រោងចក្រ ខែមបូ ធី.ឌី.ជី ខូអិលធីឌី (Cambo T.D.G Co.,Ltd.) បឈ្ឈប់កម្មករ២២នាក់ ក្នុងនោះមានស្ត្រីមានផ្ទៃពោះម្នាក់
កម្មកររោងចក្រ ខែមបូ ធី.ឌី.ជី ខូអិលធីឌី (Cambo T.D.G Co.,Ltd.) ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពត់ប្រមាណជា ១០០នាក់បាននាំគ្នាឡើងមកកាន់ទីក្រុងភ្នំពេញ ដើម្បីសុំអន្តរាគមន៍ពីក្រសួងការងារ។
កម្មករចំនួន២២នាក់ត្រូវបាន ក្រុមហ៊ុនដែលមានថៅកែជាជនកូរ៉េធ្វើការបញ្ឈប់ដោយហេតុផលថារោងចក្រមិនមានការងារ ធ្វើទៀតទេ តែនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ កម្មករបានឃើញរោងចក្របិទប្រកាសរើសកម្មករ តែ១០នាទីក្រោយមកក៏មានគេមកបកប្រកាសនោះចេញវិញ។ នេះបើតាមការបញ្ជាក់ពីតំណាងកម្មករ លោក រី សិទ្ធិណែត។
តំណាង កម្មករបានទាមទារ ១១ចំនុច ក្នុងនោះគឺទាមទារឲ្យរោងចក្រទទួលយកកម្មករ ២២នាក់ដែលត្រូវគេបញ្ឈប់ឲ្យចូលធ្វើការវិញ ក្នុងនោះរួមទាំងស្ត្រីមានផ្ទៃពោះផងដែរ។ នេះបើតាមលិខិតពឹងពាក់របស់តំណាងកម្មករទៅកាន់សហព័ន្ធសហជីពកម្មករខ្មែរ។
រោងចក្រ ខែមបូ ធី.ឌី.ជី ខូអិលធីឌី (Cambo T.D.G Co.,Ltd.) មានអាស័យដ្ឋាននៅភូមិដើមពោធិ ឃុំអង្គសុភី ស្រុកកំពង់ត្រឡាច ខេត្តកំពត។ រោងចក្រនេះមានកម្មករសរុបប្រមានជា ៤១៨នាក់ ដែលមានជនជាតិកូរ៉េជាថៅកែ។