អាជ្ញាធរ​ថៃ ​ផ្អាក​ស្រង់​ទិន្នន័យ​ពលករ និង​លិខិត​ស្នាម​ផ្សេងៗ​ដល់​ដើម​ខែ​សីហា

22
មេសា

អាជ្ញាធរ​ថៃ ​ផ្អាក​ស្រង់​ទិន្នន័យ​ពលករ និង​លិខិត​ស្នាម​ផ្សេងៗ​ដល់​ដើម​ខែ​សីហា

មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឌី ថេហូយ៉ា បានប្រាប់កាសែត ខ្មែរថាមស៍ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញថា ពលករដែលទៅធ្វើការនៅថៃ តែងតែមានការបង់ថ្លៃសេវាក្រៅផ្លូវការដល់មន្ត្រីនៅតាមច្រកព្រំដែនពី៣០០ ទៅ៤០០បាត (ប្រាក់ថៃ)  ឬអាចដល់៥០០បាតថែមទៀតផង។

លោកបានឲ្យដឹងទៀតថា តាមអ្វីដែលលោកធ្លាប់បានធ្វើការជាមួយនឹងពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ នោះ ពួកគេត្រូវចំណាយកម្រៃច្រើនដែលមិនត្រឹមតែតម្លៃ១០០០ ទៅ២០០០បាតទេ ប៉ុន្តែមានខ្លះត្រូវចំណាយដល់៧០០០ ទៅ៨០០០បាត ឬរហូតដល់១០០០០បាត ទម្រាំតែពួកគាត់ទទួលបានឯកសារទៅធ្វើការនៅទីនោះ។

លោក ថា រយៈពេលនៃការធ្វើការងារលើឯកសារពលករនោះ មិនបានសម្រួលឲ្យបានគ្រប់ជ្រុងជ្រោយនៅឡើយទេ។ លោកថ្លែងថា៖ «ប្រសិនបើក្រសួងការងារពិតជាមានឆន្ទៈក្នុងការដោះស្រាយបញ្ហាពិតប្រាកដដូចដែលបានជូនដំណឹងនេះមែន យើងសាទរចំពោះរឿងនេះ ប៉ុន្តែយើងក៏ចាំមើលដែរថា តើការប្រកាសរបស់ក្រសួងនេះមានប្រសិទ្ធភាពដែរ ឬអត់ ដោយសារបញ្ហាកន្លងមកមានចំណាត់ការលើការផ្ដល់ភាពស្របច្បាប់ដល់ពលករខ្មែរ ប៉ុន្តែយើងមិនទាន់បានឃើញមានភាពល្អប្រសើរនៅឡើយទេ»។

អានបន្ថែម៖ http://goo.gl/i31tlE

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...