរទាំងនោះឲ្យចូលធ្វើការវិញ។
លោកបានថ្លែងថា៖ «ក្រុមហ៊ុនគួរតែសម្របសម្រួលជជែកគ្នាទៅហើយទទួលយកកម្មករចូលធ្វើការវិញ។ បើសិនយើងបង្កើននូវទំនាក់ទំនងជាមួយគ្នាវាប្រសើរជាងយើងយកឈ្នះយកចាញ់គ្នាហើយចង់មិនចង់នៅពេលមានយុទ្ធនាការផ្សេងៗទៅក្រុមហ៊ុនកាពីតូលហ្នឹងអាចប្រឈមមុខនឹងការដែលសាធារណជនមិនប្រើសេវាកម្មដោយសារតែក្រុមហ៊ុនរំលោភទៅលើសិទ្ធិកម្មករនិយោជិតរបស់ខ្លួនអ៊ីចឹងទៅអាចមានបញ្ហាកាន់តែធ្ងន់ទៅ»។
អានបន្ថែម៖ http://www.postkhmer.com/node/153469