សេចក្តីថ្លែងការណ៍រួម ស្ដីពី ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤
យើងខ្ញុំជាសហជីព តំណាងកម្មករនិយោជិត អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ធ្វើការលើវិស័យ សិទ្ធិការងារ និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា សូមចូលរួមសម្ដែងនូវការខកចិត្តជាខ្លាំង ដែលកម្មករនិយោជិតពុំអាចទទួលបានប្រាក់ឈ្នួលអប្បបរមា ២១៣ ដុល្លារក្នុងមួយខែ នៅឆ្នាំ២០២៤។ កន្លងមកដំណើរក្នុងការចរចាជាត្រីភាគី ក្រុមសហជីពដែលឯករាជ្យ តែងតែទាញយកទឡ្ហីករណ៍ និងលើកយកអំណះអំណាង ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យទាំង ៧ ចំណុច ដែលដាក់ចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មកធ្វើបទបង្ហាញ។... Read More